- សេដ្ឋកិច្ចសេដ្ឋកិច្ច August 5, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោង របស់ BOT រដ្ឋមិនបានខ្ចីប្រទេសណាដើម្បីយកមកធ្វើនោះទេ។ គម្រោង BOT បានន័យថា ក្រុមហ៊ុនឯកជនធ្វើហើយ ប្រតិបត្តិការ រួចផ្ទេរឱ្យរដ្ឋវិញ។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” នាព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា កូនខ្មែរមានភាគហ៊ុនធំ និងជាអ្នកអនុវត្តនិងគ្រប់គ្រងផ្ទាល់លើគម្រោងព្រែកជីកនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា«មកដល់ពេលនេះ
- ទេសចរណ៍ទេសចរណ៍ August 5, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ តាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កាលពីថ្ងៃទី០១ ខែសីហាកន្លងទៅនេះ បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៥៨៤ ៣៧៥នាក់ កើន៣៣.០០% និងទទួលបានចំណូល ២៧ ១៧៧ ៤៣០ដុល្លារអាមេរិក កើនឡើង ៣៣.៧៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 3, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីជាអ្នកផ្តើមគំនិតលើ គម្រោងព្រែកជីកហ្វូណនតេជោ បានលើកបង្ហាញអំពីផលប្រយោជន៍សំខាន់ចំនួន៤ នៃព្រែកជីហ្វូណនតេជោ។ ផលប្រយោជន៍សំខាន់ចំនួន៤ នៃព្រែកជីកហ្វូណនតេជោ នោះរួមមាន៖ -ផលប្រយោជន៍ទី១ គឺ ព្រែកជីកហ្វូណនតេជោជាផ្លូវដឹកជញ្ជូនក្នុងស្រុកដ៏សំខាន់តភ្ជាប់ទៅសមុទ្រ ដែលមានកម្រៃសេវាដឹកជញ្ជូនទាប។ ជាផ្លូវដឹកជញ្ជូនប្រទាក់ក្រឡារវាងផ្លូវគោកនិងផ្លូវទឹក ដែលទាក់ទាញអ្នកវិនិយោគអោយមកធ្វើធុរៈកិច្ច។ -ផលប្រយោជន៍ទី២ គឺព្រែកជីកហ្វូណនតេជោនឹងក្លាយទៅជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតីនៃកម្ពុជា ដែលមានខេត្តកណ្តាល តាកែវ កំពត និង កែប ឆ្លើយតបការខ្វះទឹក ហើយផ្តល់លទ្ធភាពអោយកសិករអាចធ្វើស្រែបានពី ២ទៅ ៣ដងក្នុង ១ឆ្នាំ។ -ផលប្រយោជន៍ទី៣ គឺ ព្រែកជីកហ្វូណនតេជោ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 3, 2024 Khmernote
យោងតាមការចុះផ្សាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤តទៅ រាល់ការចេញចូលតាមច្រកអាកាស របស់ភ្ញៀវជាតិ និងអន្តរជាតិ នឹងមានភាពងាយស្រួលជាងមុន ដូចនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន តាមរយៈការបំពេញបែបបទ និងបង់លុយជាដើម គឺត្រូវប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់។ ការបញ្ជាក់របស់សម្តេចធិបតីខាងលើ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកភិវឌ្ឍន៍លំនៅឋានកម្ពុជា នារាត្រីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅ ឌី ព្រេមៀ សេនធ័រ សែនសុខ។ ក្នុងឱកាសនេះ សម្តេចធិបតី បានពន្យល់ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 2, 2024 Khmernote
ក្រសួការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដិពីការដាក់ឱ្យដំណើរការ ការចុះបញ្ជីសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈកម្មវិធីទូរស័ព្ទដៃ “NSSF MEMBER APP”។ សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ក្រសួងការងារ បានសម្រេចដាក់ឱ្យដំណើរការការចុះបញ្ជីសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈកម្មវិធីទូរស័ព្ទដៃ “NSSF MEMBER APP” ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នេះតទៅ ដោយការដាក់ឱ្យដំណើរការនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 2, 2024 Khmernote
(ភ្នំពេញ)៖ ក្រុមហ៊ុនធំមួយរបស់សិង្ហបុរី បានមកពិភាក្សាជាមួយកម្ពុជាពីផែនការដៃគូរយូរអង្វែង ក្នុងការផ្គត់ផ្គង់អង្ករជាលក្ខណៈសន្តិសុខស្បៀងសម្រាប់ប្រទេសសិង្ហបុរីនាពេលអនាគត។ នេះបើយោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ។ តាមរយៈផេកផ្លូវការ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលជួបគណៈប្រតិភូរបស់ស្ថាប័នដែលដឹកនាំដោយ លោក Ho Wah Lee ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ NTUC Fairprice Group របស់ប្រទេសសិង្ហបុរី និងសហការីចំនួន ៤រូបផ្សេងទៀត ដើម្បីពិភាក្សាអំពីផែនការដៃគូរយូរអង្វែង
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 2, 2024 Khmernote
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ណែនាំឱ្យសហគ្រិន ត្រៀមលក្ខណៈក្នុងការបន្ស៊ីខ្លួនចូលក្នុងរបត់ថ្មីនៃសង្គម តាមរយៈនវានុវត្តន៍ថ្មីៗ និងបរិវត្តកម្មឌីជីថល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំខាងលើនេះ នៅឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ៖ “បរិយាកាសសេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ច នៅកម្ពុជា” (Cambodia Economic Environment and Business Opportunities) ត្រូវបានរៀបចំឡើងក្នុងវេទិកាសហគ្រិនឆ្នើម (Pinnacle Entrepreneur Forum) នៃបណ្តាញសហគ្រិនស្ត្រីអាស៊ាន (ASEAN Women Entrepreneur Network – AWEN) កាលពីព្រឹកថ្ងៃព្រហស្បតិ៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 2, 2024 Khmernote
កាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញយន្តការបន្ទាន់ចំនួន៤ ពាក់ព័ន្ធការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ស្របទៅតាមការណែនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបង្កើនការយកចិត្តទុកដាក់លើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។ នៅព្រឹកថ្ងៃទី០២ ខែសីហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា «យ៉ាងណាមិញក្រោយបានដាក់ចេញយន្តការខាងលើនេះ មានបងប្អូនជាច្រើនបានចោទសួរថា ហេតុអ្វីបានជាធនាគារជាតិមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្ដង?» ពាក់ព័ន្ធនឹងការចោទសួរខាងលើសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបកសា្រយថា មូលហេតុដែលធនាគារជាតិមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេស គឺដោយសារការទទួលយកក្រដាសប្រាក់ដុល្លារ រហែក ឬចាស់ ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅដូរយកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិ ដែលត្រូវការចំណាយថវិកាច្រើន ការដាក់ឱ្យអនុវត្តនូវគោលការណ៍ថ្មីនេះត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន










