ស្អែកនេះ! ក្រុមហ៊ុន និងធនាគារធំៗចំនួន ៥ នឹងផ្ដល់ឱកាសការងារជាង ៣០០កន្លែង ដាក់ពាក្យភ្លាមសម្ភាសភ្លាម!
សេដ្ឋកិច្ច June 5, 2024 Khmernote

ក្រុមហ៊ុនធំៗ ៥ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួនជាង៣០០ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងកិច្ចសម្ភាសការងារ នាថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច។

បើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដងថា ក្រុមហ៊ុនធំៗទាំង៥ នោះរួមមាន ធនាគារឯកទេសអ៉ីអន, ធនាគារជីបម៉ុង, ក្រុមហ៊ុនធានារ៉ាប់រង Manulife, ណាហ្គាវើល៍ និងក្រុមហ៊ុន សូគីមិច ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗ នៅថ្ងៃស្អែកនេះតែម្តង។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA! តាមរយៈលេខ 077 232378 / 016 786655(Telegram) ឬ គេហទំព័រ http://www.nea.gov.kh៕

អត្ថបទ៖ លីនី