- សេដ្ឋកិច្ចសេដ្ឋកិច្ច August 1, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រែកជីកហ្វូណនតេជោ លាតសន្ធឹងចម្ងាយ ១៨០ គីឡូម៉ែត្រពីបេះដូងដ៏រស់រវើកនៃទីក្រុងភ្នំពេញទៅកាន់ច្រាំងសមុទ្រនៃខេត្តកែប លើសមុទ្រខ្មែរ ព្រែកជីកហ្វូណនតេជោនឹងឈានទៅរកយុគសម័យថ្មីនៃវិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជា។ តាមគេហទំព័រព្រែកជីកហ្វូណនតេជោ បានឱ្យដឹងថាព្រែកជីកនេះនឹងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវគោក និងតាមកំពង់ផែបរទេស កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពង្រឹងតួនាទីរបស់ប្រទេសក្នុងទីផ្សារពិភពលោក និងតំបន់។ ព្រែកជីកនេះ នឹងពង្រឹងភាពធន់នឹងសេដ្ឋកិច្ច និងបរិស្ថានរបស់កម្ពុជា និងធ្វើឱ្យវាក្លាយជាច្រកទ្វារថ្មីសម្រាប់ពាណិជ្ជកម្មនៅអាស៊ី រួមមាន៖ ១. ប្រសិទ្ធភាពសេដ្ឋកិច្ច៖ តាមរយៈការផ្តល់ផ្លូវពាណិជ្ជកម្មដោយផ្ទាល់ ព្រែកជីកនឹងកាត់បន្ថយការពឹងផ្អែកលើផ្លូវគោក និងកំពង់ផែបរទេស កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលដ៏សំខាន់នៅក្នុងទីផ្សារអាស៊ី។ ២. កំណើនសេដ្ឋកិច្ច៖ បង្កើតឱកាសការងារយ៉ាងច្រើន និងការអភិវឌ្ឍន៍ឧស្សាហកម្ម ជាមួយនឹងតំបន់ពាណិជ្ជកម្មថ្មីៗនៅតាមដងព្រែក ដែលទាក់ទាញការវិនិយោគពីបរទេស។
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 1, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីជំរុញ និងស្ដារការវិនិយោគនៅក្នុងខេត្តព្រះសីហនុឡើងវិញ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេសដើម្បីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មកដល់បច្ចុប្បន្ននេះមានគម្រោងជាច្រើនបានចាប់ផ្តើមមានសកម្មភាពឡើងវិញ ទាំងការសាងសង់បន្តបញ្ចប់គម្រោង ក៏ដូចជាគម្រោងស្នើសុំវិនិយោគថ្មី។ ទន្ទឹមគ្នានេះដែរ ក្រុងព្រះសីហនុ ក៏បានចូលជាសមាជិកនៃ បណ្តាញទីក្រុងឆ្លាតអាស៊ាន ជាផ្លូវការផងដែរ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ មកដល់ពេលនេះ អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៩៧គម្រោង។ ក្នុងនេះគម្រោងទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ ៦១គម្រោង, គម្រោងដាក់ពាក្យស្នើសុំ តែមិនទទួលបានការឯកភាពចំនួនបីគម្រោង ,គម្រោងបានដាក់ពាក្យស្នើសុំ តែពន្យារមានប្រាំមួយគម្រោង
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 1, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រធានសមាគមស្វាយចន្ទីកម្ពុជា អួន ស៊ីឡូត បានបង្ហាញពីទិសដៅចង់កាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅឱ្យបាន ៧០ភាគរយក្នុងរយៈពេលប្រាំឆ្នាំខាងមុខ និងងាកមកជំរុញការកែច្នៃក្នុងស្រុក និងពង្រីកការលក់ផលិតផលគ្រាប់ស្វាយចន្ទីក្នុងស្រុកឱ្យបានទូលាយ។ លោក អួន ស៊ីឡុត បានបន្ថែមថា បច្ចុប្បន្នការនាំចេញគ្រាប់សា្វយចន្ទីឆៅទៅប្រទេសវៀតណាមក្នុងរយៈពេល ៦ ខែនៅតែមានចំនួនច្រើនដដែល ពោលគឺប្រមាណជាង ៩០ភាគរយនៃទិន្នផលគ្រាប់ស្វាយចន្ទីសរុប។ «យើងនៅតែមានផែនការអនុវត្តដើម្បីកាត់បន្ថយការនាំចេញគ្រាប់ឆៅនេះ។ ប៉ុន្តែទាល់តែគ្រប់ភាគីពាក់ព័ន្ធចូលរួម ព្រោះបញ្ហានេះធំណាស់ ។ បើសិនយើងអាចធ្វើបាន គឺការទាក់ទាញវិនិយោគិន ឬក៏មានការកែឆ្នៃ ដែលមកទល់ពេលនេះយើងមាន៤៦ រោងចក្រ ដែលក្នុងនោះមាន ៦រោងចក្រជាធុនមធ្យម ដែលគាត់អាចផលិតបានចន្លោះពី ៧០០០តោន ទៅ ១៥
- អចលនទ្រព្យអចលនទ្រព្យ August 1, 2024 Khmernote
អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរំលឹកការប្រកាសបង់ពន្ធ លើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៤ ដែលនឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖ អត្ថបទ៖ លីនី
- PRPR August 1, 2024 Khmernote
• កិច្ចគណៈប្រតិភូដែលដឹកនាំដោយលោក John Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងបានធ្វើទស្សនកិច្ចនៅទីក្រុងភ្នំពេញដែលជាផ្នែកនៃបេសកកម្មអាស៊ានដ៏ទូលំទូលាយ។ • ជាមួយនឹងភាពខ្លាំងរបស់ខ្លួននៅក្នុងវិស័យជំនាន់ចាស់ និងវិស័យជំនាន់ថ្មី ហុងកុងមានគោលបំណងគាំទ្រដល់កំណើនដ៏រឹងមាំរបស់កម្ពុជា និងការខិតខំប្រឹងប្រែងដើម្បីធ្វើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ អភិវឌ្ឍវិស័យឯកជន និងលើកកម្ពស់ចីរភាព។ • ការិយាល័យទីប្រឹក្សា HKTDC ថ្មីនៅភ្នំពេញ នឹងជំរុញឱ្យមានកិច្ចសហការបន្ថែមទៀតរវាងកម្ពុជា និងហុងកុង។ ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ – គណៈប្រតិភូដឹកនាំដោយ លោក John Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជានៅថ្ងៃទី ៣០-៣១
- BoostrongBoostrong August 1, 2024 Khmernote
មិនដឹងថាជាគ្រោះឬក៏លាភ បាត់ម៉ូតូទើបតែទិញ តែមកត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿងវិញពីភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង។ បងប្រុស ភ្លន់ សុគុណ អាយុ ៣១ឆ្នាំ មុខរបរជាមេចុងភៅ បច្ចុប្បន្នរស់នៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោលេខរៀង ០៥៧ ពីប៊ូសស្រ្តង។ បងប្រុស សុគុណ បានប្រាប់ថា ដូចសព្វមួយដង គាត់តែងតែញុំាប៊ូសស្រ្តងត្រជាក់ៗ ១កំប៉ុងជាប្រចាំ អំឡុងពេលធ្វើម្ហូបឱ្យភ្ញៀវ រហូតថ្ងៃនេះ មានលាភធំ គាស់ផាច់ឃើញរូបឡានភ្លាម គាត់រំភើបចិត្តខ្លាំងពេករហូតភាំងស្មារតី ព្រោះទើបបាត់ម៉ូតូ ឥឡូវបានឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តងមកលួងចិត្ត។ នេះបានថា ឱ្យតែជាអតិថិជនប៊ូសស្រ្តង ដឹងតែមានលាភសំណាងធំ នាំទ្រព្យចូលផ្ទះដូចគាត់អ៊ីចឹង។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 31, 2024 Khmernote
ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប បានប្រកាសពីការមកដល់ទូដឹកទំនិញថ្មីចំនួន ២៥គ្រឿងបន្ថែមពីប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញអោយកាន់តែល្អជាងមុន។ ទូរថភ្លើងទាំងនេះបានមកដល់ដោយជោគជ័យនៅរសៀល ថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ។ ជាមួយការបោះជំហានទៅមុខដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។ ការបញ្ជាទិញនេះក៏ជាផ្នែកមួយនៃផែនការវិនិយោគរបស់ អ្នកឧកញ៉ា គិត ម៉េង ក្នុងការបង្កើនទូរថភ្លើងដឹកទំនិញចំនួន ២០០ គ្រឿងថ្មីដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់កម្ពុជា។ ជាមួយនឹងការពង្រីកយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវា មានគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពបន្ថែមទៀត ដោយពង្រឹងជំហររបស់ខ្លួនជាដែលផ្នែកមួយដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជា។ សូមជម្រាបផងដែរថា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប និងជាអ្នកផ្តល់សេវាដឹកជញ្ជូនផ្លូវដែកតែមួយគត់ក្នុងប្រទេសកម្ពុជា។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 31, 2024 Khmernote
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមធ្វើការជាមួយក្រុមហ៊ុនគ្រាប់ពូជបន្លែ ក្រុមហ៊ុនជី និងក្រុមហ៊ុនថ្នាំ ដើម្បីចរចាស្វែងរកលក្ខខណ្ឌពិសេស ទាំងផ្នែកតម្លៃនិងគុណភាព សំរាប់សហគមន៍កសិកម្មទំនើបនៅត្រាំកក់ និងនៅតំបន់ដទៃទៀត។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្តមបានពបញ្ជាក់ថា បានចាប់ផ្តើមជួបធ្វើការជាមួយក្រុមហ៊ុនគ្រាប់ពូជបន្លែ ក្រុមហ៊ុនជី និងក្រុមហ៊ុនថ្នាំ ដែលនឹងក្លាយទៅជាដៃគូផ្គត់ផ្គង់ធាតុចូលកសិកម្មដ៏សំខាន់ដល់សហគមន៍កសិកម្មទំនើបនៅត្រាំកក់ និងនៅតំបន់ដទៃទៀត ជាពិសេសចរចាស្វែងរកលក្ខខណ្ឌពិសេស ទាំងផ្នែកតម្លៃនិងគុណភាព ដើម្បីធានាឱ្យបានថា សហគមន៍កសិកម្មទំនើបអាចកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាបង្កើនផលិតភាពសេដ្ឋកិច្ចរបស់ខ្លួនបាន។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ឯកឧត្តម ឃឹម









