អង្ករកម្ពុជា កំពុងពេញនិយម និងលក់ដាច់ជាលំដាប់នៅប្រទេសហ្វាំងឡង់
សេដ្ឋកិច្ច May 23, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា អង្ករខ្មែរ ក្នុងម៉ាកយីហោផ្ទាល់របស់ Amru Rice បានដើរដល់ចំនុចទទួលស្គាល់លក់ដាច់ជាប់លំដាប់ក្នុងផ្សារទំនើបនៅ Finland ។​ នេះបើតាមប្រភពពី ក្រុមហ៊ុន។

ក្រុមហ៊ុន អេមរុរាយស៍កម្ពុជា Amru Rice (Cambodia) Co.ltd នាំចេញអង្ករល្អប្រណិត និង អង្ករសិរីរាង្គ ទៅជាង ៤០ ប្រទេសនៅកាន់ពិភពលោក ជាពិសេស ប្រទេសក្នុងសហគមន៍អឺរុប (EU) ចិន អូស្រ្តាលី សហរដ្ឋអាមេរិច និង ទីផ្សេងៗទៀត ។

ជាមួយគ្នានេះ ក្រុមហ៊ុន មានផែនការនាំចេញសរុប ៤៥,០០០តោន ក្នុងឆ្នាំ ២០២៤ នេះ ដែល ៣០% ជាអង្ករអង្ករសរីរាង្គ និង ៧០% ជាអង្ករល្អប្រណិត។ សូមបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមេសា ២០២៤ ក្រុមហ៊ុននាំចេញអង្ករបានជាង ១៥,០០០ តោន កើនជាង ៥០% ធៀបរយះពេលដូចគ្នានៃឆ្នាំ២០២៣៕

អត្ថបទ៖ លីនី
ប្រភព៖ សហព័ន្ធស្រូវអង្ករកម្ពុជា