ក្រុមហ៊ុនគ្រប់គ្រងលើទីផ្សារទំនើបធំជាងគេនៅប្រទេសសិង្ហបុរី មកពិភាក្សាពីផែនការដៃគូរយូរអង្វែងជាមួយកម្ពុជា ក្នុងការផ្គត់ផ្គង់អង្ករសម្រាប់សិង្ហបុរីនាពេលអនាគត
សេដ្ឋកិច្ច August 2, 2024 Khmernote

(ភ្នំពេញ)៖ ក្រុមហ៊ុនធំមួយរបស់សិង្ហបុរី បានមកពិភាក្សាជាមួយកម្ពុជាពីផែនការដៃគូរយូរអង្វែង ក្នុងការផ្គត់ផ្គង់អង្ករជាលក្ខណៈសន្តិសុខស្បៀងសម្រាប់ប្រទេសសិង្ហបុរីនាពេលអនាគត។ នេះបើយោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ។

តាមរយៈផេកផ្លូវការ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលជួបគណៈប្រតិភូរបស់ស្ថាប័នដែលដឹកនាំដោយ លោក Ho Wah Lee ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ NTUC Fairprice Group របស់ប្រទេសសិង្ហបុរី និងសហការីចំនួន ៤រូបផ្សេងទៀត ដើម្បីពិភាក្សាអំពីផែនការដៃគូរយូរអង្វែង ក្នុងការផ្គត់ផ្គង់អង្ករជាលក្ខណៈសន្តិសុខស្បៀងសម្រាប់ប្រទេសសិង្ហបុរីនាពេលអនាគត។

សូមបញ្ជាក់ថា UNTUC FairPrice គឺជាក្រុមហ៊ុនគ្រប់គ្រងលើទីផ្សារទំនើបធំជាងគេនៅប្រទេសសិង្ហបុរី ហើយក្រុមហ៊ុននេះ ក៏ជាបន្តុំសម្ព័ន្ធសហករណ៍របស់សភាជាតិសហជីព (NTUC) ផងដែរ។ សម្ព័ន្ធក្រុមហ៊ុននេះមានផ្សារទំទើបជាង ១០០ កន្លែង និងហាងចែកចាយបន្តចំនួន ១៦០ នៅទូទាំងប្រទេសសិង្ហបុរីផងដែរ៕

ប្រភព៖ សហព័ន្ធស្រូវអង្ករកម្ពុជា