ផ្សារទំនើប អ៉ីអន ប្រមូលទិញស្ពៃក្ដោបពីកសិករនៅខេត្តមណ្ឌលគីរី មកដាក់លក់បញ្ចុះតម្លៃនៅផ្សារទំនើបទាំង ៣ សាខារបស់ខ្លួន ដើម្បីជួយរកទីផ្សារឱ្យកសិករ
សេដ្ឋកិច្ច April 10, 2024 Khmernote

ផ្សារទំនើប អ៉ីអន បានជួយគាំទ្រប្រជាកសិករក្នុងខេត្តមណ្ឌលគីរី ក្នុងការរកទីផ្សារសម្រាប់ស្ពៃក្តោប ដោយបានប្រមូលទិញ និងដាក់លក់ស្ពៃក្ដោបពីប្រជាកសិករផ្ទាល់នៅក្នុងផ្សារទំនើបរបស់ខ្លួនទាំង ៣សាខាតែម្ដង។ នេះបើយោងតាមការចុះផ្សាយរបស់ផេកផ្លូវការ AEON Retail Cambodia កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ។

ជាមួយគ្នានេះផងដែរ ផ្សារទំនើប អ៉ីអន បានបញ្ជាក់ថា នៅថ្ងៃនេះ ខាងផ្សារ បានដាក់លក់ស្ពៃក្តោបដែលបានប្រមូលទិញពីប្រជាកសិករក្នុងខេត្តមណ្ឌលគិរីហើយ និងមានការលក់បញ្ចុះពិសេស ត្រឹមតែ 5400៛ ប៉ុណ្ណោះក្នុងមួយគីឡូ។ អតិថិជនទាំងអស់ អាចចូលរួមគាំទ្រ ដើម្បីចូលរួមចំណែកស្វែងរកទីផ្សារសម្រាប់ប្រជាកសិករខ្មែរយើងទាំងអស់គ្នា តាមរយៈការទិញស្ពៃក្ដោបដែលមានដាក់លក់នៅផ្សារទំនើប អុីអន ទាំង 3 សាខាចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 14 មេសាឆ្នាំ 2024៕