យោងតាមការចុះផ្សាយរបស់ផេក Cambodia Aviation នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) នឹងប្រេីប្រាស់យន្តហោះខ្នាតធំ Airbus A350-900 សម្រាប់ជេីងហោះហេីរពេលល្ងាចរបស់ខ្លួន (ជេីងហោះហេីរ ភំ្នពេញ- សិង្ហបុរី SQ157 | SQ158) រៀងរាល់ថ្ងៃ ពុធ សៅរ៍ និងអាទិត្យ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

បើតាមការបញ្ជាក់ពីប្រភពខាងលើ យន្តហោះប្រភេទAirbus A350-900 អាចផ្ទុកអ្នកដំណើរបានច្រើនជាងប្រភេទយន្តហោះប្រើប្រាស់ជាប្រចាំមកកាន់ភ្នំពេញ ក្នុងនោះមាន៖
– Business class: 40 កៅអី
– Economy class: 262 កៅអី
គួរបញ្ជាក់ថា ការផ្លាស់ប្ដូរប្រើប្រាស់យន្តហោះ ខ្នាតធំ Airbus A350-900 របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) អាចចាត់ទុកបានថា ជាសញ្ញាណវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍នៅកម្ពុជាយើងផងដែរ បន្ទាប់ពីជួបប្រទះនូវវិបត្តិកូវីដ-១៩៕
ប្រភព៖ Cambodia Aviation