តស់ដាក់ពាក្យធ្វើការ! រោងចក្រផលិតសំបកកង់រថយន្តធំមួយនៅខេត្តស្វាយរៀង ប្រកាសរើសបុគ្គលិកជាបន្ទាន់ចំនួន ៨០០នាក់ ចូលបម្រើការងារជាច្រើនផ្នែក
សេដ្ឋកិច្ច April 19, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា រោងចក្រ ខាតថាយអឺរ ឯ.ក ផលិតសំបកកង់រថយន្ត នៅខេត្តស្វាយរៀង ប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ចំនួន ៨០០នាក់។

រោងចក្រខាងលើ ត្រូវការជ្រើសរើសកម្លាំងពលកម្មដើម្បីចូលបំពេញការងារនៅតាមផ្នែកមួយចំនួនដូចជា ផ្នែកបច្ចេកទេស ,ផ្នែកផលិត PCR1 ,ផ្នែកផលិត PCR2 ,ផ្នែកផលិត PCR3 ,ផ្នែកផលិតលាយជ័រកៅស៊ូ ,ផ្នែកផែនការផលិត និងផ្នែកគុណភាព។ ដូច្នេះសម្រាប់យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង តាមរយៈលេខ ០១៦ ៦៤៦ ៦៥៥/ ០១៦ ២៣៣ ៤១៩ ៕

អត្ថបទ៖ លីនី