- សេដ្ឋកិច្ចសេដ្ឋកិច្ច July 17, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី (MinebeaMitsumi) និងសហការី ចូលជួបពិភាក្សាការងារ និងស្នើសុំអនុសាសន៍ណែនាំ លើគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន និងការគាំទ្របន្ថែមទៀតលើដំណើរការអនុម័តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីសម្រួលឱ្យការងារវិនិយោគរបស់ក្រុមហ៊ុនកាន់តែមានភាពរលូន ក្នុងខេត្តពោធិ៍សាត់។ នៅក្នុងជំនួបនារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ លោក Yoshihisa Kainuma បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់កិច្ចសម្របសម្រួលលើគម្រោងពង្រីកវិនិយោគសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។ សូមជម្រាបជូនថា ក្រុមហ៊ុន មីនេបៀមីត្សូមី
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 17, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេលប្រាំខែនៃដើមឆ្នាំនេះ កម្ពុបាននាំចេញបង្កងប៉ាករស់ ២,៥តោនទៅកាន់ប្រទេសចិន ខណៈកាលពីឆ្នាំ២០២៣ដែលជាឆ្នាំដំបូងនៃការនាំចេញទៅកាន់ទីផ្សារមានចំនួនមួយតោន។ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់អ្នកកាសែតថា ជាមួយនឹងលទ្ធផលនេះ នៅឆមាសទី២ ឆ្នាំ២០២៤ រំពឹងថានឹងមានការបញ្ជាទិញពីភាគីចិនបន្ថែមជាច្រើនទៀត។ ក្រសួងកសិកម្មកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំចេញបង្កងប៉ាកទៅកាន់ទីផ្សារក្រៅប្រទេសបន្ថែមទៀត។ជាពិសេសការកំណត់តម្លៃបង្កងប៉ាកឱ្យមានតម្លៃសមរម្យជាងមុន។ ដោយឡែកទាក់ទងនឹងការនាំចេញផលិតផលជលផលផ្សេងទៀត ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរំលេចថា ក្នុងរយៈពេលប្រាំខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអន្ទង់ទៅទីផ្សារចិនចំនួន ០,២០តោន និងនាំចេញកំពិសបង្កកចំនួន ៣៥,៨០តោន។ របាយការណ៍ពីក្រសួងកសិកម្ម
- ទេសចរណ៍ទេសចរណ៍ July 17, 2024 Khmernote
យោងតាមការដកស្រង់ពីការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល ១សប្ដាហ៍ ពោលគឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៥៦ ជើងហោះហើរ ហើយកម្ពុជាទទួលបានចំណូល ៥៨៣ ៩៩៤ ដុល្លាអាមេរិក ពីការលក់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរជូនភ្ញៀវទេសចរបរទេសចំនួន ៥១៣៦៦នាក់។ តាមរយៈផេកផ្លូវការ ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ៖ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៩៥ ៨៣១នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥១ ៣៦៦នាក់ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុប
- BoostrongBoostrong July 17, 2024 Khmernote
ប្រវត្តិសាស្រ្តបាល់ទាត់មិនធ្លាប់មាន ប៊ូសស្រ្តងរៀបចំមហាព្រឹត្តិការណ៍ ប៉េណាល់ទីឈ្នះរង្វាន់ធំ ឡានថ្មីខ្លាញ់គោ ១គ្រឿង ម៉ូតូថ្មី ៣គ្រឿង និងទឹកប្រាក់សុទ្ធ ដើម្បីលើកទឹកចិត្តហ្វេនបាល់ទាត់ទូទាំងប្រទេសខ្មែរ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅមុខមហោស្រពទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៧ព្រឹកតទៅ។ ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងតែ១គត់ ហ៊ានបង្កើតមហាព្រឹត្តិការណ៍ធំៗដាក់រង្វាន់ឡានថ្មីខ្លាញ់គោជាច្រើនគ្រឿង ទាំងវិស័យគុនខ្មែរ វិស័យកីឡាផ្សេងៗ និងការចូលរួមសង្គមលើកកម្ពស់ឱ្យតម្លៃស្រ្តី។ ថ្មីៗនេះ ប៊ូសស្រ្តងប្រកាស ស្វែងរកជើងខ្លាំង ពូកែស៊ុតប៉េណាល់ទីដណ្ដើមរង្វាន់ធំ រួមមានឡានថ្មីខ្លាញ់គោ ម៉ូតូថ្មីជាច្រើនគ្រឿង និងទឹកប្រាក់សុទ្ធ។ មហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងប៉េណាល់ទីឈ្នះឡាន” នេះ ហ្វេនៗបាល់ទាត់ អាចបបួលគ្នាឱ្យបាន៤នាក់ក្នុង១ក្រុម
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 16, 2024 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា សេដ្ឋកិច្ចថៃ កំពុងប្រឈមនឹងភាពចលាចល ដោយសារការបិទរោងចក្រជាច្រើន និងការហូរចូលទំនិញចិនថោកៗទៅក្នុងទីផ្សារប្រទេសថៃ។ សារព័ត៌មានខាងលើបានឱ្យដឹងថា បើទោះបីជាការប្រកាសបិទរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Suzuki Motor នៅប្រទេសថៃដែលអាចផលិតរថយន្តបាន ៦០,០០០គ្រឿងក្នុងមួយឆ្នាំំ កាលពីប៉ុន្មានសប្ដាហ៍មុននេះ ទទួលបានការចាប់អារម្មណ៍តិចតួច តែការសម្រេចចិត្តបិទរោងចក្ររបស់ក្រុមហ៊ុនជប៉ុនមួយនេះ បានឆ្លុះបញ្ចាំងពីការសម្រេចចិត្តស្រដៀងគ្នារបស់ក្រុមហ៊ុនជាច្រើនផ្សេងទៀតនៅក្នុងប្រទេសថៃ ដែលកំពុងជួបបញ្ហាប្រឈមជាច្រើនដូចជា ការហូរចូលទំនិញថោកៗពីប្រទេសចិន ការកើនឡើងតម្លៃថាមពល និងកម្លាំងពលកម្មដែលមានវ័យចំណាស់ ហើយកត្តាទាំងអស់នេះធ្វើឱ្យប្រទេសថៃធ្លាក់ចុះក្នុងការប្រកួតប្រជែងផ្នែកឧស្សាហកម្ម។ ជាក់ស្ដែងរោងចក្រជិត ២,០០០ នៅក្នុងប្រទេសថៃ ដែលរួមចំណែកជិតមួយភាគបួននៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ បានបិទទ្វារកាលពីឆ្នាំ២០២៣។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 16, 2024 Khmernote
សហគ្រិនខ្មែរ និងផ្សារទំនើបម៉ាក្រូ បានចាប់ដៃគ្នា បង្កើតពិព័រណ៍ផលិតផលខ្មែរ រយៈពេល ២សប្ដាហ៍ពេញ ពោលគឺពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅផ្សារទំនើបម៉ាក្រូ សែនសុខ សៀមរាប និង ជ្រោយចង្វារ។ សហគ្រិនខ្មែរ បានបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ នេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រផលិតផលក្នុងស្រុក និងស្របតាមស្ដង់ដារសុវត្ថិភាពចំណីអាហារផលិតផលក្នុងស្រុក ដោយមានការដាក់តាំងបង្ហាញផលិតផលជាច្រើនរួមមាន៖ គ្រឿងទេស របស់ប្រើប្រាស់ប្រចាំថ្ងៃ បន្លែ និងផ្លែឈើស្រស់ ទឹកដោះគោ អង្ករ និងវត្ថុអនុស្សាវរីយ៍ ជាដើម។ លើសពីនេះ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ អតិថិជននឹងមានជម្រើសកាន់តែច្រើនក្នុងការជាវផលិតផលក្នុងស្រុក និងជាពិសេសអាចមានឱកាសឈ្នះរង្វាន់ផងដែរ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 16, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមល្បឿននៃសកម្មភាពនៅការដ្ឋាននីមួយៗ គម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ កម្រិតគុណភាពផ្លូវជាតិសំខាន់ៗចំនួនបីខ្សែ នឹងបញ្ចប់ការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៤ នេះ។ សមិទ្ធផលនេះនឹងសម្រួលដល់វិស័យដឹកជញ្ជូន វិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោងផ្លូវជាតិ ៧១C ដែលតភ្ជាប់ពីខេត្តកំពង់ចាមទៅខេត្តត្បូងឃ្មុំ ប្រវែងជាង ១១៤ គីឡូម៉ែត្របានបញ្ចប់ ការសាងសង់រួចរាល់នៅពាក់កណ្ដាល ឆ្នាំ២០២៤នេះ។ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរ ឆ្លងកាត់ តំបន់ទាំង នោះអាចធ្វើដំណើរតាមផ្លូវនេះបាន។ ផ្លូវជាតិ៧១C គឺជាប្រភេទ AC/DBST បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១ ។បច្ចុប្បន្នកំពុង បន្ត
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 16, 2024 Khmernote
យោងតាមការចុះផ្សាយ ទីភ្នាក់ងារមុខរបរជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា ហៅកាត់ថា (NEA) បានឱ្យដឹងថា រោងចក្រ អ៉ីលីត (ខេមបូឌា) ឯ.ក នៅខេត្តស្វាយរៀង ត្រូវការរើសកម្មករ និយោជិតជាង ១០០០នាក់ ចូលបម្រើការងារ។ តាមការបញ្ជាក់របស់ (NEA) នៅលើផេកផ្លូវការ បានឱ្យដឹងថា រោងចក្រខាងលើ ត្រូវការជ្រើសរើសកម្លាំងពលកម្មចូលបម្រើការងារនៅក្នុងមុខតំណែងដូចជា៖ ផ្នែកដេរ ផ្នែកពិនិត្យគុណភាព និងផ្នែកផលិតកម្ម។ ដូច្នេះសំរាប់យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA តាមរយៈលេខ ០១៦ ៦៤៦










