ហ្វីលីពីន​ ដែលជាប្រទេសទិញអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក ប្រកាសទម្លាក់​ពន្ធ​នាំ​ចូល​អង្ករ​ពី ៣៥% មក​ត្រឹម ១៥% ដើម្បីដោះស្រាយអតិផរណា
សេដ្ឋកិច្ច June 28, 2024 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានឱ្យដឹងថា ប្រទេសហ្វីលីពីន ដែលជាប្រទេសទិញអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក បានប្រកាសកាត់បន្ថយពន្ធនាំចូលអង្ករពី ៣៥% មកត្រឹម ១៥%។

ការកាត់បន្ថយពន្ធមកមកនៅត្រឹម ១៥% នេះ នឹងមានប្រសិទ្ធភាចាប់ពីដើមខែសីហាខាងមុខនេះ រហូតដល់ឆ្នាំ២០២៨ ហើយការកាត់បន្ថយពន្ធនេះទៀតសោធ អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​សកម្មភាព​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ហ្វីលីពីន ​ក្នុង​ការ​ដោះស្រាយ​អតិផរណា ជាពិសេសការកើនឡើងតម្លៃអង្ករនៅលើទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនមានស្ថិរភាព លើកលែងតែការកើនឡើងតម្លៃនៃទំនិញប្រើប្រាស់សំខាន់ៗមួយចំនួន ជាពិសេសអង្ករដែលមានការកើនឡើងប្រហែល ២៤.៤% ។ ជាមួយគ្នានេះដែរ បើតាមទិន្នន័យចុងក្រោយពីការិយាល័យឧស្សាហកម្មរុក្ខជាតិរបស់នាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ការនាំចូលអង្ករសរុបរបស់ប្រទេសហ្វីលីពីនបានកើនឡើង ២០.៣% ដល់ ១.៩៧លានតោន ហើយការ​នាំ​ចូល​អង្ករ​សរុប​របស់​ប្រទេស​នេះ ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​ នឹង​កើន​ដល់​ប្រហែល ៤ លាន​តោន​ក្នុង​ឆ្នាំ ២០២៤៕

អត្ថបទ៖​ លីនី
ប្រភព៖ VNExpress