ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានជិត ១ពាន់លានដុល្លារ ពីការនាំចេញស្រូវចំនួន ២,៤៧៣,២១២តោននិងអង្ករចំនួន ៣០២ ៥៩២ តោន។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០២៤។
សហព័ន្ធស្រូវអង្ករ បានឱ្យដឹងថា អង្ករចំនួន ៣០២ ៥៩២តោន ត្រូវបាននាំចេញទៅកាន់ ៦៣ គោលដៅ ដោយក្រុមហ៊ុននាំចេញចំនួន ៤៩។ ក្នុងនោះ អង្ករចំនួន ១៣៦ ៥២៨តោន ត្រូវបាននាំចេញទៅ ២៦ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ទទួលបានប្រាក់ ១០៤.៤០ ដុល្លារសហរដ្ឋអាមេរិក។ នាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វ័យ័តចំនួន ៧៣ ៣២០តោន ទទួលបានចំណូល ៤៦.២០លានដុល្លារអាមេរិក នាំចេញទៅ ៧ប្រទេសសមាជិកអាស៊ាន ចំនួន ៦៥ ៤១២តោន ទទួលបានចំណូល ៤៦.៣៤លានដុល្លារ និង ២៧ប្រទេសផ្សេងៗទៀត នៅអាហ្រ្វិក មជ្ឈឹមបូព៌ា ។ល។ ចំនួន ២៧ ៣៣០តោន ទទួលបានប្រាក់ ២២.៩៦លានដុល្លារអាមេរិក។
ចំពោះប្រភេទអង្ករដែលនាំចេញ រួមមាន៖ អង្ករក្រអូបគ្រប់ប្រភេទ បាន ៧១.១៣%, អង្ករចំហុយ បាន ២.៤៣%, អង្ករគ្រាប់វែង បាន ២៤.៧៥%, អង្ករសេរីរាង្គ បាន ១.៤៣% និងអង្ករផ្សេងទៀត បាន ០.២៦%។
ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២,៤៧៣,២១២តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៧១០.២៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕


ប្រភព៖ សហព័ន្ធស្រូវអង្ករកម្ពុជា


