យោងតាមការដកស្រង់ពីការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល ១សប្ដាហ៍ ពោលគឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៥៦ ជើងហោះហើរ ហើយកម្ពុជាទទួលបានចំណូល ៥៨៣ ៩៩៤ ដុល្លាអាមេរិក ពីការលក់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរជូនភ្ញៀវទេសចរបរទេសចំនួន ៥១៣៦៦នាក់។
តាមរយៈផេកផ្លូវការ ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ៖ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៩៥ ៨៣១នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥១ ៣៦៦នាក់ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុប ១២ ៩៥៧បណ្ណ កើនឡើង ៦,៦% និងចំណូលសរុប ៥៨៣ ៩៩៤ ដុល្លាអាមេរិក កើនឡើង ៨,៦%។
គួរបញ្ជាក់ផងដែរថា ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៥៦ ជើងហោះហើរ ក្នុងនោះ៖- អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៣៧ ជើងហោះហើរ- អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០២ ជើងហោះហើរ- អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១៧ ជើងហោះហើរផងដែរ៕
ប្រភព៖ ក្រសួងទេសចរណ៍