ព័ត៌មានចុងក្រោយ
  • ឆមាសទី១ នៃឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជិត ២ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 26, 2024 Khmernote

    ឆមាសទី១ នៃឆ្នាំ២០២៤ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៧ ៧៦៧​ ប៊ីលានរៀល ​ឬប្រមាណជា ១ ៩១៧.៩៦លានដុល្លារ​ ដែលស្មើនឹង ៤៦.០៦% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ ​តួលេខខាងលើនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ។ ឯកឧត្តម គង់ វិបុល បានបង្ហាញថា ក្នុងខែមិថុនា ឆ្នាំ២០២៤

  • ទីផ្សារជួលការិយាល័យ ក្នុង​រាជធានីភ្នំពេញ មានទំហំកើនឡើងនៅក្នុងឆ្នាំនេះ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ July 25, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សហគ្រិន ​ឬម្ចាស់​ក្រុមហ៊ុន​ជាច្រើន​បាន​ផ្លាស់​ប្តូរពីការ​ជួលផ្ទះល្វែង ផ្ទះវីឡា​ រាប់ទាំងសណ្ឋាគារមួយចំនួនផងនោះ ទៅជា​ការជួល​អគារ​ការិយាល័យស្តង់ដារ​ជំនួស​វិញ ដែលជាហេតុធ្វើឱ្យកំណើននៃ​តម្រូវការ​ និងការ​ផ្គត់ផ្គង់ការិយាល័យ​ (Office Space) ក្នុង​រាជធានីភ្នំពេញ បានកើន​ឡើងជា​បន្តបន្ទាប់​​ក្រោយ​វិបត្តិកូវីដ​១៩។ក្នុងឆ្នាំ២០២៤​នេះ ​​ការផ្គត់ផ្គង់​ការិ​យាល័​យ​​​ជួលនៅ​ក្នុង​រាជធានីភ្នំពេញ រំពឹងថា​នឹង​មានកំណើនប្រមាណ​ជិត ​២០​ម៉ឺ​នម៉ែត្រ​ការ៉េ​បន្ថែមទៀត។ ​របាយការណ៍របស់​ក្រុមហ៊ុន ​CBRE Cambodia កាលពីពេលថ្មីនេះបានបង្ហាញថា​ ជាទូទៅ ការផ្គត់ផ្គង់ការិយាល័​​យ​ត្រូវបាន​បែង​ចែកជា៣កម្រិត រួមមានកម្រិត A, B, C ខណៈដែលកម្រិត C មាន​អត្រា​ផ្គត់ផ្គង់ច្រើនជាង​គេ​ ។បន្ទាប់មក​គឺ​កម្រិត B ។ ដោយឡែក​ចំណែក​អគា​រ​កា​រិ​យា​ល័យ​កម្រិត

  • ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 25, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ នេះគឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558។ ដំណើរការបើកសាកល្បងរថភ្លើងជប៉ុន លើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) នេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅដល់អ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាកអស់រយៈពេលវែង ដើម្បីឱ្យក្រុមការងារបច្ចេកត្រួតពិនិត្យ

  • ក្រុមហ៊ុនធំមួយ មានបំណងមកបង្កើតរោងចក្រនៅតាកែវ បង្កើតឱកាសដល់បងប្អូនចន្លោះពី ៣០០០-៤០០០កន្លែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 24, 2024 Khmernote

    ក្រុមហ៊ុនធំមួយ មានបំណងមកបង្កើតរោងចក្រកាត់ដេរ នៅខេត្តតាកែវ ដែលការបង្កើតរោងចក្រនេះ នឹងបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋចំនួនចន្លោះពី ៣០០០-៤០០០ កន្លែង។ បើយោងតាមការចុះផ្សាយនៅលើផេកឯកឧត្តម វ៉ី សំណាង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនខាងលើមានឈ្មោះថា Di Seta (Cambodia) Co., Ltd. មានបំណងមកបង្កើតរោងចក្រកាត់ដេរ មួក ស្រោមដៃ ស្រោមជើង និង អាវចាក់ នាពេលខាងមុខនេះ៕ អត្ថបទ៖ លីនី

  • ការដ្ឋានគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា កំពុងបង្កើនល្បឿនសាងសង់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 24, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ជាមួយរូបភាពជាង២០សន្លឹក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញនូវវឌ្ឍនភាព នៃការដ្ឋានស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ដែលពេលនេះលេចចេញជារូបរាងកាន់តែច្បាស់ឡើងៗ។ លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការលោកកើត ឆែ​ បានបង្ហាញក្តីរំពឹងថា ក្រោយពេលស្ពាននេះសាងសង់ និងដាក់ឱ្យដំណើរការនោះ​នឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ពីចំណុចស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ សមិទ្ធផលនេះ នឹងពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។ គួររម្លឹកថាកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

  • ក្រសួងការងារ៖ ១សប្ដាហ៍នេះ តម្រូវការកម្លាំងពលកម្មមានចំនួន ៥៧ ៦៣៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 23, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា តម្រូវការកម្លាំងពលកម្មចាប់ពីថ្ងៃទី ២២ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៤នេះ មានចំនួន ៥៧ ៦៣៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែក ឧស្សាហកម្ម មានចំនួន ៤៣ ៧៥៨កន្លែង ផ្នែកសេវាកម្មចំនួន ៤៧៦៧កន្លែង និងផ្នែកកសិកម្ម ៩១១០កន្លែង។ ក្រសួងការងារ ក៏បានគូសបញ្ជាក់ផងដែរថា ប្រភេទមុខរបរដែលកំពុងត្រូវការកម្លាំងពលកម្ម មានដូចជា៖ អ្នកបញ្ជាម៉ាស៊ីនដេរ ,កម្មករចំការដំណាំ ,កម្មករក្នុងផលិតកម្ម

  • គណៈប្រតិភូហុងកុងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញភាពរីកចម្រើនទៅវិញទៅមក និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 23, 2024 Khmernote

    ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ – គណៈប្រតិភូដែលដឹកនាំដោយលោក John Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី ៣០-៣១ ខែកក្កដា ឆ្នាំ ២០២៤។ រៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) គណៈប្រតិភូនឹងរួមដំណើរដោយមន្ត្រីសំខាន់ៗរបស់រដ្ឋាភិបាល HKSAR និងមេដឹកនាំមួយចំនួននៃសហគ្រាសអន្តរជាតិ ចិន និងហុងកុង និងក្រុមហ៊ុនធំៗចំនួន ៣០ ដែលប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងធានារ៉ាប់រង នវានុវត្តន៍និងបច្ចេកវិទ្យា សេវាកម្មវិជ្ជាជីវៈ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងភស្តុភារ

  • រកឃើញជើងខ្លាំងម្ចាស់ឡានប៊ូសស្រ្តងប៉េណាល់ទី ឆ្លងកាត់ ១០ប្រកួត ក្នុងចំណោម ៥១២ក្រុម Boostrong
    Boostrong
    Boostrong July 23, 2024 Khmernote

    ប្រវត្តិសាស្រ្តបាល់ទាត់ខ្មែរ ដែលមានរង្វាន់ឡានថ្មីខ្លាញ់គោ ម៉ូតូថ្មីជាច្រើនគ្រឿងដំបូងគេដែលប៊ូសស្រ្តងរៀបចំ ពេលនេះបានរកឃើញជ័យលាភីហើយ ឆ្លងកាត់ ១០ប្រកួត ក្នុងចំណោម ៥១២ក្រុម ដើម្បីឈានដល់ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោ ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងប៉េណាល់ទីឈ្នះឡាន រដូវកាលទី១” កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅមុខមហោស្រពទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។ ប៊ូសស្រ្តងជួយបាល់ទាត់ខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន មានតែក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តងតែប៉ុណ្ណោះ ដែលហ៊ានបង្កើតមហាព្រឹត្តិការណ៍ចារជាប្រវត្តិសាស្រ្តបាល់ទាត់ខ្មែរ មានរង្វាន់ឡានថ្មីខ្លាញ់គោ ម៉ូតូថ្មីជាច្រើនគ្រឿង និងទឹកប្រាក់ជាច្រើនទៀត។ មិនតែប៉ុណ្ណោះ កន្លងមក ប៊ូសស្រ្តងក៏ជួយគុនខ្មែរ ដាក់រង្វាន់ឡានថ្មីខ្លាញ់គោចារជាប្រវត្តិសាស្រ្តគុនខ្មែរ និងចូលរួមលើកកម្ពស់ឱ្យតម្លៃស្រ្តី រហូតដល់ជាប់កំណត់ត្រាពិភពលោក Guinness World Record