- សេដ្ឋកិច្ចសេដ្ឋកិច្ច March 21, 2024 Khmernote
ក្រសួងធំៗចំនួន ២ រួមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនរូប ជាពិសេសតំណាងអ្នកប្រមូលទិញ និងក្រុមហ៊ុននាំចេញស្វាយកែវរមៀត បានជួបជុំពិភាក្សាគ្នាពីបញ្ហាធ្លាក់ថ្លៃស្វាយកែវរមៀត និងពិភាក្សារកវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពតម្លៃស្វាយកែវរមៀតនាពេលបច្ចុប្បន្ន និងការរកវិធានការដោះស្រាយ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ March 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទំហំនៃការចរាចរណ៍ប្រាក់រៀលក្នុងទីផ្សារកម្ពុជាបានកើនឡើងជាលំដាប់ជាមធ្យម ១៥% ក្នុង១ឆ្នាំ នាអំឡុង២ទសវត្សរ៍ចុងក្រោយ ខណៈដែលឥណទាននិងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នា។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងឱកាសខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ មណ្ឌលសិក្សាបច្ចេកទេសធនាគារ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ March 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់បានកើនឡើង ៤៤ភាគរយ ធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣,១ភាគរយ។ នេះបើតាមការអះអាងរបស់លោក ជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានថ្លែងក្នុងសិក្ខាសាលាស្តីពី«ខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ លោកជំទាវ បានបញ្ជាក់ថា ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា បានខិតខំសម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់។ ក្នុងចំណោមវិធានការនានា ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨១៨២កន្លែង កំពុងរង់ចាំបងប្អូន កម្មករ កម្មការិនី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ! ដាក់ពាក្យភ្លាម សម្ភាសភ្លាម! ដូច្នេះ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស សូមទាក់ទងមកចុះឈ្មោះរកការងារ តាមរយៈលេខ ១២៩៧ ឬ ១២៨៦ ឬ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 20, 2024 Khmernote
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រុមកសិករដាំស្វាយចន្ទីនៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប នឹងត្រូវបានលើកទឹកចិត្តតាមរយៈការទទួលបានកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីស្ងួតទំហំ ១០០តោន ក្នុងតម្លៃប្រហែល ២០%លើសពីទីផ្សារ សម្រាប់គម្រោងសាកល្បងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេសជប៉ុន។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានបញ្ជាក់តាមរយៈការបង្ហោះនៅលើគណនីផ្លូវការ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ផងដែរថា កិច្ចសន្យាទិញមួយនេះ គឺជាជំហានសាកល្បងដំបូងនៃគម្រោង CashewNotes របស់ក្រុមហ៊ុន Floresta ដែលបានស្នើសុំការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាឧទាហរណ៍ជាក់ស្តែងមួយនៃអត្ថប្រយោជន៍ដែលកសិករអាចនឹងទទួលបាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 20, 2024 Khmernote
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចុះផ្សព្វផ្សាយពីឱកាសការងារ និងដាក់មន្រ្តីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗ ជូនបងប្អូនកម្មករនិយោជិត នៅម្ដុំរោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ ដែលត្រូវបានអគ្គិភ័យឆាបឆេះ កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះ ដើម្បីឱ្យបងប្អូនទទួលបានឱកាសការងារថ្មី ជាមួយនឹងរោងចក្រ សហគ្រាស ដែលនៅក្បែរនឹងតំបន់ដែលបងប្អូនរស់នៅស្រាប់។ (រូបតំណាង) នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជៈ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បញ្ជាក់ផងដែរថា ក្រសួងការងារកំពុងយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ ដែលអាចប្រឈមនឹងបញ្ហាមួយចំនួន។ ជាមួយគ្នានេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត ក្រសួងសូមបញ្ជាក់ថា សម្រាប់អត្ថប្រយោជន៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 19, 2024 Khmernote
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃ ចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះបានឱ្យដឹងថា តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមាន ៣០ ៦១៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្មមានចំនួន ១៧ ៣៣៤ កន្លែង ផ្នែកសេវាកម្មមានចំនួន ៣ ៩៤៨កន្លែង និងផ្នែកកសិកម្មចំនួន ៩៣៣៣កន្លែង។ ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 1297 ឬ 077 23 23 78
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ March 19, 2024 Khmernote
ធនាគារជាតិនៃកម្ពុជា សហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ “ស្រលាញ់ប្រាក់រៀល” ដោយទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណជន ដោយមិនគិតកម្រៃសេវា ចាប់ពីថ្ងៃទី ២០-២៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែមីនា នេះ បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ – ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ “ប្រាក់រៀល”










