ក្រុមហ៊ុនមួយ នៅក្រុងបាវិត ត្រូវការជ្រើសរើសបុគ្គលិកបន្ទាន់ ៩០០នាក់ចូលបម្រើជាច្រើនផ្នែក
សេដ្ឋកិច្ច July 3, 2024 Khmernote

យោងតាមការចុះផ្សាយ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមហ៊ុន LAS VEGAS SUN ត្រូវការជ្រើសរើសបុគ្គលិកបន្ទាន់ជាច្រើនផ្នែក សម្រាប់បម្រើការងារក្នុងក្រុមហ៊ុន ដែលមានទីតាំងក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមការរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៅលើផេកផ្លូវការកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនខាងលើ ត្រូវការជ្រើសរើសបុគ្គលិកបន្ទាន់ចូលបម្រើការងារលើផ្នែកជាច្រើនដូចជា ផ្នែកអនាម័យ , ផ្នែកផ្ទះបាយ ,ផ្នែកគណនេយ្យ ,ផ្នែកទីផ្សារ ,ផ្នែកការិយាល័យជួរមុខ ,ផ្នែកអាហារ និងភេសជ្ជៈ ,ផ្នែកសន្តិសុខ ,ផ្នែកព័ត៌មានវិទ្យា ,ផ្នែករតនាគា ,ផ្នែកតំហែទាំ និងផ្នែកកាមេរ៉ា។

ដូច្នេះចំពោះ យុវជន និងអ្នកស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA តាមរយៈលេខ ០៤៤ ២១០ ២៧៧/ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

អត្ថបទ៖ លីនី