ឆ្នាំថ្មី ឡានថ្មី! ទៅលេងស្រុកជិះឡានឈ្នួល មកវិញជិះឡានថ្មីខ្លាញ់គោ ព្រោះញុំាប៊ូសស្រ្តង
Boostrong April 24, 2024 Khmernote

មេឃកាន់តែក្ដៅខ្លាំង ប៊ូសស្រ្តងកាន់តែមានរង្វាន់ច្រើន ដូចបងប្រុសសំរស្មីអ៉ីចឹង មេឃក្ដៅខ្លាំងពេក មុនចេញដំណើរទៅលេងស្រុកកំណើតចូលឆ្នាំខ្មែរ ញុំាប៊ូសស្រ្តងត្រជាក់ៗ១កំប៉ុង ត្រូវរង្វាន់ឡានថ្មី ១គ្រឿង។

អបអរសាទរបងប្រុស កង សំរស្មី អាយុ ២៩ឆ្នាំ មុខរបរជាកម្មករសំណង់ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង លេខរៀង ០៤៣ បច្ចុប្បន្នមកធ្វើការនៅភូមិព្រែកតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយមានស្រុកកំណើតនៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បងប្រុស រស្មី បានប្រាប់ថា កំពុងរៀបចំចេញដំណើរទៅលេងស្រុកមុនចូលឆ្នាំខ្មែរ មេឃក្ដៅខ្លាំងពេក ទិញប៊ូសស្រ្តងត្រជាក់ៗញុំា១កំប៉ុង ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង ផ្អើលអស់អ្នកភូមិ ថែមទាំងផុសល្បីពេញបណ្ដាញសង្គម រហូតចប់ចូលឆ្នាំខ្មែរភ្លាម ក្រុមហ៊ុនចុះមកពិនិត្យក្រវិលកំប៉ុង និងកំណត់ថ្ងៃយកឡានមកប្រគល់ជូនដល់ផ្ទះ។

ប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំង ស្វាងចែស ហើយត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពិតៗ!