ក្រុមហ៊ុនធំមួយ មានបំណងមកបង្កើតរោងចក្រនៅតាកែវ បង្កើតឱកាសដល់បងប្អូនចន្លោះពី ៣០០០-៤០០០កន្លែង
សេដ្ឋកិច្ច July 24, 2024 Khmernote

ក្រុមហ៊ុនធំមួយ មានបំណងមកបង្កើតរោងចក្រកាត់ដេរ នៅខេត្តតាកែវ ដែលការបង្កើតរោងចក្រនេះ នឹងបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋចំនួនចន្លោះពី ៣០០០-៤០០០ កន្លែង។

បើយោងតាមការចុះផ្សាយនៅលើផេកឯកឧត្តម វ៉ី សំណាង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនខាងលើមានឈ្មោះថា Di Seta (Cambodia) Co., Ltd. មានបំណងមកបង្កើតរោងចក្រកាត់ដេរ មួក ស្រោមដៃ ស្រោមជើង និង អាវចាក់ នាពេលខាងមុខនេះ៕

អត្ថបទ៖ លីនី