សម្ដេចធិបតី ៖ «ទោះស្ថិតក្នុងស្ថានភាពលំបាកនៃបញ្ហារបស់ពិភពលោក សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ហើយនេះបានជំរុញឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយក្នុងចំណោមទីផ្សារកំពុងរីកលូតលាស់នៃតំបន់អាស៊ី​អាគ្នេយ៍»
សេដ្ឋកិច្ច July 8, 2024 Khmernote

នៅព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជា​អធិបតី​​បើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត បានមានថ្លែងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ទោះក្នុងស្ថានភាពលំបាកនៃបញ្ហារបស់ពិភពលោក សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ហើយភាពធន់នេះ បានជំរុញឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៃតំបន់អាស៊ី​អាគ្នេយ៍

សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ជាសកល ដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ការកើនឡើងនៃភាពតានតឹងផ្នែកភូមសាស្រ្តនយោបាយ និងពាណិជ្ជកម្ម ការប្រែប្រួលបញ្ហាអាកាសធាតុ សង្រ្គាមនៅអ៊ុយក្រែន​ និងជម្លោះប្រដាប់អាវុធនៅមជ្ឈឹមបូព៌ា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបាន​អត្រាកំណើនប្រមាណ ​៥%នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករកំណើនសេដ្ឋកិច្ច ៦% នៅឆ្នាំ២០២៤។ គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះ បានជំរុញឱ្យកម្ពុជាក្លាយទៅជាគោលដៅវិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៃតំបន់អាស៊ី​អាគ្នេយ៍»។

សម្ដេចធិបតី បានមានប្រសាសន៍បន្ថែមថា៖ «នៅក្នុងទសវត្សចុងក្រោយនេះ កម្ពុជាតែងតែស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួលបានការវិនិយោគផ្ទាល់បីបរទេសច្រើនជាងគេ ក្នុងឆ្នាំ ក្នុងឆ្នាំ២០២៣ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន២៦៨ ដែលមានទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាម៉េរិក »៕

អត្ថបទ៖ លីនី