ឱកាសការងារថ្មី! រោងចក្រសហគ្រាសចំនួន ៧ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រ៉ូយ៉ាល់គ្រុប ប្រកាសរើសបុគ្គលិកចំនួន ៥៦៩នាក់
សេដ្ឋកិច្ច July 3, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រសហគ្រាសចំនួន ៧ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រ៉ូយ៉ាល់គ្រុប ប្រកាសជ្រើសរើសបុគ្គលិកចំនួន ៥៦៩នាក់។

ទីភ្នាក់ងារជាតិ និងមុខរបរ បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនចំនួន ៧ខាងលើរួមមាន៖ ក្រុមហ៊ុន មីនិបៀ (ខេមបូឌា) ឯ.ក ,ក្រុមហ៊ុន ហ៉ីកូ អេស៊ា (ខេមបូឌា) ឯ.ក , ក្រុមហ៊ុន យេ ផេនរ៉ក អេស.អ៊ី .អេ (ភ្នំពេញ) ឯ.ក , ក្រុមហ៊ុន សេកាវ៉ា (ខេមបូឌា) ឯ.ក ,ក្រុមហ៊ុន ហ្រ្គេត ញូ ប៊ីយូ (ខេមបូឌា) ឯ.ក ,ក្រុមហ៊ុន ជី.អេស.អេឡិកថេត (ខេមបូឌា) អ៉ីន. , ក្រុមហ៊ុន ម៉ាវ៉ល ហ្គាមិន ឯ.ក។

ដូច្នេះសម្រាប់ យុវជន និងអ្នកស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA តាមរយៈលេខ ០១៦ ៧៨៦ ៦៥៥/ ០៧៧ ២៣២ ៣ ៧៨ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

អត្ថបទ៖ លីនី