ប៊ូសស្រ្តងជួយកីឡាករថ្នាលគ្រាប់ពេជ្រ អ្នកខ្លាំងពិតៗ ប៊ូសស្រ្តងឱ្យម៉ូតូ
Boostrong August 10, 2024 Khmernote

ប៊ូសស្រ្តងជួយគុនខ្មែរ ថ្នាលខ្លាំងពូកែ ប៊ូសស្រ្តងឱ្យម៉ូតូ! គ្រាប់ពេជ្រថ្នាលគុនខ្មែរ ៤រូប នឹងត្រូវប្រកួតដណ្ដើមម៉ូតូដំបូងគេចារជាប្រវត្តិសាស្រ្តគុនខ្មែរ ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងថ្នាលគុនខ្មែរ” ធ្វើឡើងនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅស្ដាតចាស់ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៧យប់តទៅ។

ប៊ូសស្រ្តងជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដំបូងគេ ដែលស្រលាញ់គុនខ្មែរ ជួយគុនខ្មែរពិតប្រាកដ ដោយហ៊ានបង្កើតមហាព្រឹត្តិការណ៍ចារជាប្រវត្តិសាស្រ្តគុនខ្មែរ ដោយដាក់ឡានជាច្រើនគ្រឿងឱ្យគុនខ្មែរប្រកួតដណ្ដើម។ ហើយឥឡូវនេះប៊ូសស្រ្តងបានបង្កើតប្រវត្តិសាស្រ្តថ្មីបន្តទៀត គឺជួយថ្នាលគុនខ្មែរ ដាក់ម៉ូតូថ្មីឱ្យកីឡាករថ្នាលប្រកួតដណ្ដើមមិនធ្លាប់មានពីមុន ដើម្បីជួយឱ្យធនធានគុនខ្មែរកាន់តែរីកចម្រើន។

លក្ខខណ្ឌប្រកួតដណ្ដើមម៉ូតូពីប៊ូសស្រ្តង៖
១. កីឡាករថ្នាល ២រូប ដែលមានសារគាំទ្រច្រើនជាងគេ នឹងត្រូវប្រកួតគ្នាដណ្ដើមម៉ូតូ
២. លក្ខខណ្ឌពិសេស បើកីឡាករថ្នាលផ្ដួលដៃគូបរទេសឱ្យសន្លប់លឿនមុនចប់ទឹក មានអាទិភាពឡើងប្រកួតដណ្ដើមម៉ូតូ
៣. សូមបោះឆ្នោតគាំទ្រកីឡាករថ្នាលដែលខ្លួនពេញចិត្ត ដោយ Comment លេខសម្គាល់កីឡាករថ្នាល មកហ្វេសប៊ុកផេក Boostrong និងផេក Kun Khmer HAHA Super Fight-KSF ឬសារ SMS មកលេខ ០៩៦ ៦៦៥៥ ០៥៣។

លេខសម្គាល់កីឡាករ
កីឡាករ ចាំ សិលា លេខសម្គាល់ “ប៊ូសស្រ្តង ឆ្ងាញ់ ក”
កីឡាករ ប្រាក់ ចិត្រា លេខសម្គាល់ “ប៊ូសស្រ្តង ឆ្ងាញ់ ខ”
កីឡាករ រិទ្ធី វីរៈ លេខសម្គាល់ “ប៊ូសស្រ្តង ឆ្ងាញ់ គ”
កីឡាករ គឹម ស៊ុង លេខសម្គាល់ “ប៊ូសស្ត្រង ឆ្ងាញ់ ឃ”

បងប្អូនកុំភ្លេចបោះឆ្នោត និងចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តកីឡាករថ្នាល និងចូលរួមជួយឱ្យធនធានគុនខ្មែរកាន់តែរីកចម្រើន។ ប៊ូសស្រ្តងជួយថ្នាលគុនខ្មែរ! ស្រលាញ់ថ្នាលគុនខ្មែរ ញុំាប៊ូសស្រ្តង!