កុំភ្លេចចូលរួម! សមាគមសិល្បករខ្មែរ នឹងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍
ទេសចរណ៍ August 7, 2024 Khmernote

យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១២-១៦​ ខែសីហា​ ឆ្នាំ២០២៤​ ខាងមុខនេះ​ សមាគមសិល្បករខ្មែរនឹងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍​ និងជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាផងដែរ។

ពិធីនេះនឹងរៀបចំនៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំមរណីយដ្ឋានអង្គរ។ កម្មវិធីនេះ​ផងដែរ សមាគមនឹងរៀបចំនូវសកម្មភាពមួយចំនួនរួមមាន កម្មវិធីកម្សាន្ត​ ការបង្ហាញពិព័រណ៍ខ្នាត តូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត​ ដេីម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។​ ដូច្នេះសូមបងប្អូន​ និងភ្ញៀវទេសចរអញ្ជេីញចូលរួមឱ្យបានច្រេីនកុះករ៕

ប្រភព៖ ផេកផ្លូវការឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប