- សេដ្ឋកិច្ចសេដ្ឋកិច្ច September 3, 2024 Khmernote
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូអញ្ជើញមកពី សម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) ដឹកនាំដោយ លោកបណ្ឌិត William Kwok Lun Fung អគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង ចូលចួបសម្តែងការគួរសម និងពិភាក្សាការងារ។ ថ្លែងក្នុងកិច្ចពិភាក្សានាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលវិជ្ជមាននានា របស់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 3, 2024 Khmernote
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ហើយទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ។ ជាមួយគ្នានោះ សម្ដេចធិបតី បានគូសបញ្ជាក់ថា ផ្លូវស្ពាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 2, 2024 Khmernote
ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង ៣១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ របស់ គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។ បើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ គ្រឹះស្ថានអង្គរ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៦៥១ ៨៥៧នាក់ កើន ៣០.៧៦% និងទទួលបានចំណូល ៣០ ៣៣៤ ២២៩ដុល្លារអាមេរិក កើនឡើង
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 2, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣,៦ លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន នៅទីជនបទសម្រាប់ ៨៨ ០០០ គ្រួសារ ក្នុងភូមិចំនួន ៤០០ នៃឃុំចំនួន ៥០ ក្នុងប្រាំបួនខេត្ត នៅប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍វិស័យដើម្បីលើកកម្ពស់ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន នៅតំបន់ជនបទនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់លទ្ធភាពទទួលបានជាសកលនូវការផ្គត់ផ្គង់ទឹក
- BoostrongBoostrong September 2, 2024 Khmernote
ឱកាសល្អទៀតហើយ អ្នកចេះស៊ុតបាល់ប៉េណាល់ទី ប៊ូសស្រ្តងរៀបចំព្រឹត្តិការណ៍ ប៉េណាល់ទីឈ្នះម៉ូតូ។ វគ្គជម្រុះទី១អបជាមួយទឹកប្រាក់លើកទឹកចិត្តជាច្រើន ធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅតារាងបាល់ទាត់ PR Sport ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៥ល្ងាចតទៅ។ ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងតែ១គត់ ហ៊ានបង្កើតមហាព្រឹត្តិការណ៍ធំៗចារក្នុងប្រវត្តិសាស្រ្ត ដាក់រង្វាន់ឡានខ្លាញ់គោជាច្រើនគ្រឿង ទាំងវិស័យគុនខ្មែរ វិស័យកីឡាផ្សេងៗ និងការចូលរួមសង្គមលើកកម្ពស់ឱ្យតម្លៃស្រ្តី។ កាលពីខែកក្កដា ប៊ូសស្រ្តងបានរកឃើញជ័យលាភីលេខ១ ឈ្មោះ Suffer FT ស៊ុតប៉េណាល់ទីឈ្នះឡានខ្លាញ់គោ ១គ្រឿង ម៉ូតូថ្មី ៣គ្រឿង និងខែសីហា ប៊ូសស្រ្តងរកឃើញអ្នកខ្លាំងគុនខ្មែរក្លាយជាម្ចាស់ឡានខ្លាញ់គោទី៥ គឺបឺត
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 31, 2024 Khmernote
យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៧៤ របស់អគ្កនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយកាលពីថ្ងៃទី២៩ ខែសីហា កន្លងទៅថ្មីៗនេះ បានឱ្យដឹងថា ពន្ធលើអចលនទ្រព្យ ជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវប្រកាសនិងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ជិតដល់ពេលត្រូវផុតកំណត់ហើយ។ ក្នុងករណីដែលម្ចាស់អចលនទ្រព្យខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធលើអចលនទ្រព្យទាន់ពេលវេលា នឹងទទួលរងនូវការពិន័យទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ជាធរមាន។ ក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៧៤ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ដូច្នេះថា ពន្ធលើអចលនទ្រព្យ ជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវប្រកាសនិងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ពោល គឺនៅសល់ប្រមាណ ៣២ថ្ងៃទៀតប៉ុណ្ណោះ ម្ចាស់អចលនទ្រព្យដែលខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធលើអចលនទ្រព្យទាន់ពេលវេលានឹងទទួលរងនូវការពិន័យទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ជាធរមាន។ ដើម្បីបំពេញកាតព្វកិច្ចពន្ធលើអចលនទ្រព្យឱ្យទាន់ពេលវេលា ម្ចាស់អចលនទ្រព្យត្រូវរួសរាន់ប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ តាម មធ្យោបាយណាមួយក៏បានរបស់អគ្គនាយកដ្ឋានពន្ធដារ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 31, 2024 Khmernote
ក្នុងរយៈពេល១ឆ្នាំ ពោលគឺចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៣០គម្រោង។ ជារួមក្នុងរយៈពេល ១ឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគមានការកើន ឡើងចំនួន ១៦៨ គម្រោង
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 30, 2024 Khmernote
ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នេះ បានបង្ហាញពីឱកាសការងារ ៤០៨៨កន្លែង នៅខេត្តរតនគិរី។ (រូបតំណាង) តាមរយៈផេកផ្លូវការ ទីភ្នាក់ងារជាតិ និងមុខរបរ បានបញ្ជាក់ថា ឱកាសការងារ ៤០៨៨កន្លែង នៅខេត្តរតនគិរី ខាងលើនេះ គឺជ្រើសរើសសម្រាប់មុខតំណែង កម្មករចម្ការដំណាំ។ ដូច្នេះសម្រាប់ យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យធ្វើការនៅខេត្តរតនគិរី សូមទាក់ទងមក NEA តាមរយៈលេខ ០១០ ៧៤៦ ៦៥៥/ ០១២ ៩០៦










