អភិបាលខេត្តកំពង់ស្ពឺ និងក្រសួងធំៗ២ កំពុងគិតគូរសង់ផ្លូវដើរតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត ប្រវែង ០៩គីឡូម៉ែត្រ សម្រាប់ប្រជាពលរដ្ឋដើរលំហែ ឬ ជិះកង់ហាត់ប្រាណ
សេដ្ឋកិច្ច March 23, 2024 Khmernote

ខេត្តកំពង់ស្ពឺ នឹងកាន់តែមានសោភណ្ឌភាព និងសណ្ដាប់ធ្នាប់ ខណៈអភិបាលខេត្ត និងក្រសួងធំៗ ចំនួន ២ កំពុងគិតគូរកសាងផ្លូវដើរតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត ដែលមានប្រវែង ០៩គីឡូម៉ែត្រ ( សងខាង ) ដោយគិតចាប់ពីគល់ស្ពានព្នួសលួង មកដល់ស្ពានអំពែភ្នំ សម្រាប់បងប្អូនប្រជាពលរដ្ឋដើរលំហែ ឬ ជិះកង់ធ្វើលំហាត់ប្រាណ។

យោងតាមការបង្ហោះនៅលើផេកផ្លូវការ ឯកត្តម វ៉ី សំណាង បានលើកឡើងដូច្នេះថា៖ «ដើម្បីឲ្យសាកសមនិងការខិតខំប្រឹងប្រែងប្រកបរបរទទួលទានរបស់ពុកម៉ែ មាមីង បងប្អូន អ្នកខេត្តកំពង់ស្ពឺ ខ្ញុំសំណូមពរ សុំការគាំទ្របន្ថែមពីពុកម៉ែមាមីងបងប្អូនអ្នកខេត្តកំពង់ស្ពឺ ក្នុងការកសាងផ្លូវដើរតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត ដែលមានប្រវែង០៩គីឡូម៉ែត្រ (សងខាង) ដោយគិតចាប់ពីគល់ស្ពានព្នួសលួង មកដល់ស្ពានអំពែភ្នំ សម្រាប់ជូនពុកម៉ែមាមីងបងប្អូនធ្វើលំហាត់ប្រាណតាមរយៈការជិះកង់ឬក៏ដើរ។ គម្រោងនេះត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ និងសុរិយោដី និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានយកចិត្តទុកដាក់គិតគូរសម្រាប់ជាប្រយោជន៍អ្នកខេត្តកំពង់ស្ពឺរបស់យើង។ សូមអរគុណទុកជាមុន »៕

ប្រភព៖ ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ