ព័ត៌មានចុងក្រោយ
  • មហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត ឆ្នាំនេះមានភ្ញៀវជាតិ-អន្តរជាតិមកលេងច្រើនជាងឆ្នាំមុនគុណនឹង២ Boostrong
    Boostrong
    Boostrong April 16, 2024 Naren

    មោទកភាពខេត្តកំពត ឆ្នាំនេះទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ច្រើនជាងឆ្នាំមុនគុណនឹង២ ចូលរួមរាំលេងមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពតនៅតំបន់ត្រជាក់ចិត្តរង្វង់មូលទុរេនយក្ស ទស្សនាសេះសមុទ្របាញ់ទឹក ដើរលេងតាមរមណីយដ្ឋាននានានៅកំពត និងញុំាប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំង មានកម្លាំងដើរលេងកម្សាន្ត និងត្រៀមរាំលេងក្រឡុកក្រុងកំពតថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ មហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត មិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយដល់បងប្អូនជនជាតិខ្មែរទេ ថែមទាំងធ្វើឱ្យភ្ញៀវអន្តរជាតិដែលមកចូលរួមលេងបានស្គាល់កាន់តែច្បាស់ពីមហាសង្រ្កាន្តខ្មែរ និងជួយផ្សព្វផ្សាយបន្តទៅកាន់ពិភពលោក។ ថ្ងៃទី១៦ ខែមេសានេះ ជាថ្ងៃបញ្ចប់នៃមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពតហើយ ដូច្នេះបងប្អូនកុំភ្លេចមកលេងកម្សាន្តឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅបរិវេណរង្វង់មូលទុរេនយក្ស ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១០យប់។ មេឃក្ដៅ បែរជាត្រជាក់ ឱ្យតែមកលេងមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត និងញុំាប៊ូសស្រ្តងត្រជាក់ៗ! ប៊ូសស្រ្តង ឆ្ងាញ់ខ្លាំង ចែករង្វាន់ឡានច្រើនជាងគេ!

  • ចំណេញណាស់! មហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត ធ្វើឱ្យភ្ញៀវអន្តរជាតិស្គាល់មហាសង្រ្កាន្តខ្មែរកាន់តែច្បាស់ Boostrong
    Boostrong
    Boostrong April 15, 2024 Naren

    មហាសង្រ្កាន្តប៊ូសស្រ្តងមកក្រឡុកក្រុងកំពត ត្រឹមថ្ងៃទី១សោះ បងប្អូនទីជិតឆ្ងាយ រួមទាំងភ្ញៀវបរទេសយ៉ាងច្រើនកុះករមកចូលរួមរាំលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្តរង្វង់មូលទុរេនយក្ស និងញុំាប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំង ទស្សនាសេះសមុទ្របាញ់ទឹក។ បងប្អូនដែលមកចូលរួមមហាសង្រ្កាន្តប៊ូសស្រ្តង សុទ្ធតែមានស្នាមញញឹមសប្បាយរីករាយខ្លាំង ព្រោះចំណេញខ្លាំង បានទាំងលេងល្បែងប្រជាប្រិយខ្មែរ រាំលេងសប្បាយនៅតំបន់ត្រជាក់ចិត្តជាមួយ DJ Remix និងកំពូលតារាល្បីៗតាំងពីថ្ងៃរហូតដល់យប់។ ជាពិសេសបានញុំាប៊ូសស្រ្តងត្រជាក់ៗ អាហារឆ្ងាញ់ៗ ទស្សនាសេះសមុទ្របាញ់ទឹក ដើរផ្សាររាត្រីទិញទំនិញរាប់រយមុខ និងដើរលេងជាច្រើនកន្លែងទៀតនៅកំពត។ ដូច្នេះបងប្អូនដែលមិនទាន់មកលេងមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត កុំភ្លេចមកលេងថ្ងៃទី១៥,១៦ មេសា ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង ១០យប់ នៅបរិវេណរង្វង់មូលទុរេនយក្ស។ ប៊ូសស្រ្តង ផ្ដល់ភាពសប្បាយត្រជាក់ចិត្ត នាំលាភសំណាងល្អចូលគ្រួសារក្នុងឆ្នាំថ្មី។ ចង់ឆ្ងាញ់ ចង់បានរង្វាន់ធំ ញុំាប៊ូសស្រ្តង!

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ រំពឹងកើនក្នុងរង្វង់ ៦.៦% ខណៈចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់អាចកើនដល់ ២ ០៧១ដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 12, 2024 Khmernote

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះរំពឹងថា អាចនឹងមានកំណើនរង្វង់ ៦.៦% ខណៈផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ជាមធ្យមសម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា កើនឡើងដល់ ២០៧១ដុល្លារអាមេរិក។ នេះបើតាមសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ តាមរយៈសារលិខិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចកម្ពុជា

  • គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងតម្លៃជាង៣០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 12, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ “គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង” ដើម្បីពង្រីកការទទួលបានសេវាទឹកស្អាតក្នុងខេត្ត។ គម្រោងនេះទទួលបានហិរញ្ញប្បទានឥតសំណងជាង៣០លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលនេះជាដំណាក់កាលថ្មីដ៏សំខាន់មួយទៀត នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់ខេត្តស្វាយរៀង។ ពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជានឹងល្អប្រសើរឡើងវិញនាពេលខាងមុខ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 11, 2024 Khmernote

    នៅក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជា នឹងល្អប្រសើរឡើងវិញនាពេលខាងមុខ ហើយរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហា​វិបត្តិអចលនទ្រព្យជូនទាំងប្រជាពលរដ្ឋ និងម្ចាស់បុរីនានា។ សម្ដេចធិបតីបានមានប្រសាសន៍ថា៖ «ខ្ញុំមិននិយាយលម្អិត ខ្ញុំមិននិយាយច្រើន យប់យន់សុបិន្តច្រើននោះទេ ខ្ញុំមិនបានដេកអេះពោះ ហើយមើលការលំបាករបស់ប្រជាជននោះទេ ក្រសួងដែនដី នគររូបនីយកម្ម ឯកឧត្តម សាយ សំអាល់ ធ្វើការប្រចាំថ្ងៃជាមួយនឹងបុរី ជាមួយនឹងប្រជាពលរដ្ឋដែលទិញផ្ទះ ដើម្បីដោះស្រាយបន្តិចម្ដងៗ រាប់ម៉ឺននាក់ដែលជាប់ យើងដោះស្រាយជូន ហើយដោះឱ្យបានល្អ

  • មិនចេះភាសាក៏អាចធ្វើបាន! ម៉ាតល្បីឈ្មោះ 7-Eleven ប្រកាសរើសបុគ្គលិកនៅសាខាខេត្តកំពង់ស្ពឺ និងកំពង់ចាម មិនទាមទារបទពិសោធន៍ និងផ្ដល់ប្រាក់ខែចាប់ពី ២២០ដុល្លារឡើងទៅ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 11, 2024 Khmernote

    យីហោម៉ាតល្បីឈ្មោះ 7-Eleven ប្រកាសជ្រើសរើសបុគ្គលិកចូលបម្រើការងារនៅក្នុងហាងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និងកំពង់ចាម ដោយមិនទាមទារបទពិសោធន៍ការងារ និងមិនទាមទារឱ្យចេះភាសាអង់គ្លេស​ (បើអាចប្រើបានកាន់តែល្អ) និងផ្ដល់ប្រាក់ខែចាប់ពី ២២០ ដុល្លារឡើងទៅ។ (រូបតំណាង) ដូច្នេះ សម្រាប់ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA ឥឡូវនេះ។ ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារតាមរយៈលេខទូរស័ព្ទ 077 232378 / 016 786655 និងគេហទំព័រ http://www.nea.gov.kh៕

  • សម្ដេចធីបតី ហ៊ុន ម៉ាណែត បានអនុម័តគម្រោងតម្លៃជាង ៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាលិចទឹកនៅភ្នំពេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 11, 2024 Khmernote

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅដើមអាណត្តិថ្មីនេះសម្តេចបានសម្រេចអនុម័តនូវគម្រោងមួយ ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅភ្នំពេញ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៣០០លានដុល្លារ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ទាក់ទងទៅនឹងការដោះស្រាយបញ្ហាទឹកលិច នៅតាមបណ្តាទីប្រជុំជនធំៗមួយចំនួន នៅដើមអាណត្តិនេះខ្ញុំបានដាក់ចេញនូវគោលការណ៍ និងផ្តល់នូវគោលការណ៍ និងរៀបចំផែនការមួយចំនួន ក្នុងនោះនៅក្នុងរាជធានីភ្នំពេញ ខ្ញុំបានអនុម័តនូវគម្រោងមួយនៅក្នុងមួយអាណត្តិថ្មីនេះ ដើម្បីខិតខំធ្វើយ៉ាងណាដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ ខ្ញុំអនុម័តគម្រោងជាង ៣០០លានដុល្លារ និងបានកំពុងអនុវត្តន៍»។

  • សេះសមុទ្របង្ហាញខ្លួនយ៉ាងស្រស់ស្អាត ត្រៀមទទួលបងប្អូនមកលេងសង្ក្រាន្តប៊ូសស្ត្រងខេត្តកំពត Boostrong
    Boostrong
    Boostrong April 10, 2024 Khmernote

    អបអរមហាសង្រ្កាន្តឆ្នាំថ្មី មិនបាច់ជិះយន្តហោះទៅលេងដល់សឹង្ហបុរី ទស្សនាតោបាញ់ទឹកទេ មកត្រឹមកំពតក៏មានសេះសមុទ្របាញ់ទឹកដ៏ស្រស់ស្អាត ដែលជាអត្តសញ្ញាណជាតិខ្មែរដំបូងគេ មិនចាញ់ប្រទេសដទៃឡើយ។ ក្រៅពីនេះខេត្តកំពតក៏សម្បូរកន្លែងដើរលេងកម្សាន្តជាច្រើនផ្សេងទៀត ចាំទទួលបងប្អូនមកលេងសប្បាយក្នុងមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត រយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណរង្វង់មូលទុរេនយក្ស។ លើសពីនេះ កាន់តែមោទនភាព មានរូបសំណាក់សេះសមុទ្របាញ់ទឹកបង្ហាញខ្លួនយ៉ាងស្រស់ស្អាត បង្កើនសោភ័ណភាពក្នុងក្រុងកំពត ហើយក៏មានការលេងល្បែងប្រជាប្រិយខ្មែរ ការបាញ់ទឹកនៅតំបន់ត្រជាក់ចិត្ត និងការរាំលេងសប្បាយតាមចង្វាក់ភ្លេងគ្រប់ទម្រង់តាំងពីថ្ងៃរហូតដល់យប់។ ជាពិសេស ភ្ញៀវទេសចរមកលេងមហាសង្រ្កាន្តប៊ូសស្រ្តង ក៏មានឱកាសភ្លក់រសជាតិប៊ូសស្រ្តងត្រជាក់ឆ្ងាញ់ និងអាចឈ្នះរង្វាន់ធំពីប៊ូសស្រ្តង ៣ថ្ងៃពេញ។ រកឯណាបាន ដើរលេងមួយជើង ចំណេញបានគ្រប់មុខ ដើរលេងបានច្រើនកន្លែង បានញុំាប៊ូសស្រ្តងត្រជាក់ៗ និងមានឱកាសឈ្នះរង្វាន់ធំពីប៊ូសស្រ្តង។