ព័ត៌មានចុងក្រោយ
  • ឯកឧត្តម ស៊ុន ចាន់ថុល សន្យានឹងជួយសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់វិនិយោគិនសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ឱ្យទទួលបានជោគជ័យស្របតាមច្បាប់កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 29, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា ឯកឧត្តមនឹងជួយសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់វិនិយោគិនសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ឱ្យទទួលបានជោគជ័យស្របតាមច្បាប់កម្ពុជា ដើម្បីបង្កើតឱកាសវិនិយោគទៅវិញទៅមក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដឹកនាំដោយលោក Tan Sri Dato Lim Soon Peng ប្រធានស្ថាបនិកសភាពាណិជ្ជកម្មត្រកូលលីនពិភពលោកចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ក៏មាន ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះជាកិច្ចប្រជុំលើកទី២ពីគណៈប្រតិភូសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដើម្បីរឹតបន្តឹង

  • អ្នកឧកញ៉ា គិត ម៉េង៖ បារាំងជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំទីពីររបស់កម្ពុជា បន្ទាប់ពីប្រទេសអាល្លឺម៉ង់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 29, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានលើកឡើងថា បច្ចុប្បន្ន បារាំងជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំទីពីរ របស់កម្ពុជា បន្ទាប់ពីប្រទេសអាល្លឺម៉ង់ ខណៈទំហំពាណិជ្ជកម្មរវាងបារាំង និងកម្ពុជា ឈានដល់១៣៦៣លានអឺរ៉ូ ក្នុងឆ្នាំ ២០២៣។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីវេទិការធុរកិច្ចបារាំង-កម្ពុជា ដែលប្រព្រឹត្តទៅនៅស្ថានទូតបារាំង និងមានការអញ្ជើញចូលរួម ពីលោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។ បន្ថែមពីនោះទៀត អ្នកឧកញ៉ា

  • ហ្វីលីពីន​ ដែលជាប្រទេសទិញអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក ប្រកាសទម្លាក់​ពន្ធ​នាំ​ចូល​អង្ករ​ពី ៣៥% មក​ត្រឹម ១៥% ដើម្បីដោះស្រាយអតិផរណា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 28, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានឱ្យដឹងថា ប្រទេសហ្វីលីពីន ដែលជាប្រទេសទិញអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក បានប្រកាសកាត់បន្ថយពន្ធនាំចូលអង្ករពី ៣៥% មកត្រឹម ១៥%។ ការកាត់បន្ថយពន្ធមកមកនៅត្រឹម ១៥% នេះ នឹងមានប្រសិទ្ធភាចាប់ពីដើមខែសីហាខាងមុខនេះ រហូតដល់ឆ្នាំ២០២៨ ហើយការកាត់បន្ថយពន្ធនេះទៀតសោធ អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​សកម្មភាព​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ហ្វីលីពីន ​ក្នុង​ការ​ដោះស្រាយ​អតិផរណា ជាពិសេសការកើនឡើងតម្លៃអង្ករនៅលើទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនមានស្ថិរភាព លើកលែងតែការកើនឡើងតម្លៃនៃទំនិញប្រើប្រាស់សំខាន់ៗមួយចំនួន ជាពិសេសអង្ករដែលមានការកើនឡើងប្រហែល ២៤.៤% ។ ជាមួយគ្នានេះដែរ បើតាមទិន្នន័យចុងក្រោយពីការិយាល័យឧស្សាហកម្មរុក្ខជាតិរបស់នាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ការនាំចូលអង្ករសរុបរបស់ប្រទេសហ្វីលីពីនបានកើនឡើង ២០.៣% ដល់ ១.៩៧លានតោន

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្វាគមន៍ចំពោះវិនិយោគិនទាំងអស់ដែលមានបំណងដាក់ទុនវិនិយោគរបស់ខ្លួននៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 28, 2024 Khmernote

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដឹកនាំដោយលោក Tan Sri Dato Lim Soon Peng ប្រធានស្ថាបនិកសភាពាណិជ្ជកម្មត្រកូលលីនពិភពលោកចូលជួបពិភាក្សាការងារ។ ក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះជាកិច្ចប្រជុំលើកទី២ពីគណៈប្រតិភូសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដើម្បីរឹតបន្តឹង និងស្វែងយល់បន្ថែមទៀតអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក៏ដូចជាបង្កើតភាពស្និតស្នាល និងទំនាក់ទំនងដោយផ្ទាល់ជាមួយគ្រប់ក្រសួង-ស្ថាប័ន និងវិស័យឯកជន ក្រោមកិច្ចសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្ដោតអាទិភាពលើវិស័យជាអាទិ៍ សំណង់ ថាមពលបៃតង សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ

  • កម្ពុជា កំពុងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនជប៉ុន លើធនធានរ៉ែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 28, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន AMIDA POWER Inc. ដឹកនាំដោយលោក TSUKASA SAKURADAN អគ្គនាយកក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបពិភាក្សានាព្រឹកនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យលទ្ធភាពលើការដាក់ទុនវិនិយោគរបស់ក្រុមហ៊ុន ក្រោយបានសិក្សាអំពីកាលានុវត្តភាព និងសក្តានុពលលើវិស័យមួយចំនួននៅកម្ពុជា រួមមានដូចជា រ៉ែ ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ការស្តារលទ្ធភាពបឹងទន្លេសាប និងការចូលរួមអភិវឌ្ឍមូលធនមនុស្សផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ក្រុមហ៊ុនរថយន្ដអគ្គិសនី BYD នឹងមកបណ្ដាក់ទុនបើករោងចក្រនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 27, 2024 Khmernote

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ២៧ មិថុនា ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុន BYD ដែលល្បីខាងផលិតរថយន្តប្រើថាមពលអគ្គិសនី គ្រោងនឹងបើកដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុននេះនៅកម្ពុជានាពេលឆាប់ៗខាងមុខ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖ «ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនឡានអគ្គិសនីរបស់ចិនមួយ

  • សញ្ញាល្អ! ក្រុមហ៊ុនចិនធំមួយ កំពុងរៀបចំគម្រោងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជា ដែលមានទំហំទឹកប្រាក់ស្ថិតក្នុងរង្វង់ ១ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 27, 2024 Khmernote

    យោងតា​មការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នា​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រុមហ៊ុនចិនធំមួយ កំពុងរៀបចំគម្រោងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជា ក្នុងរង្វង់ទឹកប្រាក់ ១ពាន់លានដុល្លារ។ បើតាមការបញ្ជាក់នៅលើផេកផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Sailun Group ដែលជាក្រុមហ៊ុនមានក្រុមហ៊ុនបុត្រសម្ព័ន្ធកំពុងវិនិយោគគម្រោងកម្មន្ដសាលសំបកកង់យានយន្តក្នុងប្រទេសកម្ពុជា ចូលជួបពិភាក្សាការងារនិងធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការវិនិយោគរបស់ខ្លួន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យលើវឌ្ឍនភាពនៃគម្រោងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលមានទំហំទឹកប្រាក់ស្ថិតក្នុងរង្វង់ ១ពាន់លានដុល្លារ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា ក្នុងដំណើរទស្សនកិច្ចទៅក្រុងឈីងតាវ ខេត្តសានដុង

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជាបាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូ ឱ្យក្លាយជាដំណាំឧស្សាហកម្ម មានទីផ្សារខ្ពស់ និងអាចកែច្នៃជាផលិតផលសម្រេចផ្សេងៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 27, 2024 Khmernote

    នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាបាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូ ឱ្យក្លាយជាដំណាំឧស្សាហកម្ម មានទីផ្សារខ្ពស់ និងអាចកែច្នៃជាផលិតផលសម្រេចផ្សេងៗ។ ជាមួយគ្នានេះដែរ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលដៅនៃការរៀបចំឱ្យមានកម្មវិធីប្រឡងចៀរជ័រកៅស៊ូ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងលើកទឹកចិត្តកម្មករចៀរជ័រឱ្យបន្តខិតខំបន្ថែមទៀត ហើយសកម្មភាពនេះ ក៏ជាការបណ្តុះគំនិតប្រជាពលរដ្ឋឱ្យចូលរួមលើការងារនេះផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជាបាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូនេះ មានការរីកចម្រើនបន្ថែមទៀត ឱ្យក្លាយជាដំណាំឧស្សាហកម្ម មានទីផ្សារខ្ពស់