ឯកឧត្តម កែវ រតនៈ៖ «ផ្លែចេករបស់ខេត្តកំពង់ចាម ដែលនាំចេញទៅចិន និងជប៉ុន ទទួលបានការគាំទ្រខ្លាំង »
សេដ្ឋកិច្ច August 29, 2024 Khmernote

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ផ្លែចេកដែលដាំដុះនៅក្នុងខេត្តកំពង់ចាម ត្រូវបាននាំចេញទៅប្រទេសជប៉ុន និងចិន ហើយពេញនិយមខ្លាំងនៅទីនោះ។

ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ថា នៅក្នុងខេត្តកំពង់ចាម ក្រុមហ៊ុនលោកឧកញ៉ា ហេង ឡុង បានផ្តល់ការងារដោយផ្ទាល់ចំនួនជាង ៧០០០កន្លែង ដោយគិតជាប្រាក់ខែជាង ២,៦ លានដុល្លារ ដែលជាការជួយសេដ្ឋកិច្ចបងប្អូនក្នុងស្រុកយ៉ាងច្រើន។

ឯកឧត្តមបានបន្ថែមផងដែរថា រាជរដ្ឋាភិបាលបានគាំទ្រផ្នែកទីផ្សារផង និងផ្តល់អគ្គិសនីបៃតងក្នុងអត្រាពិសេសក្នុងផ្នែកកសិកម្មដែលត្រឹម ៤៨០៛ ក្នុង១គីឡូវ៉ាត់ម៉ោងផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យក្រុមហ៊ុនបន្តពង្រីកអាជីវកម្មដើម្បីជួយបង្កើតការងារថ្មីៗ និងអំពាវនាវអ្នកមានទុនឯទៀត ជួយវិនិយោគក្នុងវិស័យកសិកម្មដែលនឹងទទួលបានអគ្គិសនីថ្លៃអនុគ្រោះជាពិសេស៕

ប្រភព៖ ផេកផ្លូវការ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល