- BoostrongBoostrong April 6, 2024 Khmernote
អបអរសាទរចូលឆ្នាំថ្មីប្រពៃណីខ្មែរ មហាសង្រ្កាន្តប៊ូសស្រ្តង ឆ្នាំនេះធំកក្រើកអស្ចារ្យ សប្បាយជាងឆ្នាំមុន ញុំាអាហារឆ្ងាញ់ៗ ផឹកប៊ូសស្រ្តងត្រជាក់ៗ លេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកំសាន្តសប្បាយៗជាមួយកំពូលតារាល្បីៗ ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២៤ នៅតំបន់ត្រជាក់ចិត្តរង្វង់មូលទុរេនយក្ស ក្រុងកំពត។ មហាសង្រ្កាន្ត ឱ្យតែប៊ូសស្រ្តងរៀបចំដឹងតែសប្បាយខ្លាំង ហើយមានបងប្អូនច្រើនកុះករមកចូលរួមលេងកំសាន្ត ចែករំលែកនៃក្ដីស្រលាញ់ បង្កើតអនុស្សារីយ៍ល្អៗជាមួយគ្នា។ ឆ្នាំនេះ ប៊ូសស្រ្តងនឹងត្រៀមទៅក្រឡុកក្រុងកំពត ៣ថ្ងៃពេញ លេងល្បែងប្រជាប្រិយខ្មែរ ការបាញ់ទឹកផ្ដល់ភាពត្រជាក់ដល់បងប្អូន លេងប៉ាតម្ស៉ៅប្រកបដោយសុជីវធម៌ល្អ និងការរាំលេងសប្បាយតាមចង្វាក់ភ្លេងគ្រប់ទម្រង់តាំងពីថ្ងៃរហូតដល់យប់។ ឆ្នាំថ្មីទទួលបានសិរីសួស្តី លាភជ័យ សំណាងល្អគ្រប់ក្រុមគ្រួសារ ជាពិសេសមានឱកាសឈ្នះរង្វាន់ធំពីប៊ូសស្រ្តង។
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 6, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រទេសកម្ពុជាត្រូវបានវាយតម្លៃថា ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេបំផុត (៦,១ ភាគរយ) នៅអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Seasia Stats នាពេលថ្មីៗនេះ។ សម្រាប់ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១ ដោយឡែកចំណាត់ថ្នាក់ទី២ គឺប្រទេសហ្វីលីពីន ទី៣ ប្រទេសវៀតណាម ទី៤ ប្រទេសឥណ្ឌូនេស៊ី និងទី៥ ប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ ចំណាត់ថ្នាក់ទី៦ គឺប្រទេសឡាវ ទី៧ ប្រទេសព្រុយណេ ទី៨ ប្រទេសថៃ ទី៩ ប្រទេសទីម័រខាងកើត ទី១០ សហភាពមីយ៉ាន់ម៉ា
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 6, 2024 Khmernote
ក្រុមហ៊ុន Sunwah ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ហុងកុង ត្រៀមមកដាក់ទុនវិនិយោគនៅកម្ពុជា ទៅលើវិស័យជាច្រើនដូចជា ច្ចេកវិទ្យា, សេដ្ឋកិច្ចបៃតង, ការវិនិយោគដំឡើងស្ថានីយសាករថយន្តអគ្គិសនី, ក៏ដូចជាគម្រោងកែច្នៃសម្រាមដោយប្រើបច្ចេកវិទ្យាទំនើបដើម្បីប្រើប្រាស់ក្នុងឧស្សាហកម្មផលិតឡើងវិញ និងផលិតថាមពលកកើតឡើងវិញផងដែរ។ យោងតាមការចុះផ្សាយនៅរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នេះ បានោ្យដឹងថា កាលពីរសៀលថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Jonathan Choi នាយកក្រុមហ៊ុន Sunwah និងសហការី ចូលជួបសម្ដែងការគួរសម
- ទេសចរណ៍ទេសចរណ៍ April 5, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ នៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញ កំពុងទទួលរងនូវការកើនឡើងកម្ដៅនៃអាកាសធាតុខ្ពស់ ដែលជាមធ្យមសីតុណ្ហភាពចាប់ពី ៣៧ ទៅ ៣៩ អង្សាសេ ប៉ុន្តែភ្នំបូកគោនៅតែជាតំបន់ត្រជាក់គ្រប់រដូវកាល។ យោងតាមការសិក្សាថ្មីពីគេហទំព័រ ScienceDirect នៃវិទ្យាសាស្ត្រ និង វេជ្ជសាស្ត្រ របស់ហូឡង់ បានរកឃើញថា ការកើនឡើងនៃកម្ដៅអាកាសធាតុអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តយ៉ាងខ្លាំង ដូចជាថប់អារម្មណ៍ និងវង្វេងស្មារតីជាដើម ។ ដូច្នេះដើម្បីគេចចេញពីអារម្មណ៍តានតឹង ដែលបណ្ដាលមកពីការឡើងកម្ដៅអាកាសធាតុ គប្បីត្រូវចំណាយពេលវេលាក្នុងថ្ងៃសម្រាករបស់អ្នក ទៅលម្ហែរកាយនៅតំបន់ដែលមានអាកាសធាតុមធ្យម ឬត្រជាក់ល្មម តាមដែលអ្នកត្រូវការ ។ ក្នុងអំឡុងពេលអាកាសធាតុកំពុងឡើងកម្ដៅខ្លាំង តើនៅកម្ពុជា មានកន្លែងណាដែលស័ក្ដិសមសម្រាប់ការលម្ហែកាយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 5, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានជួសជុស កិនបង្ហាប់តួផ្លូវ សម្រាប់ធ្វើចរាចរណ៍ប្រើប្រាស់បណ្តោះអាសន្ន ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ នាឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្ត បានបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្នុងរយៈពេល ២១ថ្ងៃ បានជួលជុលកែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវកំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) លើកំណាត់ផ្លូវដែលមានប្រវែង ២០.៦២គម ត្រង់ចំណុច (PK 181+100
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 5, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា ក្នុងរយៈពេល ១ត្រីមាស នៃឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 4, 2024 Khmernote
រដ្ឋបាលខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នេះ បានបង្ហាញប្លង់គំរូ នៃគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន ដែលជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត សម្រាប់បងប្អូនខេត្តកំពង់ស្ពឺ។ តាមរយៈប្លង់គំរូ ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមនថ្មីនេះ ពិតជាស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់មែនទែន ជាពិសសេស ហេដ្ឋារចនាសម្ព័ន្ធ មានការតុបតែងលំអជាមួយនឹងដើមត្នោតអមសងខាងផ្លូវទៀតផង។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ឯកត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល រដ្ឋមន្ត្រីក្រសួងដែនដី
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 4, 2024 Khmernote
ក្រុមហ៊ុនជប៉ុន Marunix (Cambodia) Co.,Ltd ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពុងត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់ ផ្នែក វិស្វករ ផលិតកម្ម ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។ ដូច្នេះ សម្រាប់ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA ឥឡូវនេះ៕ ប្រភព៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)










