- សេដ្ឋកិច្ចសេដ្ឋកិច្ច August 22, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក អួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ នេះប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេលំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីប្រទេស កូតឌឺវ័រ ជាមួយនឹងការប្រមូលបានទិន្នផលសរុបកើនដល់ជាង ៨៣ម៉ឺនតោន និងបាននាំចេញទៅប្រទេសវៀតណាមជាង ៧៨ម៉ឺនតោន ទំហំទឹកប្រាក់ជាង មួយពាន់លានដុល្លារ ដោយក្នុងមួយគីឡូក្រាមនៃគ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ ៧ ៣០០រៀល។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា កំណើននេះមិនមែនចៃដន្យនោះទេ ពីព្រោះតាំងពីខែឧសភា សមាគមបានរកឃើញថា ទិន្នផលគ្រាប់ស្វាយចន្ទីនៅកម្ពុជាមានកំណើនខ្ពស់ ដែលអាចសម្របខ្លួនជាមួយបាតុភូតអេល នីណូ (El Nino) ទន្ទឹមគ្នានឹងផ្ទៃដីដាំដុះក៏បានកើនឡើងផងដែរ។ សូមជម្រាបថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 21, 2024 Khmernote
ព្រឹត្ដិបត្រព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅថ្មីនេះ បានឱ្យដឹងថា ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ក្នុងរយៈពេលប្រាំពីរខែ ឆ្នាំ២០២៤ សម្រេចបានប្រមាណជិត ៤៤លានដុល្លារ ។ អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក (Electronic platform Operator) ចូលមកក្នុងកម្ពុជា ត្រូវមានកាតព្វកិច្ចប្រមូល និងបង់អាករលើតម្លៃបន្ថែម ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ ប្រភពដដែលបន្តថា ក្នុងរយៈពេលប្រាំពីរខែអគ្គនាយកដ្ឋានពន្ធដារប្រមូលអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកបានចំនួន ១៧៦.៦៩ ប៊ីលានរៀល ស្មើនឹង ៤៣.៦៣ លានដុល្លារ ក្នុងនោះចំណូលដែលប្រមូល បានពីអនិវាសនជន ដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 21, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន តំណាងដោយ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤នេះ។ ជំនួបនាឱកាសនេះ បានធ្វើឡើងក្នុងគោលបំណងបញ្ជាក់បន្ថែមឱ្យរឹតតែច្បាស់ ជូនទៅគណៈប្រតិភូដែលមានវត្តមាននាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូនអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 21, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិចតា ក្នុងស្រុកបាទី ខេត្តតាកែវ ដែលសមាគមពាណិជ្ជកម្មចិនឆោសាន បានលើកឡើង នឹងស្នើសុំការគាំទ្រ និងជួយសម្របសម្រួលពីរដ្ឋបាលខេត្តតាកែវ ត្រូវបាន ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង។ ក្នុងជំនួបជាមួយលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន នៅសាលាខេត្តតាកែវ នៅរសៀលថ្ងៃអង្គារ៍ ទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅលើទឹកដីខេត្តតាកែវ និងជួយបង្កើតការងារកាន់តែច្រើនថែមទៀត
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 20, 2024 Khmernote
ក្នុងឱកាសនៃជំនួប លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd និងជាតំណាងគណៈប្រតិភូក្រុមហ៊ុនវិនិយោគសម្ដែងនូវការពេញចិត្ត និងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីប្រកបដោយភាពជាក់ស្ដែងនិយម ក្នុងការលើកទឹកចិត្តដល់វិនិយោគិន និងការធានានូវបរិស្ថានល្អប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។ លោក Zhao Yudong ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនវិនិយោគ ទាំង១២ក្រុមហ៊ុននៅកម្ពុជានាឱកាសនេះ គឺក្នុងគោលបំណងស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា ដូចជា វិស័យថាមពលស្អាត និងបរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗមួយចំនួនទៀត។ ជាការឆ្លើយតប
- សេដ្ឋកិច្ចចាប់ពីពេលនេះទៅ ទេសចរអន្តរជាតិ អាចទូទាត់ទំនិញ និងសេវាកម្ម តាមវិធីទូទាត់បាគងទេសចរ “Bakong Tourist App”សេដ្ឋកិច្ច August 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការបឋមនូវ កម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App” ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ។ ពិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយស ដែលជាតំណាងមកពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដូចជាក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងភាគីពាក់ព័ន្ធក្នុងវិស័យឯកជនសរុបប្រមាណ ១៥០ នាក់។ តាមសេចក្តីប្រកាសព័ត៌មានធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរនេះ នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការផ្ដល់ជាមធ្យោបាយទូទាត់តាមអេឡិចត្រូនិក ដែលអាចឱ្យទេសចរអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជាធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវាកម្ម
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម យីង សារ៉ាត់ ទីប្រឹក្សារាជរដ្ឋាភិបាលទទួលការងារវិនិយោគរបស់បរទេស និងទំនាក់ទំនងអន្តរជាតិ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះវិនិយោគិនបរទេស ក្នុងការវិនិយោគការអភិវឌ្ឍន៍ និងការអនុវត្តគម្រោងឥណទានកាបូនក្នុងប្រទេសកម្ពុជា តាមរយៈចំការស្វាយចន្ទី កៅស៊ូ ព្រៃលិចទឹក និងកសិដ្ឋានចិញ្ចឹមជ្រូក។ ចំពោះការវិនិយោគ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យវិនិយោគិនបរទេសសិក្សាឱ្យបានស៊ីជម្រៅ មានផែនការសកម្មភាពច្បាស់លាស់
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 19, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការសាងសង់រោងចក្រដំឡើងរថយន្តដឹកទំនិញដើរដោយថាមពលអគ្គិសនីសម្រាប់ប្រើក្នុងស្រុក និងនាំចេញបានចាប់ផ្តើមនៅស្រុកក្រគរខេត្តពោធិ៍សាត់។ នេះជាការរីកចម្រើនថ្មីមួយទៀតក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD នឹងមានវត្តមានក្នុងពេលឆាប់ៗនេះ លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលពិធីបើកការដ្ឋានជាផ្លូវការ នៃរោងចក្រដំឡើងរថយន្តអគ្គិសនីនេះ ធ្វើឡើងនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ










