ប៊ូសស្ត្រងចិត្តល្អ ជួយគុនខ្មែរ ប្រកួត១លើកឱ្យឡាន១គ្រឿង គុនខ្មែរអស្ចារ្យ
Boostrong March 23, 2024 Khmernote

ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន មោទកភាពគុនខ្មែរ ប្រកួត១លើកបានឡាន១គ្រឿងពីប៊ូសស្រ្តង។ កីឡាករគុនខ្មែរ ៤រូប នឹងត្រូវប្រកួតដណ្ដើមឡានប៊ូសស្រ្តងទី៥ ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណរង្វង់មូលវ៉ៃគោ ទីរួមខេត្តស្វាយរៀង។

ប៊ូសស្រ្តងជាក្រុមហ៊ុនតែ១គត់ ដែលជួយលើកស្ទួយគុនខ្មែរឈានដល់លំដាប់ពិភពលោក និងស្រលាញ់គុនខ្មែរពិតប្រាកដ ហ៊ានបង្កើតមហាព្រឹត្តិការណ៍ប្រកួតដណ្ដើមឡានមុនគេបង្អស់ចារជាប្រវត្តិសាស្រ្តគុនខ្មែរ ដើម្បីលើកទឹកចិត្តកីឡាករគុនខ្មែរឱ្យប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងក្លា និងស្ទាត់ជំនាញ។ ក្រៅពីបេក្ខភាពដណ្ដើមឡាន ក្នុងនោះក៏មានវត្តមានកីឡាករគុនខ្មែរប្រកួតមិត្តភាពបន្ថែម រួមមានកីឡាករ ព្រំ សំណាង, ពេជ្រ សម្បត្តិ និង ឃីម បូរ៉ា សុទ្ធតែជាម្ចាស់ឡានប៊ូសស្រ្តង។ ចំពោះលក្ខខណ្ឌប្រកួតដណ្ដើមឡានប៊ូសស្រ្តងទី៥នេះ ក្រុមហ៊ុនសម្រេចយកការបោះឆ្នោតប្រជាប្រិយភាព បូករួមនឹងលក្ខខណ្ឌពិសេសបន្ថែមទៀត។

១. កីឡាករ ២រូប ដែលមានសារគាំទ្រច្រើនជាងគេ នឹងត្រូវប្រកួតគ្នាដណ្ដើមឡាន
២. លក្ខខណ្ឌពិសេស បើកីឡាករណាអាចផ្ដួលដៃគូបរទេសដោយប្រើពេលខ្លីជាងគេ មានអាទិភាពឡើងប្រកួតដណ្ដើមឡាន
៣. សូមបោះឆ្នោតគាំទ្រកីឡាករដែលខ្លួនពេញចិត្ត ដោយ Comment លេខសម្គាល់កីឡាករគុនខ្មែរ មកហ្វេសប៊ុកផេក Boostrong ឬសារ SMS មកលេខ ០៩៦ ៦៦៥៥ ០៥៣។

លេខសម្គាល់កីឡាករ
កីឡាករ ចាន់ ប៊ុនហឿន លេខសម្គាល់ “ប៊ូសស្រ្តង ឆ្ងាញ់ខ្លាំង ក”
កីឡាករ មឿន សុខហ៊ុច លេខសម្គាល់ “ប៊ូសស្រ្តង ឆ្ងាញ់ខ្លាំង ខ”
កីឡាករ ធន់ ចាន់តាក់ លេខសម្គាល់ “ប៊ូសស្រ្តង ឆ្ងាញ់ខ្លាំង គ”
កីឡាករ សូត្រ វាសនា លេខសម្គាល់ “ប៊ូសស្រ្តង ឆ្ងាញ់ខ្លាំង ឃ”

បងប្អូនកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជួយលើកស្ទួយវិស័យប្រដាល់គុនខ្មែរទាំងអស់គ្នា។ ប៊ូសស្រ្តងជួយគុនខ្មែរ ស្រលាញ់គុនខ្មែរ ញុំាប៊ូសស្រ្តង។