ឱកាសល្អ! ស្ថានទូតជប៉ុននៅកម្ពុជា ប្រកាសបើកទទួលពាក្យអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២៥ ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ
សេដ្ឋកិច្ច April 19, 2024 Khmernote

ស្ថានទូតជប៉ុននៅកម្ពុជា ប្រកាសបើកទទួលពាក្យអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២៥ ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស ថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ។

យោងតាមការចុះផ្សាយរបស់ ស្ថានទូតជប៉ុននៅកម្ពុជា នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នេះ ស្ថានទូតជប៉ុនបានគូសបញ្ជាក់ថា ការដាក់ពាក្យសុំអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២៥ ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស (វិទ្យាស្ថានជាតិបច្ចេកវិទ្យារបស់ជប៉ុន) ថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាប់ផ្តើមបើកទទួលពាក្យចាប់ពីថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានលម្អិត សូមមើលតំណភ្ជាប់ខាងក្រោម។

តំណភ្ជាប់៖ https://www.kh.emb-japan.go.jp/itpr_en/11_000001_00486.html