ឱកាសការងាររដ្ឋ! ក្រសួងសេដ្ឋកិច្ចប្រកាសរើសបុគ្គលិកជាប់កិច្ចសន្យា ១១រូប ចូលបម្រើការងារនៅមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”
សេដ្ឋកិច្ច April 4, 2024 Khmernote

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹង ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១១រូប ដើម្បីចូលបម្រើការងារនៅមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ដែលស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង ១៧:០០ នាទី ឬ អាចចូលទៅក្នុងគេហទំព័រសម្រាប់ដាក់ពាក្យ៖ https://career.techostartup.center ។ សូមអានសេចក្ដីជូនដំណឹងនៅខាងក្រោម៖