ក្រសួងកសិកម្ម ផ្ដល់ឱកាសការងារស្ម័គ្រចិត្តជាមួយ «សហគមន៍កសិកម្មទំនើប» សម្រាប់និស្សិតកសិកម្ម ដោយផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ និងទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងបន្ថែម
សេដ្ឋកិច្ច July 6, 2024 Khmernote

យោងតាមការចុះផ្សាយនៅលើផេកផ្លូវការឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្ម កំពុងផ្ដល់ឱកាសការងារស្ម័គ្រចិត្តជាមួយ «សហគមន៍កសិកម្មទំនើប» សម្រាប់និស្សិតកសិកម្ម នៅតាមបណ្ដាខេត្តគោលដៅនានា។

អ្នកនាំពាក្យនៃក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ថា ឱកាសនេះក៏អាចជាស្ពានទៅកាន់អាជីពការងារក្នុងពេលអនាគតផងដែរ។

ចំពោះលក្ខខណ្ឌជ្រើសរើសមានដូចជា៖
– ជានិស្សិតឆ្នាំទី៤ ឬ អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
– ជានិស្សិតឆ្នើម
– មានចំណេះដឹង ភាសាអង់គ្លេសល្អ
– អាចប្រើប្រាស់ MS Word ,Excel, Power Poit
– មានទំនួលខុសត្រូវចំពោះការងារ ឧស្សាហ៍ព្យាយាម អត់ធ្មត់ តស៊ូ មានឆន្ទៈមោះមុតក្នុងការបំពេញការងារ
– អាចធ្វើការជាមួយកសិករក្នុងសហគមន៍

អត្ថបទប្រយោជន៍ដែលទទួលបាន មានដូចជា ទទួលប្រាក់ឧបត្ថម្ភប្រចាំខែ និងទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងបន្ថែម និងជំនាញបន្ថែម។ ដូច្នេះអ្នកចាប់អារម្មណ៍រួសរាន់ឡើង ខណៈផុតកំណត់ទទួលពាក្យនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នេះ៕

ប្រភព៖ ផេកផ្លូវការឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
អត្ថបទ៖ លីនី