និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ បានបង្ហាញឈ្មោះក្រុមហ៊ុន/គម្រោងអភិវឌ្ឍន៍ដីឡូត៍ចំនួន ៣ ដែលគ្មានអាជ្ញាបណ្ណ និងណែនាំឲ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគម្រោងទាំងនេះ។

បើតាមសេចក្ដីជូនដំណឹងរបស់ (ន.អ.ប.) ក្រុមហ៊ុន/គម្រោង ដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ទាំង ៣ រួមមាន៖
១.ក្រុមហ៊ុន ស្កាយ ហ្គាឡាក់ស៊ី អ៉ិនវេសម៉ិន ឯ.ក គម្រោង ” ដីឡូត៍ ស្កាយ ហ្គាឡាក់ស៊ី” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
២.គម្រោង “ដីឡូត៍ ទីក្រុងមាស ” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង
៣.គម្រោង “ដីឡូត៍ សំបួរមាស” ដែលមានទីតាំងគម្រោងស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
ទន្ទឹមនឹងដែរ (ន.អ.ប.) អំពាវនាវសូមសាធារណជនទាំងអស់ចូលរួមធ្វើអាជីវកម្ម ឬ ពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍដីឡូត៍ដែលគ្មានអាជ្ញាបណ្ឌទាំង ៣ ខាងលើ ដែលអាចធ្វើឱ្យប៉ះពាល់ ឬ ខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕
អត្ថបទ៖ លីនី