ព័ត៌មានចុងក្រោយ
  • គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ វិនិយោគិនក្នុងទីផ្សារមូលបត្រនៅកម្ពុជា មានជាង ៥ម៉ឺន និងមានគណនីជួញដូរសរុបចំនួន ៥៣,៧១២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 30, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានបញ្ជាក់ថា មកទល់បច្ចុប្បន្នមានភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (CSA)ចំនួន០៧, ភ្នាក់ងារបញ្ចិកាមូលបត្រ ភ្នាក់ងារចុះបញ្ជី ភ្នាក់ងារផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ (RTP) ចំនួន០៣ និងភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ(Custodian)ចំនួន១។ ការបញ្ជាក់របស់ឯកឧត្តម បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយដល់ “អ្នកចូលរួមក្នុងទីផ្សារមូលបតប្រចាំឆ្នាំ២០២៤” នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ។ ឯកឧត្តម អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនបោះផ្សាយទាំងនោះ បានប្រមូលទុនពីទីផ្សារចំនួនប្រមាណ ៣៨៩ លានដុល្លារអាមេរិក និងតាមការសង្កេតលើលំហូរសាច់ប្រាក់ជួញដូរ មានសរុបជាង

  • ក្រុមហ៊ុនចិន មានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 30, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ លោក Wensheng Chen ប្រធានក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd.របស់ប្រទេសចិន បានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុននៅកម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេសការគិតគូរពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា។ ការលើកឡើងរបស់ប្រធានក្រុមហ៊ុនខាងលើ បានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។ ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការអបអរសាទរចំពោះគម្រោងវិនិយោគបង្កើត រោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ពិសេស វិស័យ សំណង់ និងបានស្នើឱ្យក្រុមហ៊ុនត្រូវមានការគិតគូរពីការចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាអតិបរមា

  • ឯកឧត្តម កែវ រតនៈ៖ «ផ្លែចេករបស់ខេត្តកំពង់ចាម ដែលនាំចេញទៅចិន និងជប៉ុន ទទួលបានការគាំទ្រខ្លាំង » សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 29, 2024 Khmernote

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ផ្លែចេកដែលដាំដុះនៅក្នុងខេត្តកំពង់ចាម ត្រូវបាននាំចេញទៅប្រទេសជប៉ុន និងចិន ហើយពេញនិយមខ្លាំងនៅទីនោះ។ ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ថា នៅក្នុងខេត្តកំពង់ចាម ក្រុមហ៊ុនលោកឧកញ៉ា ហេង ឡុង បានផ្តល់ការងារដោយផ្ទាល់ចំនួនជាង ៧០០០កន្លែង ដោយគិតជាប្រាក់ខែជាង ២,៦ លានដុល្លារ ដែលជាការជួយសេដ្ឋកិច្ចបងប្អូនក្នុងស្រុកយ៉ាងច្រើន។ ឯកឧត្តមបានបន្ថែមផងដែរថា រាជរដ្ឋាភិបាលបានគាំទ្រផ្នែកទីផ្សារផង និងផ្តល់អគ្គិសនីបៃតងក្នុងអត្រាពិសេសក្នុងផ្នែកកសិកម្មដែលត្រឹម ៤៨០៛ ក្នុង១គីឡូវ៉ាត់ម៉ោងផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី

  • ប្រជុំប្រាក់ឈ្នួលអប្បបរមា៖ តំណាងភាគីកម្មករនិយោជិតសម្រេចដំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក សម្រេចដំឡើង ១ដុល្លារបន្ថែម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 29, 2024 Khmernote

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខកំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខកំណើនចំនួន ១ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤៕ ប្រភព៖ ក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ

  • បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ អាចនឹងសាងសង់នៅខែមិថុនាឆ្នាំ២០២៥ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 29, 2024 Khmernote

    ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងជញ្ជូន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល ១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ នៅលើបណ្ដាញសង្គមផ្លូវការឯកឧត្តម បានបញ្ជាក់ថា ការសិក្សាលម្អិតចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋានសាងសង់ និងដើម្បីភាពប្រាកដនិយមពេលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់ នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិតនៃគម្រោង (Details Design)។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

  • រាជរដ្ឋាភិបាលកម្ពុជា នៅតែមានឆន្ទៈជជែករឿងប្រាក់ឈ្នួលគោល បើទោះជាសេដ្ឋកិច្ចសកលប្រឈមនឹងការលំបាកក៏ដោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 29, 2024 Khmernote

    យោងតាមកាចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកឲ្យមានកិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ជាលើកដំបូងសម្រាប់ឆ្នាំ២០២៥ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប កាលពី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។ កិច្ចពិភាក្សានេះ គឺធ្វើឡើងដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវកំរិតជីវភាពរបស់កម្មករនិយោជិតទាំងអស់។ កិច្ចពិភាក្សានេះដែរ មានការចូលរួមពីតំណាងត្រីភាគី ពោលគឺតំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការងារ។ ជាការកត់សម្គាល់ ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមិនដែលខកខានម្តងណាឡើយចំពោះកិច្ចពិភាក្សា ឬការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតនៃវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប បើទោះណាជាសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងវិបត្តិ ហើយកម្ពុជាក៏កំពុងរងនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលនេះក៏ដោយ។ ហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជាតែងដឹកនាំយ៉ាងទៀងទាត់ជជែកពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង

  • ត្រៀមខ្លួនឱ្យហើយ! ស្អែកនេះ ក្រុមហ៊ុនធំៗ ១០ នឹងផ្តល់ឱកាសការងារថ្មី ១៣១៥ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត ដាក់ពាក្យភ្លាមសម្ភាសភ្លាម! សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 28, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ១០ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ១៣១៥ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វេទិកាការងារ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា

  • រដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនដូចបានព្យាករថាមានរង្វង់ ៦ភាគរយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 27, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញថារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កំពុងដើរលើគន្លងដ៏វិជ្ជមាន។ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣សីហាឆ្នាំ២០២៤ សម្តេចធិបតី លើកឡើងអំពីសមិទ្ធផលការងាររយៈពេលមួយឆ្នាំដែលរួមមានគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ធំៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពង់ផែពហុបំណងកំពត ត្រូវបានសាងសង់រួចរាល់ខណៈដែលគម្រោងធំៗមួយចំនួនទៀតកំពុងសាងសង់ដូចជា ព្រែកជីកហ្វូណនតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជាដើម។ សម្តេចធិបតី រំលឹកឡើងវិញថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ត្រូវបានព្យាករថា នឹងកើនដល់ក្នុងរង្វង់ ៦ភាគរយ។ សម្តេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបង្ហោះនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២២សីហានេះ.ចំពេលខួប១ឆ្នាំដែលសម្តេធិបតីហ៊ុនម៉ាណែត បានចូលដឹកនាំប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រី ដោយបានលើកសរសើរសមិទ្ធផលការងាររយះពេលមួយឆ្នាំ របស់នាយករដ្ឋមន្ត្រីជំនាន់ថ្មីថា បានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវ។