ប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីរបស់ជប៉ុន NHK WORLD-JAPAN បានចុះផ្សាយឡើងវិញនូវវីដេអូបង្ហាញពីសក្ដានុពលនៃខេត្តសៀមរាបជាច្រើន
ទេសចរណ៍ March 26, 2024 Khmernote

NHK WORLD-JAPAN ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីមួយរបស់ប្រទេសជប៉ុន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះបានធ្វើការផ្សព្វផ្សាយឡើងវិញនូវវីដេអូមួយនៅក្នុងកម្មវិធី Somewhere Street ដែលបង្ហាញនិងរៀបរាប់អំពីខេត្តសៀមរាប។

នៅលើបណ្ដាញសង្គម NHK WORLD-JAPAN ដែលមានអ្នកតាមដានជាង ៣លាននាក់ វីដេអូដែលបានផ្សព្វផ្សាយឡើងវិញនោះបានបង្ហាញពីរឿងរ៉ាវជាច្រើននៅក្នុងខេត្តសៀមរាប រួមមាន ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត និងនៅតាមដងទន្លេសាប បង្ហាញពីជំនឿ សាសនា វប្បធម៌ របាំប្រពៃណី ម្ហូបអាហារ ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទជាច្រើនទៀត ដែលសុទ្ធសឹងតែជាសក្ដានុពលសំខាន់ៗក្នុងការទាក់ទាញភ្ញៀវទេសចររបស់ខេត្តសៀមរាប។

សូមបញ្ជាក់ផងដែរថា វីដេអូផ្សព្វផ្សាយពីខេត្តសៀមរាបដែលមានរយៈពេលជិត ៥០នាទីនេះ ត្រូវបានផលិតឡើង និងផ្សព្វផ្សាយជាលើកដំបូង នៅក្នុងខែធ្នូ ឆ្នាំ២០១៧ មកម្ល៉េះ ដោយ NHK 2017 ដោយមានការសហការពី NHK ENTERPRISE និង AZMAX៕ សូមទស្សនាវីដេអូតាមរយៈលីងខាងក្រោម៖

https://www3.nhk.or.jp/nhkworld/en/shows/4017072/?cid=wohk-fb-org_vod_4017072_dps-202403-001&fbclid=IwAR3i_yby_SGz6YdaqUekt8E7Azsv8SZp_OTtZH5PMRrESm3zbIQf9fbRyEE_aem_AUZzul_-K65sPt_0AOwdQTjPNO0vjv1xEJo88CcmZnRwcXBs09rk-rfzCacmpoRw7QLrHEliS3wWFNeZA4qKvpPr