ព័ត៌មានចុងក្រោយ
  • កម្ពុជា ស្នើដល់សមាជិកសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន ផ្តល់កិច្ចសហការជួយបញ្ជ្រាបការឈ្វេងយល់ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចនានា នៅប្រទេសជប៉ុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 8, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាល្ងាចថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរទស្សនកិច្ចប្រទេសជប៉ុនចាប់ពីថ្ងៃទី០៧-០៩នេះ បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម Imamura Masahiro ប្រធានសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ស្តីពីកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន។ ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំដល់សមាជិកសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុនទាំងអស់ មេត្តាផ្តល់កិច្ចសហការជួយបញ្ជ្រាបការឈ្វេងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចនានា នៅប្រទេសជប៉ុន សំដៅទាក់ទាញសហគ្រាសដែលមានសក្តានុពលឱ្យមកពង្រីកខ្សែច្រវាក់ផលិតកម្ម ឬខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនមកកាន់កម្ពុជានាពេលអនាគត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីការចូលរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ដែលការណ៍នេះ ជាកាយវិការប្រកបដោយមេត្រីភាពដែលបានឆ្លុះបញ្ចាំងអំពីការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរីកធំធាត់។ ឯកឧត្តមប្រធាន

  • គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ សម្រេចបាន ៤៩,១៨% ហើយ គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 7, 2024 Khmernote

    ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង១ ៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៣៦,២៤% ខណៈដែលស្ពាន «ឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៤៩,១៨% ហើយ ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ។ ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២

  • អគ្គនាយកដ្ឋានពន្ធដារ៖ ការជួលអចលនទ្រព្យតម្លៃក្រោម ៥០០ ០០០ (ប្រាំសែន) រៀល ត្រូវលើកលែងពន្ធលើថ្លៃឈ្នួលអលនទ្រព្យ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 7, 2024 Khmernote

    អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការជួលអចលនទ្រព្យតម្លៃក្រោម ៥០០ ០០០ (ប្រាំសែន) រៀល ត្រូវលើកលែងពន្ធលើថ្លៃឈ្នួលអលនទ្រព្យ។ នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៥៧ ដែលចេញផ្សាយកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បាន បញ្ជាក់ថា ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ មានវិសាលភាពអនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្ត មិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលជួល អចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមអត្រា ១០(ដប់)% នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។ កម្មសិទ្ធិករ ឬសិទ្ធិវន្ត ឬអ្នកតំណាង ដែលមានសិទ្ធិ ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យជូនរដ្ឋបាលសារពើពន្ធដែលអចលនទ្រព្យនោះស្ថិតនៅ ជារៀងរាល់ខែយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់

  • ចាប់ពីពាក់កណ្តាលឆ្នាំ២០២០ ដល់ដំណាច់ខែមេសា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនចំនួន ៣៥​,៧៥៥ ជាមួយនឹងទំហំដើមទុន ១០,៧៣ ប៊ីលានដុល្លារ បានចុះបញ្ជីដោយជោគជ័យ ក្នុងប្រព័ន្ធ«ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា» CamDX សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 7, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បើគិតពីពេលចាប់ផ្ដើមដាក់ឱ្យដំណើការ «ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា» CamDX នៅពាក់កណ្តាលឆ្នាំ ២០២០ មកដល់ដំណាច់ខែ មេសា ឆ្នាំ ២០២៤ នេះ, ក្រុមហ៊ុនចំនួន ៣៥,៧៥៥, ជាមួយនឹងទំហំដើមទុន ១០,៧៣ ប៊ីលានដុល្លារអាម៉េរិក, បានចុះបញ្ជី ដោយជោគជ័យ ក្នុងប្រព័ន្ធអេកូឡូស៊ីនេះ។ នេះជាការលើកឡើងរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ។

  • ក្នុងខែមេសា ឆ្នាំ២០២៤ នេះ រដ្ឋអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២២គម្រោង មានទុនសរុបជាង ៣០៩លានដុល្លារ ក្នុងនោះខេត្តសំណាង ២ទទួលបានគម្រោងច្រើនជាងគេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 7, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៧ ខែឧសភាព ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣០៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ២២ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស​មានចំនួន ១៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។ បើតាមរបាយគម្រោងវិនិយោគនៅតាមបណ្ដារាជធានី-ខេត្ត ឃើញថា ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងច្រើនជាងគេរហូតទៅដល់ ៧គម្រោង បន្ទាប់មកខេត្តស្វាយរៀងទទួលបាន ៦គម្រោង ខេត្តកណ្ដាល ៣គម្រោង ទីក្រុងភ្នំពេញ ៣គម្រោង ខេត្តព្រះសីហនុ

  • ក្រសួងការងារ៖  តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមានជាង ៤ម៉ឺនកន្លែង និងជាច្រើនមុខជំនាញ នៅតាមបណ្ដារាជធានី-ខេត្ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 7, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចន្ទ ទី០៦ ខែឧសភា នេះ បានឱ្យដឹងថា តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមានចំនួន ៤៤ ០០៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្មមានចំនួន ៣១៤០៣, ផ្នែកសេវាកម្មមានចំនួន ២៧៥៣ និងផ្នែកកសិកម្មមានចំនួន ៩៨៤៩។ ក្រសួងការងារ ប្រភេទមុខរបរដែលកំពុងត្រូវការកម្លាំងពលកម្មមានដូចជា៖ អ្នកបញ្ជាម៉ាស៊ីន ,កម្មករចំការដំណាំ ,កម្មករក្នុងផលិតកម្ម ,អ្នកបញ្ជាគ្រឿងចក្រ និងម៉ាស៊ីនផលិតផលគីមី ,កម្មករខ្ចប់វេចដោយដៃ ,អ្នកបញ្ជាម៉ាស៊ីនវេចខ្ចប់ ច្រកដាក់ដប និងដាក់ផ្លាកសញ្ញា ,មន្រ្តីឥណទាន និងប្រាក់កម្ចី ,អ្នកបញ្ជាម៉ាស៊ីនត្បាញ និងប៉ាក់ ,អ្នកតម្លើងបរិក្ខារអគ្គិសនី

  • ៤ខែដំបូងឆ្នាំនេះ កម្ពុជាទទួលបានចំណូលជិត ២០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 7, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទីឥ៦ ឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ២០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៤២១ ៣៧៩នាក់ កើន៤០.៩៣% និងទទួលបានចំណូល ១៩ ៩១៧ ៥៣៣ដុល្លារអាមេរិក កើនឡើង៤១.៩៥% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល៤ខែ

  • ម្រេចខ្មៅរបស់ខ្មែរចំនួន ៣០តោន ត្រូវបាននាំចេញទៅកាន់ទីក្រុងមួយរបស់ប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 6, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ម្រេចខ្មៅចំនួន ៣០តោន ត្រូវបាននាំចេញទៅកាន់ទីក្រុង Qingdao ប្រទេសចិន កាលពីថ្ងៃទី១០ និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន ២កុងតៃន័រ។ សូមជម្រាបជូនថា ម្រេច គឺជាផលិតផលកសិកម្មដំបូងរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ហើយក៏ជាគ្រឿងទេសដំបូងគេ ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។ ម្រេចកម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រភេទម្រេចដែលមានគុណភាពល្អក្នុងការនាំចេញទៅកាន់ពិភពលោក៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក