ឯកឧត្តម ឃឹម ហ្វីណង់៖ សហគមន៍កសិកម្មសាមគ្គីត្រពាំងចក នឹងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើបគំរូ ដាំបន្លែចម្រុះមុនគេនៅខែក្រោយនេះ
សេដ្ឋកិច្ច July 10, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងរៀបចំប្រែក្លាយសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ដែលស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ឱ្យទៅជាសហគមន៍កសិកម្មទំនើបដាំបន្លែចម្រុះគំរូដំបូងគេ នៅខែសីហា ឆាប់ៗខាងមុខ។

ការប្រែក្លាយសហគមន៍ថ្មីនេះ នឹងជួយដោះស្រាយបញ្ហាអស្ថេរភាពទីផ្សារកសិផលរបស់ប្រជាកសិករ បញ្ហាទុន និងបញ្ហាបច្ចេកទេសក្នុងការដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុជាដើម។ សូមទស្សនវីដេអូរបស់ ឯកឧត្តម ឃឹម ហ្វីណង់ នៅខាងក្រោម៖