ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីប្រកាសស្តីពីការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់
សេដ្ឋកិច្ច June 3, 2024 Khmernote

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស ស្តីពី ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។ នេះបើយោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នេះ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងណែនាំអនុវត្តការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ “គ.ព.គ.ល.គ” ដូចមានចែងក្នុងមាត្រា១៦ នៃអនុក្រឹត្យលេខ១៣៩ អនក្រ.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

សូមអានសេចក្ដីប្រកាសលម្អិតនៅខាងក្រោម៖