ត្រៀមខ្លួន! ចាប់ពីថ្ងៃទី២២-៣០ ខែមេសា នេះ មជ្ឈមណ្ឌលការងារចល័តរបស់ NEA នឹងចុះផ្សព្វផ្សាយពីឱកាសការងារ និងផ្តល់សេវាការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានានៅរាជធានីភ្នំពេញ
សេដ្ឋកិច្ច April 21, 2024 Khmernote

មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះផ្សព្វផ្សាយពីឱកាសការងារ និងផ្តល់សេវាការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានានៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២-៣០ ខែមេសា ឆ្នាំ២០២៤។

ដូច្នេះ​ យុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារ ឬរកកន្លែងកម្មសិក្សានៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស សូមត្រៀមចុះឈ្មោះរកការងារ និងប្រឹក្សាយោបល់អំពីការងារ និងអាជីព និងទាក់ទងមក មជ្ឈមណ្ឌលការងារចល័តតាមរយៈលេខ ០១២ ៩០៦ ៦៦៤/០៨៦ ៨៦០ ០៦៦៕

ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ត្រៀមខ្លួន! ចាប់ពីថ្ងៃទី២២-៣០ ខែមេសា ខាងមុខនេះ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងចុះផ្សព្វផ្សាយពីឱកាសការងារ និងផ្តល់សេវាការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានានៅរាជធានីភ្នំពេញ