- សេដ្ឋកិច្ចសេដ្ឋកិច្ច August 12, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាយ៉ាងច្រើនដើម្បីអភិវឌ្ឍន៍ផ្លូវទៅកាន់ខេត្តតំបន់ឆ្នេរមានទាំងផ្លូវជាតិ និងផ្លូវល្បឿនលឿន ក្នុងនោះមានផ្លូវចំនួនបួនខ្សែដែលតភ្ជាប់ចេញពីភ្នំពេញ បាន និងកំពុងសាងសង់លើកកម្រិតគុណភាពដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៦ខាងមុខនេះ ដោយបានចំណាយថវិកាប្រមាណ២៥០លានដុល្លារអាមេរិក ។ជាខេត្តដែលត្រូវបានកំណត់ថា គោលដៅនៃការអភិវឌ្ឍដ៏សំខាន់ក្នុងវិស័យសេដ្ឋកិច្ច សង្គម និងវិស័យទេសចរណ៍។ ផ្លូវទាំងបួនខ្សែដែលរាជរដ្ឋាភិបានបើកការដ្ឋាន និងកំពុងមមាញឹកសាងសង់នោះ រួមមាន ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចថ្នល់ទទឹង ខេត្តកំពង់ស្ពឺ ទៅកាន់ផ្លូវជាតិលេខ៣ ក្នុងខេត្តកំពត និងបន្តទៅកាន់ទីរួមខេត្តកំពត ។ ផ្លូវនេះត្រូវបានរាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ៦៧លានដុល្លារ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៦ ។ ចំណែកផ្លូវជាតិលេខ៣១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ ត្រង់ចំណុចបែកគុសខេត្តតាកែវ ទៅកាន់ទីរួមស្រុកកំពង់ត្រាច ខេត្តកំពត ក៏បានបើកការដ្ឋាន និងសាងសង់បានជិត១០០ភាគរយហើយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 12, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ បានឱ្យដឹងថា ក្រសួងការងារ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រដោយ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ជាមួយនិងឱកាសការងារជាង ៥ពាន់កន្លែង ដែលផ្តល់ជូនដោយក្រុមហ៊ុនធំៗ ចំនួន២០ តាមរយៈការដាក់ពាក្យស្វែងរកការងារដោយផ្ទាល់និងធ្វើការសម្ភាសភ្លាម។ (រូបតំណាង) ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ខាងលើនេះ ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរការបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប AEON
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 10, 2024 Khmernote
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា «សហគមន៍កសិកម្មទំនើប» មួយទៀត នឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗនេះនៅក្នុងស្រុកមេមត់ បន្ទាប់ពីបានធ្វើការជាមួយគ្នាអស់រយៈពេលជិត២ខែ និងបានរៀបចំមហាសន្និបាតកំណើតដំបូងជាផ្លូវការរបស់ខ្លួនប្រកបដោយជោគជ័យរួចមក។ តាមការបញ្ជាក់នៅលើផេកការពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ «សហគមន៍កសិកម្មទំនើប» ថ្មីមួយទៀតនេះ មានឈ្មោះថា «សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ» ដែលមានសមាជិក ៤២គ្រួសារ មានទីតាំងនៅ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងមានផ្ទៃដីផលិតកម្ម ៦៧ហិកតា ប្រហាក់ប្រហែល១០មុឺនជន្លង់ មានសមត្ថភាពផលិតម្រេច ២៥០តោន-៣០០តោន/ឆ្នាំ។ «សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ» មានក្រុមប្រឹក្សាភិបាល
- BoostrongBoostrong August 10, 2024 Khmernote
ប៊ូសស្រ្តងជួយគុនខ្មែរ ថ្នាលខ្លាំងពូកែ ប៊ូសស្រ្តងឱ្យម៉ូតូ! គ្រាប់ពេជ្រថ្នាលគុនខ្មែរ ៤រូប នឹងត្រូវប្រកួតដណ្ដើមម៉ូតូដំបូងគេចារជាប្រវត្តិសាស្រ្តគុនខ្មែរ ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងថ្នាលគុនខ្មែរ” ធ្វើឡើងនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅស្ដាតចាស់ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៧យប់តទៅ។ ប៊ូសស្រ្តងជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដំបូងគេ ដែលស្រលាញ់គុនខ្មែរ ជួយគុនខ្មែរពិតប្រាកដ ដោយហ៊ានបង្កើតមហាព្រឹត្តិការណ៍ចារជាប្រវត្តិសាស្រ្តគុនខ្មែរ ដោយដាក់ឡានជាច្រើនគ្រឿងឱ្យគុនខ្មែរប្រកួតដណ្ដើម។ ហើយឥឡូវនេះប៊ូសស្រ្តងបានបង្កើតប្រវត្តិសាស្រ្តថ្មីបន្តទៀត គឺជួយថ្នាលគុនខ្មែរ ដាក់ម៉ូតូថ្មីឱ្យកីឡាករថ្នាលប្រកួតដណ្ដើមមិនធ្លាប់មានពីមុន ដើម្បីជួយឱ្យធនធានគុនខ្មែរកាន់តែរីកចម្រើន។ លក្ខខណ្ឌប្រកួតដណ្ដើមម៉ូតូពីប៊ូសស្រ្តង៖ ១. កីឡាករថ្នាល ២រូប ដែលមានសារគាំទ្រច្រើនជាងគេ នឹងត្រូវប្រកួតគ្នាដណ្ដើមម៉ូតូ ២. លក្ខខណ្ឌពិសេស បើកីឡាករថ្នាលផ្ដួលដៃគូបរទេសឱ្យសន្លប់លឿនមុនចប់ទឹក មានអាទិភាពឡើងប្រកួតដណ្ដើមម៉ូតូ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 9, 2024 Khmernote
ក្នុងឱកាសនៃជំនួបនេះ លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. បានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន Chery Holding Group ដែលមានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ មានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។ ក្រុមហ៊ុនក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សាជាមួយដៃគូកម្ពុជា។ សម្តេចធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និង បានគូសបញ្ជាក់ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 9, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកជំនាញសេដ្ឋកិច្ច និងសហជីពនៅកម្ពុជា លើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនិងធនាគារទាំង៨ ដែលផ្តល់ឥណទានមានអត្រាការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង១ឆ្នាំ គឺជាជាការគិតគូថ្មីបន្ថែមមិនធ្លាប់មាន។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការចុះអនុស្សរណៈនេះ គឺជាការអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកផ្តល់ឥណទាន ដែលមានការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង ១ឆ្នាំ ខណៈបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ខ្ពស់រហូតដល់ ១៨ភាគរយក្នុង ១ឆ្នាំឯណោះ។ លោកបណ្ឌិតបញ្ជាក់ថា ការផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ ៨,៥ ភាគរយក្នុងមួយឆ្នាំនេះ ប្រជាពលរដ្ឋទទួលបានការបន្ទាបអត្រាការប្រាក់រហូតដល់ជាងពាក់កណ្តាល គឺទាបជាង ៩ភាគរយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 9, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តំណាងក្រុមហ៊ុនដ៏ល្បីមួយរបស់អាល្លឺម៉ង់ Adidas ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមកជួបជាមួយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាការងារលើលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរបស់ក្រុមហ៊ុន Adidas នៅកម្ពុជា។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូរបស់ក្រុមហ៊ុន Adidas ប្រចាំតំបន់អាស៊ីអាគ្នេយ៍ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។ គោលបំណងនៃជំនួបខាងលើនេះ គឺដើម្បីពិភាក្សាលើលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរបស់ក្រុមហ៊ុន Adidas
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 9, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០២៤ នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះថា ៖ “ខ្ញុំសូមអរគុណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំសម្របសម្រួលជាមួយធនាគារចំនួន ៨ ដើម្បីផ្តល់ឥណទានគាំទ្រដល់ពលករ និងសិក្ខាកាម ដែលត្រូវទៅធ្វើការនៅបរទេសឱ្យទទួលបានទំហំឥណទានដ៏សមស្របជាមួយអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ សម្រាប់ចំណាយលើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរទៅធ្វើការនៅបរទេស។ ស្របតាមស្មារតីនៃអនុស្សារណៈយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយធនាគារជាដៃគូនេះ គឺធនាគារទាំង៨ នឹងផ្តល់ឥណទានជូនបងប្អូនពលករនិងសិក្ខាកាមដែលត្រូវការកម្ចីឥណទានត្រឹមអត្រា ៨.៥%ក្នុង១ឆ្នាំ ដែលអាចឱ្យបងប្អូនសន្សំបានជាមធ្យម ១០% នៃអត្រាការប្រាក់ក្នុង ១ឆ្នាំ។ ធនាគារទាំង៨










