- សេដ្ឋកិច្ចសេដ្ឋកិច្ច May 28, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” ដែលមានវត្តមានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន Alibaba និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។ ពិធីនេះប្រារព្ធធ្វើឡើង កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ សិក្ខាសាលានេះ រៀបចំឡើងដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ និងផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទាញយកប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល ឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះនៅក្នុងបញ្ចកោណទី២
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 27, 2024 Khmernote
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្នើដល់ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យមកម្ពុជា ចូលរួមដាក់ផលិតផលខ្មែរ និងប្រើប្រាស់ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដោយឥតគិតថ្លៃ ហើយសិក្សាអំពីលទ្ធភាពដាក់លក់នៅលើវេបសាយដ៏ល្បីរបស់ចិន Alibaba.com។ លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើបែបនេះ នៅក្នុង ឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” ដែលមានវត្តមានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន Alibaba និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នេះ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី
- ទេសចរណ៍ទេសចរណ៍ May 27, 2024 Khmernote
ព្រឹត្តិការណ៍ ជំនួបម៉ូតូ និងយានយន្ត ក្លាយជាទេសចរណ៍ថ្មីដ៏ទាក់ទាញនៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នេះ។ នៅក្នុងសកម្មភាពការប្រកួតប្រណាំងរថយន្ត និង ម៉ូតូ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍និងលោកជំទាវ និងលោក សំកុល សុចិត្រា អភិបាលរងខត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ចូលរួមក្នុងការប្រកួតរថយន្តនិងម៉ូតូ នៃព្រឹត្តិការណ៍ ជំនួបម៉ូតូនិងយានយន្ត
- BoostrongBoostrong May 27, 2024 Khmernote
ហួសចិត្តណាស់ព្រះអើយ! ប្ដីប្រពន្ធ១គូ ត្រូវរង្វាន់ឡានថ្មី១គ្រឿងសោះ ទារថែមឡាន១គ្រឿងទៀត អំឡុងពេលក្រុមការងារប៊ូសស្រ្តងចុះមកពិនិត្យក្រវិលកំប៉ុងដល់ផ្ទះពួកគាត់។ ប្ដីប្រពន្ធ១គូនេះ ប្រពន្ធឈ្មោះ ម៉ៅ សុខុន អាយុ ៥១ឆ្នាំ មុខរបរជាអ្នកអនាម័យ និងប្ដីឈ្មោះ សោ មាន អាយុ ៥៨ឆ្នាំ មុខរបរជាសន្តិសុខ បច្ចុប្បន្នរស់នៅភូមិអង្គតាគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ បងស្រីសុខុន បានប្រាប់ថា ក្រោយពីសម្រាកពីការងារ ហត់ខ្លាំងពេកក៏ទិញប៊ូសស្រ្តងត្រជាក់ៗញុំាប៉ូវកម្លាំង គាស់ភ្លាមឃើញរូបឡាន ២គ្រឿងក្នុងក្រវិលកំប៉ុង ក៏រត់ស្រែកប្រាប់ប្ដី ផ្អើលពេញភូមិ រហូតក្រុមហ៊ុនចុះមកពិនិត្យក្រវិលកំប៉ុង ទើបដឹងថាគាត់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង មិនមែន២គ្រឿងឡើយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 27, 2024 Khmernote
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងប្រកបដោយផ្លែផ្កានៅ សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ច ការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ឯកឧត្តម វ៉ាង យី ស្វាគមន៍សំណើរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ ចិន្តាសោភា ឱ្យភាគីចិនសិក្សាលទ្ធភាព
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 25, 2024 Khmernote
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលថ្មីៗនេះ បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន ៤ នៅខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគសរុប ២៤ ៨៥៣ ៩១១ ដុល្លាអាមេរិក និងបង្កើតបានការងារបន្ថែមចំនួនជាង ១២០០កន្លែង។ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សុខ ភា អភិបាលរងខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្រោមអធិបតីភាពឯកឧត្តម ជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 25, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាម្រាញ់ និងនេសាទ។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីគម្រោង និងឱកាសក្នុងការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តភាព តាមរយៈការបង្កើតកសិ-ពាណិជ្ជកម្មខ្នាតធំដំបូងដោយធ្វើកសិកម្មឆ្លាតវៃ និងទំនើប ដើម្បីជំរុញកំណើនផលិតភាព របស់ក្រុម Agribusiness Asian Group (AAG) ដែលស្ថាបនិកជាជនជាតិអូស្រា្តលី នៅក្នុងខេត្តសៀមរាប។ គម្រោងនេះ នឹងអនុវត្តលើផ្ទៃដីប្រហែល ១
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 24, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសសន្និសីទអន្តរជាតិលើកទី២៩ ស្តីពីអនាគតរបស់អាស៊ី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Lee Minh Khai ឧបនាយករដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងគណៈប្រតិភូអមនៃប្រទេសទាំងពីរ។ តាមប្រភពព័ត៌មានពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញការតាំងចិត្ត និងស្នើឱ្យមានការចូលរួមពីភាគីមិត្តវៀតណាម










