- សេដ្ឋកិច្ចសេដ្ឋកិច្ច July 23, 2024 Khmernote
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណង និងកម្ចីដល់កម្ពុជាប្រមាណជា ៥៧លានដុល្លារបន្តទៀត សម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS) និងគម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ជំហានទី៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ សេចក្ដីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា ជំនួយឥតសំណង និងកម្ចីខាងលើនេះ ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលបុព្វសិទ្ធិ ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម Sanui
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 23, 2024 Khmernote
សហគមន៍ស្វាយចន្ទី ២ទៀត បានឈានដល់ដំណាក់កាលរៀបចំ «មហាសន្និបាតកំណើតដំបូង» របស់ខ្លួនក្នុងថ្ងៃតែមួយ ដើម្បីរៀបចំប្រែក្លាយខ្លួនជាសហគមន៍កសិកម្មទំនើប។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការរបស់ឯកឧត្តមកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ បានបញ្ជាក់ឱ្យដឹងថា ខេត្តកំពង់ធំនឹងមានសហគមន៍កសិកម្មទំនើបចំនួន៣ក្នុងពេលដំណាលគ្នា ក្នុងរួមមាន ៖ សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ៖ មានសមាជិក ៨៨គ្រួសារ និងផ្ទៃដីកំពុងដាំដុះស្វាយចន្ទី ២០៤ហិកតា ,សហគមន៍កសិកម្មទំនើបប្រាសាទសំបូរ៖ មានសមាជិក ៩៧គ្រួសារ និងផ្ទៃដីកំពុងដាំដុះស្វាយចន្ទី ៥០៩ហិកតា និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ៖ មានសមាជិក ៧៦គ្រួសារ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 22, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ១៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ១៤៥០ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។ វេទិការងារ និងឱកាសកម្មសិក្សាការងារនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 22, 2024 Naren
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជារួមជាមួយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូក្រុមហ៊ុនចិនចំនួន៤០ ដឹកនាំដោយលោក ជាង ស៊ីអាន អនុប្រធានសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញវាយនភណ្ឌ (China Chamber of Commerce for Import & Export ofTextiles-CCCT)។ ក្រុម ហ៊ុនទាំងនោះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌ ដូចជា ការផលិតសម្លៀកបំពាក់ អាវ រងារ ស្បែកជើងក្រណាត់និងជ្រលក់ពណ៌សម្ភារៈសម្រាប់ផលិតសម្លៀកបំពាក់ ទ្រនាប់កអាវនិងមួក ការ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 22, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាស ពាក់ព័ន្ធការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ដោយសម្រេចមានយន្តការបន្ទាន់ចំនួន៤។ សេចក្តីប្រកាសរបស់ធនាគារជាតិ បានបញ្ជាក់ថា លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធយន្តការបន្ទាន់ ដែលត្រូវអនុវត្តនៅខេត្តសៀមរាប
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 22, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់សម្តេចធិបតីផ្ទាល់ ពេលដែលសម្តេចចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់សាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឱ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត។ សូមបញ្ជាក់ជូនថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់បន្ថែមថា កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក។ ជាក់ស្ដែង ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ ប្រទេសចិន៖ ចេក អង្ករ ដំឡូងមី ស្វាយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម យុន ហេង អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយគណៈប្រតិភូដែលដឹកនាំដោយលោក Tuan Ba អនុប្រធាននៃក្រុមហ៊ុន TIRECYCLE POWER HOLDINGS រដ្ឋតិចសាស់ សហរដ្ឋអារិក។ នេះជាការបំពេញទស្សនកិច្ចរបស់ក្រុមហ៊ុន ជាលើកដំបូងនៅប្រទេសកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍ជូនចំពោះ គណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបំពេញទស្សនកិច្ចដោយផ្ទាល់មកកាន់កម្ពុជា និងបានសម្តែងនូវការចាប់អារម្មណ៍ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តម ក៏បានឆ្លៀតគូសបញ្ជាក់ជូនគណៈប្រតិភូអំពីរបបនៃការលើកទឹកចិត្ត ប្រកបដោយភាពអំណោយផលនិងអនុគ្រោះបំផុតរបស់រដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ចំពោះសកម្មភាពវិនិយោគ និងវិស័យដែលមានសក្តានុពលសំខាន់ៗ










