ព័ត៌មានចុងក្រោយ
  • កម្ពុជា ស្វែងរកវិនិយោគិនមានសក្ដានុពលពីកូរ៉េខាងត្បូងដើម្បីមកបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េខាងត្បូង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 24, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពិភាក្សាការងារ និងផ្ដល់ព័ត៌មានដើម្បីពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េខាងត្បូង កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា សហការស្វែងរកវិនិយោគិនមានសក្ដានុពលពីប្រទេសកូរ៉េ ដែលមានបំណងដាក់ទុនវិនិយោគលើការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូកម្ពុជា អញ្ជើញទៅប្រទេសកូរ៉េដើម្បីគោះទ្វារផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងការគាំទ្រពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការស្នើបែបនេះ បានធ្វើឡើងក្រោយពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីគូរ៉េ ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់បណ្តាវិនិយោគិននានា។ សូមជម្រាបជូនថា កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងស្របតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនាសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី

  • ស្ងាត់ៗ! ពីរនាក់ប្ដីប្រពន្ធ គាស់ប៊ូសស្រ្តងផាច់ ស្ទុះចូលបន្ទប់ ផ្អើលអ្នកជិតខាង Boostrong
    Boostrong
    Boostrong June 24, 2024 Naren

    មិនធម្មតាទេ ពីរនាក់ប្ដីប្រពន្ធគាស់ប៊ូសស្រ្តងញុំា ១កំប៉ុង ស្ទុះរត់ចូលបន្ទប់ ផ្អើលអ្នកជិតខាងមកមើល ស្មានតែមានរឿងអី តាមពិតពួកគាត់ គាស់ប៊ូសស្រ្តងញុំា ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿងសោះ។ ប្រពន្ធឈ្មោះ ដូង តារ៉ា អាយុ ៣៨ឆ្នាំ មុខរបរជាអ្នកលក់ចាប់ហួយ និងប្ដីឈ្មោះ នុត ចាន់ អាយុ ៣៩ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃខ្លា ឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពងស្ពឺ។ បងស្រីតារ៉ា បានប្រាប់ថា រាល់ព្រឹកគាត់តែងតែញុំាប៊ូសស្រ្តងត្រជាក់ៗ ១កំប៉ុងជាប្រចាំ ដោយឧស្សាហ៍ត្រូវរង្វាន់លុយណាស់ រហូតថ្ងៃនេះលាភសំណាងធំបានត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង។ ពេលនោះគ្រាន់តែគាស់ឃើញរូបឡានភ្លាម

  • ចំណេះដឹង! នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ត្រូវបានបែងចែកជា ៥​ដំណាក់កាល​សំ​ខាន់​ៗ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ June 22, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការ​ចុះបញ្ជី​ដីធ្លីនៅក្នុង​ប្រទេស​កម្ពុជា ត្រូ​វបានបែងចែកជា​ ៣​ប្រភេទ រួមមានការ​ចុះបញ្ជី​មានល​ក្ខណៈ​ជា​ប្រព័ន្ធ និងការ​ចុះបញ្ជីដីធ្លី​ដាច់ដោយដុំ​ និងការ​ចុះបញ្ជី​ដីធ្លី​បំពេញបន្ថែម ប៉ុន្តែ​នៅពេល​នេះ យើង​សូមលើ​កយក​ពី​នីតិ​វិធី​នៃការ​ចុះបញ្ជី​ដីធ្លី​មានលក្ខណៈ​ជា​ប្រព័ន្ធ។ ការ​ចុះបញ្ជីដីធ្លី​មានលក្ខណៈ​ជា​​ប្រព័ន្ធ ត្រូវ​បាន​បែងចែកជា ​៥ដំណាក់​ ក្នុងនោះ ៖ ដំណាក់​កាលទី​១ អំពី​ការរៀបចំ ​៖ អភិបាល​ខេត្ត​ ក្រុង​ ជាអ្នកប្រកាស​តំបន់ដែល​ក្រុមមន្ត្រីចុះបញ្ជីដីធ្លី​ត្រូវ​ធ្វើការ​កំណត់ វាស់វែង​ព្រំដី និងវិនិច្ឆ័យ ។ ក្រោយពីការ​កំណត់​រួចមក​ អភិបាល​ខេត្ត​ត្រូវ​ការធ្វើប្រជុំវិនិច្ឆ័យ​ ដោយ​ផ្ដល់​ព័ត៌មាន​មក​អាជ្ញាធរ​មូលដ្ឋាន​ យ៉ាង ១៥​ថ្ងៃ​និង​សាធារណជន​យ៉ាង​តិច ​៧​ថ្ងៃមុនកា​រប្រជុំ​ ។​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ត្រូវ​ធ្វើឡើង​ក្នុង​តំបន់​ធ្វើការ​វិនិច្ឆ័យ​ ដែលមានលក្ខណៈជា​ប្រព័ន្ធ ។

  • ធនាគារពិភពលោកអនុម័តជំនួយឥណទានចំនួន ១៤៥ លានដុល្លារសម្រាប់គម្រោងសន្តិសុខទឹកនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 22, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារពិភពលោកកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានអនុម័តការវិនិយោគថ្មីមួយទៀតសម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា។គម្រោងនេះក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របសើធនាគារ ពិភពលោក “គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា” (Cambodia Water Security Improvement Project) នឹងធ្វើឱ្យសន្តិសុខទឹកកាន់តែមានភាពប្រសើរឡើង, ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹង ហានិភ័យអាកាសធាតុ។ តាមសេចក្តីប្រកាសរបស់ធនាគារពិភពលោកបានឳ្យដឹងថា គេរំពឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនជាង ១១៣ ០០០នាក់។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖

  • រដូវប្រមូលផលផ្លែទុរេននៅសំឡូតឆ្នាំនេះ បានទាក់ទាញអតិថិជនយ៉ាងច្រើនកុះករ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 22, 2024 Khmernote

    យោងតាមចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរស្រុកសំឡូតបញ្ជាក់ថា ២សប្តាហ៍មកហើយ ដែលមានរថយន្តភ្ញៀវក្នុងខេត្តនិងក្រៅខេត្តជិះបន្តកន្ទុយគ្នាខ្ទង់រយគ្រឿងសំដៅឆ្ពោះទៅស្រុកសំឡូតដែលធ្វើអោយមានការស្ទះផ្លូវដោយកន្លែង តាមច្រកឆ្ពោះទៅចំការទុរេន។ លោកសើ សាម៉េត អភិបាលស្រុកសំឡូតបានអោយដឹងថា នេះជារដូវកាលដែលកសិករនៅស្រុកសំឡូតកំពុងពេញប្រមូលផល «ទុរេន» ទុំលើកទី១ ។ ម្ចាស់ចំការបានបញ្ជាក់ថាភ្ញៀវមកភ្លូកទឹកភ្លូកដីនេះដោយសារតែភាពល្បីល្បាញនៃរស់ជាតិទុរេននៅស្រុកសំឡូតនេះថា ផ្អែមឆ្ងុយឆ្ងាញ់ បើប្រៀបទៅនឹងប្រទេសជិតខាងដែលនាំចូល ហើយតម្លៃក៏សមរម្យ។ លោក សើ សាម៉េត អភិបាលស្រុកសំឡូតខេត្តបាត់ដំបងបានមានប្រសាសន៍ឱ្យដឹងថាទុរេន វគ្គទីមួយនេះ ទុំប្រមាណ ៩០ភាគរយហើយ ដែលម្ចាស់ចំការបានលក់ឱ្យភ្ញៀវមួយថ្ងៃៗរាប់តោន ទាំងភ្ញៀវមកទិញដល់ចំការលក្ខណៈគ្រួសារ និង ឈ្មួញកណ្តាលយកទៅលក់បន្តផងដែរ ។ យោងតាមរបាយការណ៍មួយរបស់ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកសំឡូតខេត្តបាត់ដំបង បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ស្រុកសំឡូតមានដាំដំណាំទុរេន

  • ធនាគារពិភពលោក អនុម័តហិរញ្ញប្បទានថ្មីចំនួន ២៧៥លានដុល្លារ សម្រាប់ជួយទ្រទ្រង់ដល់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 21, 2024 Khmernote

    ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥ លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក បានឱ្យដឹងថា ហិរញ្ញប្បទាននេះ ដែលមានប្រភពមកពីមូលនិធិមានអត្រាការប្រាក់ទាបរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ជំរុញកំណែទម្រង់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែក ឯកជន, ពង្រឹងជំហរសារពើពន្ធរបស់ប្រទេស និងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។ ឥណទាននេះ គឺសម្រាប់គម្រោងដំណាក់កាលទី២ ស្តីពី ហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ (Second Cambodia Growth and Resilience Development

  • ប្រធានតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង បញ្ជាក់ថា នឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគឱ្យមកបណ្តាក់ទុនក្នុងតំបន់នេះឱ្យបាន ១០០ក្រុមហ៊ុននៅឆ្នាំ២០២៤នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 21, 2024 Khmernote

    លោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសស៊ីហ្សេត ឯ.ក (KOH KONG ZHEJIANG CO.,LTD.) បានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង បច្ចុប្បន្នមានការបណ្តាក់ទុនវិនិយោគ ចំនួន ២៨ក្រុមហ៊ុន ហើយនឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគផ្សេងឱ្យមកបណ្តាក់ទុនក្នុងតំបន់នេះ ឱ្យបាន ១០០ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៤នេះ។ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជារួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូក្រុមហ៊ុនចិនចំនួន ១១ មកពីទីក្រុងសៀងហៃ

  • រោងចក្រកាត់ដេរសម្លៀកបំពាក់មួយក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ប្រកាសរើសកម្មករ នយោជិត ចូលបម្រើការងារជាច្រើនផ្នែក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 21, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហៅកាត់ថា NEA បានឱ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្គ្រេដ ញូ បីយូ ហ្គាម៉ិន (ខេមបូឌា) ឯ.ក ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពុងផ្ដល់ឱកាសការងារចំនួន ៥០កន្លែង។ (រូបតំណាង) បើតាមការចុះផ្សាយនៅលើផេកផ្លូវការ NEA បានបញ្ជាក់ថា រោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលើ ជ្រើសរើសកម្មករ និយោជិត ចូលបម្រើការងារជាច្រើនផ្នែកដូចជា៖ ផ្នែកអ្នកតាមប័ណ្ណកម្ម៉ង់ ,ផ្នែកអ្នកបកប្រែ ,ផ្នែកប្រធានដេរ ,ផ្នែកប្រធាន QC ,ផ្នែក Shipping ,