ក្រសួងទេសចរណ៍ ៖ ជេីងហោះហេីយចូលមកកាន់ខេត្តសៀមរាបមានចន្លោះពី ១៤-១៩ ជេីងហោះហេីរក្នុងមួយថ្ងៃ ខណៈ មានភ្ញៀវទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ ១,៣០០នាក់ ទៅ ១,៧០០នាក់
ទេសចរណ៍ July 4, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានអញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ។

ក្រសួងបានឱ្យដឹងទៀតថា ជេីងហោះហេីយចូលមកកាន់ខេត្តសៀមរាបមានចន្លោះពី ១៤-១៩ ជេីងហោះហេីរក្នុងមួយថ្ងៃ ខណៈក្នុងមួយថ្ងៃៗ មានភ្ញៀវទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ ១,៣០០នាក់ ទៅ ១,៧០០នាក់។ សម្រាប់ជេីងហោះហេីយចូលមកកាន់ខេត្តសៀមរាបទាំងនោះ រួមមានមកពីបាងកក (៥-៦ ជេីងក្នុងមួយថ្ងៃ) ហូជីមីញ (៣ ជេីងក្នុងមួយថ្ងៃ) ដាណាង(1 ជេីងក្នុងមួយថ្ងៃ) ហាណូយ (២ ជេីងក្នុងមួយថ្ងៃ) កូឡាឡាំពួរ (១ ជេីងក្នុងមួយថ្ងៃ) សិង្ហបុរី (១ជេីងក្នុងមួយថ្ងៃ) ភ្នំពេញ (២ជេីងក្នុងមួយថ្ងៃ) និងក្រុងព្រះសីហនុ (១ជេីងក្នុងមួយថ្ងៃ) ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រាសាទអង្គរវត្ត បានស្ថិតនៅលំដាប់លេខ ២ ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញល្អបំផុតនៅតំបន់អាស៊ី៕

ប្រភព៖ ក្រសួងទេសចរណ៍