- សេដ្ឋកិច្ចសេដ្ឋកិច្ច July 10, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលនឹងអភិវឌ្ឍ «ខេត្តព្រះសីហនុ» ទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ចំនួនបី។ «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព ។ នេះជាវឌ្ឍនភាពថ្មីមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ស្របតាម «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១»ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.)នាព្រឹកថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២៤ បានឱ្យដឹងថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 10, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មកទល់ពេលនេះយានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២ ៩៦៨គ្រឿង ដោយក្នុងនោះរួមមាន ទោចក្រយានយន្តចំនួន ៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និង រថយន្តចំនួន ១ ៦១៤គ្រឿង។ ការចុះបញ្ជីយានយន្តអគ្គិសនី មានការកើតឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុងដែលជានិន្នាការចាស់។ ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប ហើយលើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 9, 2024 Khmernote
ក្រុមហ៊ុនធំមួយ បានស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ ហិកតា ខណៈគណៈកម្មការអន្តរក្រសួង-ស្ថាប័នចំនួន ១៣ បានចុះពិនិត្យទីតាំងរួចរាល់។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។ ក្រុមហ៊ុនដែលបានស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចខាងលើនេះ មានឈ្មោះថា Pursat Special Economic Zone Co., Ltd. ហើយគម្រោងនេះទៀតសោធ មានទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លេីផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ ហិកតា។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 9, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៣៨ ៦៥៤ តោន ទទួលបានទឹកប្រាក់ចំនួនជាង២៤៧ លានដុល្លារ និងនាំចេញស្រូវជាង ២.៥លានតោន ទទួលបានទឹកប្រាក់ជាង ៧២៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលក្រុមការងារប្រតិបត្តិផ្សព្វផ្សយក្រសួងព័ត៌មានទទួលបាននារសៀលថ្ងៃទី៩ ខែកក្កដានេះ។ របាយការណ៍ដដែល បានបន្ថែមថា អង្ករបរិមាណជាង៣៣ម៉ឺនតោននេះ ត្រូវបាននាំចេញ តាមរយៈក្រុមហ៊ុនចំនួន៥១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនោះនាំទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ មានចំនួន ១៥៦ ៧៨៩ តោន គិតជាទឹកប្រាក់ចំនួន ១២១.៣២ លានដុល្លារសហរដ្ឋអាមេរិក ,
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 9, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហៅកាត់ថា (NEA) បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ១២ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែម ៧២១ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់នៅលើផេកផ្លូវការរបស់ (NEA) ក្រុមហ៊ុនធំៗទាំង១២
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 9, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសនៃជំនួប លោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកក្រុមហ៊ុន ក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាព និងដំណើរការអាជីវកម្មរបស់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា បន្ទាប់ពីការសម្ពោធជាផ្លូវការក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ បន្ថែមលើនេះ លោកនាយកក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy)នៅព្រះជាណាចក្រកម្ពុជា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កន្លងមកនេះ និងគោរពស្នើសុំអនុសាសន៍ណែនាំពីសម្ដេចធិបតីពាក់ព័ន្ធនឹងការរៀបចំបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 8, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ថា កម្ពុជា-ហ្វីលីពី មានសក្តានុពលច្រើនដែលត្រូវពិនិត្យរួមគ្នាប្រើប្រាស់ដើម្បីផលប្រយោជន៍និងការរីកចម្រើននៃប្រទេសទាំងពីរ។ សម្តេចតេជោបានបង្ហាញនូវសេចក្តីរីករាយ ចំពោះពាណិជ្ជកម្មទ្វេភាគី ដែលកន្លងមកហ្វីលីពីន បាននាំចូលអង្ករកម្ពុជា។ សម្តេច បានស្វាគមន៍រាល់ការវិនិយោគរបស់ក្រុមហ៊ុនហ្វីលីពីននៅកម្ពុជា។ ជាមួយគ្នានោះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 8, 2024 Khmernote
ក្រសួងផែនការ និងវិនិយោគវៀតណាម បាននិយាយនៅក្នុងឯកសារមួយដែលត្រូវបានចុះផ្សាយដោយ Reuters ថា ប្រទេសវៀតណាមបានខកខានការវិនិយោគរាប់ពាន់លានដុល្លារ ដោយសារក្រុមហ៊ុនពហុជាតិដូចជា Intel និង LG Chem បានបោះបង់គម្រោងវិនិយោគនៅវៀតណាម ដែលបណ្ដាលមកពីខ្វះក្នុងការលើកទឹកចិត្តនៅក្នុងការវិនិយោគ។ (រូបតំណាង) ក្រសួង ក៏បានបញ្ជាក់នៅក្នុងឯកសារចុះថ្ងៃទី២៩ ខែមិថុនា ថ្មីៗនេះថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Intel បានស្នើសុំវិនិយោគ ៣.៣ ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោងមួយនៅក្នុងប្រទេសវៀតណាម ហើយបានស្នើសុំប្រទេសនេះសម្រាប់ “ជំនួយជាសាច់ប្រាក់” ចំនួន ១៥ភាគរយ ប៉ុន្តែក្រោយមកបានសម្រេចចិត្តផ្លាស់ប្តូរគម្រោងនេះទៅប្រទេសប៉ូឡូញ។ ជាមួយគ្នានោះដែរ ក្រុមហ៊ុន LG Chem របស់កូរ៉េខាងត្បូងក៏បានរំលងវៀតណាម ក្នុងការវិនិយោគលើគម្រោងថាមពលថ្មនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ










