ព័ត៌មានចុងក្រោយ
  • និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បង្ហាញឈ្មោះក្រុមហ៊ុន/គម្រោងអភិវឌ្ឍន៍ដីឡូត៍ចំនួន ៣ ដែលគ្មានអាជ្ញាបណ្ណ និងណែនាំឲ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគម្រោងទាំងនេះ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ July 29, 2024 Khmernote

    និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ បានបង្ហាញឈ្មោះក្រុមហ៊ុន/គម្រោងអភិវឌ្ឍន៍ដីឡូត៍ចំនួន ៣ ដែលគ្មានអាជ្ញាបណ្ណ និងណែនាំឲ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគម្រោងទាំងនេះ។ បើតាមសេចក្ដីជូនដំណឹងរបស់ (ន.អ.ប.) ក្រុមហ៊ុន/គម្រោង ដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណពី​ ន.អ.ប. ទាំង ៣ រួមមាន៖ ១.ក្រុមហ៊ុន ស្កាយ ហ្គាឡាក់ស៊ី អ៉ិនវេសម៉ិន ឯ.ក គម្រោង ” ដីឡូត៍ ស្កាយ ហ្គាឡាក់ស៊ី” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

  • អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន នឹងបន្តជួយជំរុញវិនិយោគ និងផ្សព្វផ្សាយសក្ដានុពលកម្ពុជា ឱ្យដល់ក្រុមហ៊ុនជប៉ុនផ្សេងទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 29, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណចំពោះ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ការគាំទ្រ និងសហការយ៉ាងសកម្មលើការរៀបចំឱ្យមានដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ថ្នាក់ដឹកនាំកម្ពុជានាពេលកន្លងមក ពិសេសបេសកកម្មរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ លោកស្រី Marisa Haruta តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានបញ្ជាក់ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល

  • ក្រុមហ៊ុនកូរ៉េមួយ បានជ្រើសយកកម្ពុជាមុនគេបង្អស់ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន សម្រាប់បើករោងចក្រផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉ក ដើរដោយថាមពលអគ្គិសនី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 29, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉ក ដែលដើរដោយថាមពលអគ្គិសនី និងឧបករណ៍បញ្ចូល ឬសាកថ្ម របស់កូរ៉េខាងត្បូងឈ្មោះថា វីដាប់ប៊ែលយូ & ស៊ី ឯ.ក (VW&C CO., LTD) បានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាមុនគេ ក្នុងតំបន់អាស៊ានខណៈដែលក្រុមហ៊ុននេះបានសិក្សាគម្រោងវិនិយោគនៅបណ្តាប្រទេសផ្សេងទៀតដូចជាថៃ និងម៉ាឡេស៊ីជាដើម។ តាមការបញ្ជាក់នៅលើផេកផ្លូវការរបស់ ក្រសួងការងារ បានឱ្យដឹងថា​ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ

  • សញ្ញាល្អ! ប្រធានក្រុមហ៊ុនកូរ៉េធំមួយ ដឹកនាំវិនិយោគិនសេដ្ឋកិច្ចកូរ៉េមកកម្ពុជា ដើម្បីស្វែងយល់ និងពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគក្នុងវិស័យអេឡិចត្រូនិក យានយន្ដ កសិកម្ម និងវិស័យច្រើនទៀតនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 27, 2024 Khmernote

    ប្រធានក្រុមហ៊ុនធំមួយ បានដឹកនាំវិនិយោគិនសេដ្ឋកិច្ចកូរ៉េ មកកម្ពុជាដើម្បី ស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ ក្នុងការពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យអេឡិចត្រូនិក និងយានយន្ដ, កសិកម្ម, ទូរគមនាគមន៍,​ សុខាភិបាល, អប់រំ, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងវិស័យឧស្សាហកម្មនានា។ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនសេដ្ឋកិច្ចកូរ៉េដែលដឹកនាំដោយលោក Park Bong Kyu ប្រធានក្រុមហ៊ុន Korea CEO Summit Co.,

  • រដ្ឋាករទឹកស្វយ័តសៀមរាបបានបង្កើនសមត្ថភាពផលិតទឹកស្អាតពី ៣០.០០០ ម៉ែត្រគូបទៅ ៩០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 27, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះពិនិត្យរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវ ដែលជាហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដ៏សំខាន់មួយរបស់រដ្ឋាករទឹកស្វយ័តសៀមរាប នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម​បាន​ផ្តល់​អនុសាសន៍​ដល់រដ្ឋាករទឹកស្វយ័តសៀមរាប ដើម្បីលើកកម្ពស់ប្រសិទ្ធិភាព​ប្រតិបត្តិការអាជីវកម្ម ដែលរួមមានយុទ្ធសាស្រ្តបង្កើនការតំណប្រើប្រាស់ទឹកស្អាត, ការគាំទ្រដល់អាជីវកម្មក្នុងស្រុក រួមទាំងវិស័យបដិសណ្ឋារកិច្ច, និងការជួយគាំទ្រប្រតិបត្តិករទឹកស្អាតឯកជនទាំង១០នៅក្នុងខេត្ត លើការធ្វើតេស្តគុណភាពទឹក។ ចាប់តាំងពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៣ រដ្ឋាករទឹកស្វយ័តសៀមរាបបានបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនបីដងពី ពោលគឺពី ៣០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅ ៩០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ការបង្កើនសមត្ថភាពផលិតនេះត្រូវបានព្យាករណ៍ថា នឹងបំពេញតម្រូវការទឹកស្អាតសម្រាប់ក្រុងសៀមរាប

  • រាជរដ្ឋាភិបាល មានមហិច្ឆតាអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងជាឆ្នេរទេសចរណ៍កម្រិតពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 26, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យោងលើសេចក្តី «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បាន​បង្ហាញថារាជ​រដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំផែនការមេអភិវឌ្ឍខេត្ត​ព្រះសីហនុ​ទៅជាតំបន់សេដ្ឋកិច្ច​ពិសេស​គំរូពហុបំណង និងអភិវឌ្ឍ​បណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ហើយទៅអនាគតអភិវឌ្ឍ​ឱ្យ​ក្លាយជាគោលដៅ​ទេសចរណ៍ឆ្នេរកម្រិតពិភពលោក និងជាថ្នាលថ្មីសម្រាប់សេដ្ឋកិច្ច​បៃតង។ គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា បានបើកកិច្ចប្រជុំលើកទី៤​កាលពីថ្ងៃ​ទី២៣ ខែកក្កដា ដើម្បីពិនិត្យ ផ្តល់យោបល់ និងផ្តល់គោលការណ៍ឯក​ភាព​លើសេចក្តីព្រាង «ផែនការមេអភិវឌ្ឍ​បណ្ដាខេត្ត​ជាប់ឆ្នេរសមុទ្រ​កម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធាន​គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងនិង ដោយមានកា​រ​អញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តម​រដ្ឋមន្ត្រី,

  • ដំណឹងល្អ! ឯកឧត្តម ឃឹម ហ្វីណង់ ជួបពិភាក្សាការងារជាមួយផ្សារទំនើបឡាក់គី ពិនិត្យលទ្ធភាពសហការគ្នាជាមួយនឹងសហគមន៍កសិកម្មទំនើប ពិសេសព្យាយាមតភ្ជាប់ទីផ្សារសម្រាប់សហគមន៍បន្លែនៅត្រាំកក់ទុកឱ្យហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 26, 2024 Khmernote

    ជាដំណឹងដ៏ល្អមួយ សម្រាប់បងប្អូនកសិករ ជាពិសេសសហគមន៍កសិកម្មទំនើប បន្ទាប់ពីឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយផ្សារទំនើបឡាក់គី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជាយើង ដើម្បីពិនិត្យលទ្ធភាពសហការគ្នាជាមួយនិងសហគមន៍កសិកម្មទំនើប ជាពិសេសព្យាយាមតភ្ជាប់ទីផ្សារសម្រាប់សហគមន៍បន្លែនៅត្រាំកក់ទុកឱ្យហើយ។ យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការរបស់ឯកឧត្តម ផ្ទាល់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានបញ្ជាក់គូសបញ្ជាក់ដូជ្នេះថា៖ «ពិភាក្សាការងារជាមួយផ្សារទំនើបឡាក់គី និងពិនិត្យលទ្ធភាពសហការគ្នាជាមួយនឹងសហគមន៍កសិកម្មទំនើប ជាពិសេសព្យាយាមតភ្ជាប់ទីផ្សារសម្រាប់សហគមន៍បន្លែនៅត្រាំកក់ទុកឱ្យហើយ។ ក្រោយពីបានជួបច្រើន ជជែកច្រើនរួចមក ពិតជាមានអារម្មណ៍ថា កសិផលខ្មែរមិនខ្វះអ្នកនៅរង់ចាំជួយគាំទ្រនោះទេ ទាំងអ្នកលក់ដុំ លក់រាយ និងអ្នកបរិភោគ សំខាន់ឱ្យតែថ្លៃសមរម្យ និងការផ្គត់ផ្គង់មានស្ថេរភាពមិនដាច់។

  • វៀតណាម នឹងផ្គត់ផ្គង់អគ្គិសនី ២៥០មេហ្គាវ៉ាត់ដល់កម្ពុជានាឆ្នាំ២០២៥ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 26, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹង ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានយល់ស្របចំពោះសំណើ នៃការគិតគូរ ក្នុងការយកប្រជាជនជាស្នូល ហើយជាពិសេស គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអគ្គិសនី ដោយខាងភាគីមិត្តវៀតណាម ទទួលយកសំណើររបស់សម្ដេចតេជោ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ ដែលបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ បន្តទៀត ហើយភាគីវៀតណាម គឺពេញចិត្តក្នុងការផ្គត់ផ្គង់ឱ្យបានលើសនឹងបន្ថែមទៀត ហើយបើសិនជាអាច គឺភាគីវៀតណាម បើកទូលាយដល់ ៤០០មេហ្គាវ៉ាត់