- បុគ្គលជោគជ័យDecember 8, 2022 Naren
(ក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បាន អនុញ្ញាតឱ្យឯកឧត្តម សូដៀម៉ាន ហាសែន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមនិងសហការី អញ្ជើញចូលជួបសំដែងការគួរសម បង្កើនកិច្ចសហប្រតិបត្តិការ។ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត កៀរគរដល់ក្រុមហ៊ុន និងវិនិយោគិននៃសាធារណ រដ្ឋឥណ្ឌូនេស៊ី ចូលមកធ្វើការវិនិយោគលើវិស័យកសិកម្ម និងវិស័យដទៃទៀតនៅកម្ពុជា ពិសេសនៅក្នុងខេត្តក្រចេះ ហើយក៏សូមស្វាគមន៍ និងសហការដោយក្តីរីករាយ ចំពោះបណ្តាក្រុមហ៊ុន
- បុគ្គលជោគជ័យDecember 7, 2022 Naren
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិភពលោកទាំងមូលហាក់មានរឿងរ៉ាវចម្លែកៗជាច្រើនបានកើតឡើង ដែលបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋទូទៅ និងការធ្វើពាណិជ្ជកម្មខ្នាតធំនៅក្នុងវិស័យជាច្រើននៅជុំវិញពិភពលោក។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី៧ ខែធ្នូនេះបានឲ្យដឹងថា គិតត្រឹមតែនៅក្នុងឆ្នាំ ២០២២ នេះ មហាសេដ្ឋីចំនួន ៥០០នាក់នៅលើពិភពលោកបានខាតបង់ប្រាក់ចំណូលអស់ជាច្រើន ហើយគិតជាសរុបរួមទឹកប្រាក់ដែលបានបាត់បង់នោះមានចំនួនប្រមាណជា ១,៤ ទ្រីលានដុល្លារឯណោះ។ នៅក្នុងចំណោមមហាសេដ្ឋីទាំងអស់នោះគេកត់សម្គាល់ថា មហាសេដ្ឋីដែលបានខាតបង់ប្រាក់ច្រើនជាងគេមានចំនួន ១០រូប ដូចខាងក្រោមនេះ៖ ១០៖ លោក Bill Gates អគ្គនាយកក្រុមហ៊ុន Microsoft បានខាតបង់ចំនួន ២៧,៣ ពាន់លានដុល្លារ។ ៩៖ លោកស្រី Françoise Bettencourt Meyers
- បុគ្គលជោគជ័យដំណាំខ្ទឹមស្លឹក របស់សមាគមន៍កសិកម្មបៃតងគោកស្រុកខេត្តត្បូងឃ្មុំជាង៦០ហិកតា កំពុងឆ្លើយតបតម្រូវការទីផ្សារNovember 17, 2022 Naren
(ត្បូងឃ្មុំ)៖ ដំណាំខ្ទឹមស្លឹក របស់សមាគមន៍កសិកម្មបៃតងគោកស្រុកខេត្តត្បូងឃ្មុំជាង៦០ហិកតា កំពុងឆ្លើយតបតម្រូវការទីផ្សារទៅនឹងតម្រូវការទីផ្សារ ពិសេសនាអំឡុងខែវិច្ឆិកានេះ ដោយខ្ទឹមស្លឹកមានតម្លៃថ្លៃ ហើយប្រើរយៈពេលដាំត្រឹមតែជាង១ខែប៉ុណ្ណោះ អាចប្រមូលលក់បាន។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក តេន ទុំ ប្រធានសមាគមន៍កសិកម្មបៃតងគោកស្រុក នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណាំស្លឹកខ្ទឹមជាដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋកម្ពុជាស្ទើរតែគ្រប់សម័យកាល ហើយដំណាំខ្ទឹមស្លឹកនេះ កំពុងមានទីផ្សារល្អសម្រាប់ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ខណៈបច្ចុប្បន្ននេះ សមាជិកសហគមន៍កសិកម្មបៃតងគោកស្រុកបានពង្រីកការដាំដុះខ្ទឹមស្លឹក បានរហូតដល់ជាង៦០ហិកតា ដោយប្រមូលផលជាបណ្តើរៗហើយ។ លោកបន្តថា ខ្ទឹមស្លឹកប្រើពេលជាង១ខែអាចលក់ចេញបាន ។ លោកបន្តថា ក្នុង១ឆ្នាំប្រជាកសិករអាចដាំដំណាំនេះ បានចំនួន៤ទៅ៥ដង ហើយតម្លៃវិញលក់បានថ្លៃចាប់ពីខែសីហា
- បុគ្គលជោគជ័យSeptember 29, 2022 Naren
(វ៉ាស៊ីនតោន)៖ លោក Mark Zuckerberg ដែលជាសហស្ថាបនិកនៃបណ្តាញទំនាក់ទំនងសង្គម Facebook មិនមែនជាអ្នកមានបំផុតទាំង១០ នៅសហរដ្ឋអាមេរិកទៀតទេ។ យោងតាមចំណាត់ថ្នាក់ចុងក្រោយរបស់ ទស្សនាវដ្ដី Forbes មហាសេដ្ឋី Mark Zuckerberg ដែលជាសហស្ថាបនិកនៃបណ្តាញសង្គម Facebook បានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង១០ ដោយលោកជាប់ចំណាត់ថ្នាក់ទី១១ ជាមួយនឹងទ្រព្យសម្បត្តិ ៥៧.៧ពាន់លានដុល្លារអាមេរិក ដោយផ្អែកលើតម្លៃភាគហ៊ុន Meta (ក្រុមហ៊ុនមេ Facebook ) នៅថ្ងៃទី០២ ខែកញ្ញា។ យោងតាមទស្សនាវដ្ដី Forbes លោក Mark Zuckerberg បានបាត់បង់ទ្រព្យសម្បត្តិច្រើនជាងគេនៅសហរដ្ឋអាមេរិកក្នុងឆ្នាំកន្លងមក។ ក្រុមហ៊ុន
- បុគ្គលជោគជ័យSeptember 21, 2022 Khmernote
ទ្រព្យសម្បត្តិសុទ្ធរបស់ Mark Zuckerberg បានធ្លាក់ចុះ ៧០ពាន់លានដុល្លារគិតមកទល់ពេលនេះ ហើយបើគិតក្នុងឆ្នាំនេះគឺធ្លាក់ចុះ ៥៥%។ ការធ្លាក់ចុះទ្រព្យដ៏ច្រើនសន្ធឹកនេះ បានទម្លាក់ចំណាត់ថ្នាក់របស់ Mark ដែលធ្លាប់តែជាប់ចំណាត់កំពូលៗ មកចំណាត់ទី២០ នៅក្នុងបញ្ជីអ្នកមានបំផុតលើពិភពលោក។ បើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg កាលពីដើមឆ្នាំនេះ ទ្រព្យសម្បត្តិរបស់ Zuckerberg មានចំនួន ១២៥ពាន់លានដុល្លារ ប៉ុន្តែចាប់តាំងពីពេលនោះមក ទ្រព្យបានធ្លាក់ចុះមកនៅត្រឹមតែ ៥៥.៣ ពាន់លានដុល្លារ ដែលធ្លាក់ចុះជាង ៥៥% នេះបើយោងតាមទិន្នន័យ។ គួរឱ្យដឹងថា ការខាតបង់ទ្រព្យរបស់អតីតមហាសេដ្ឋីវ័យក្មេងជាងគេលើលោករូបនេះ គឺភាគច្រើនបណ្ដាលមកពីប្រាក់ចំណូលសុទ្ធរបស់ Meta បានធ្លាក់ចុះ ចំពេលដែលការវិនិយោគដ៏ធំនៅក្នុង metaverse
- បុគ្គលជោគជ័យSeptember 20, 2022 Naren
(អន្តរជាតិ)៖ ការប្រើប្រាស់បណ្ដាញសង្គមនៅលើអ៊ីនធើណិត មិនមែនសុទ្ធតែជាការចំណាយពេលគ្មានប្រយោជន៍នោះទេ។ ពោលគឺវាជាទីតាំងសម្រាប់ការកម្សាន្ដ ការចែករំលែក ក៏ដូចជាការភ្ជាប់ទំនាក់ទំនងជាដើម ហើយមានអ្នកខ្លះអាចរកចំណូលបានរាប់ម៉ឺន ឬលានដុល្លារ ពីបណ្ដាញសង្គមទាំងអស់នោះទៀតផង។ តួយ៉ាងលោក Khaby Lame តារា TikTok វ័យ ២២ឆ្នាំ ដ៏ល្បីល្បាញមួយរូប បានបង្ហើបប្រាប់នៅក្នុងសម្ភាសន៍ជាមួយទស្សនាវដ្តី Fortune កាលពីពេលថ្មីៗនេះថា គាត់អាចរកបានរហូតដល់ ៧៥០,០០០ដុល្លារ ក្នុងការបង្ហោះមួយលើកៗរបស់គាត់ ហើយគេរំពឹងថា គាត់នឹងអាចរកចំណូលបានរហូតដល់ ១០ លានដុល្លារ នៅចុងឆ្នាំ២០២២នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ fortune នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ មិនមែនត្រឹមតែការបង្ហោះនៅលើ
- បុគ្គលជោគជ័យSeptember 16, 2022 Naren
មហាសេដ្ឋី Gautam Adani បានវ៉ាដាច់មហាសេដ្ឋីបារាំងលោក Bernard Arnault ក្លាយជាមហាសេដ្ឋីទីពីរនៅលើពិភពលោក។ យោងតាមទស្សនាវដ្តី Forbes Real-Time Billionaires List លោក Adani មានទ្រព្យសម្បត្តិ ១១៥.៧ ពាន់លានដុល្លារអាមេរិក លើសពីមហាសេដ្ឋីបារាំងលោក Arnault ដែលមានចំនួន ១៥៣.៤ពាន់លានដុល្លារ។ ចំណាត់ថ្នាក់នេះក៏ធ្វើឱ្យលោក Adani ក្លាយជាជនជាតិអាស៊ីដំបូងគេដែលស្ថុតក្នុងចំណោមអ្នកមានបំផុតទាំង៣នៅលើពិភពលោក នេះបើយោងតាម កាសែត Times of India ។ ក្នុងរយៈពេលជាងពីរឆ្នាំនេះ ទ្រព្យសម្បត្តិរបស់លោក Adani កើនឡើង
- បុគ្គលជោគជ័យSeptember 15, 2022 Khmernote
លោក Yvon Chouinard ម្ចាស់ក្រុមហ៊ុនសម្លៀកបំពាក់ឡើងភ្នំដ៏ល្បីមួយឈ្មោះថា Patagonia និងជាមហាសេដ្ឋីពាន់លានដុល្លារ បានសម្រេចបរិច្ចាគក្រុមហ៊ុនរបស់ខ្លួន ទៅឱ្យអង្គការមិនរកប្រាក់ចំណេញ ដើម្បីសង្រ្គោះភពផែនដី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Time បានឱ្យដឹងថា ជាជាងលក់ក្រុមហ៊ុន ឬ ដាក់វាជាសាធារណៈ លោក Chouinard ប្រពន្ធរបស់គាត់ និងកូនចំនួនពីរនាក់ បានផ្ទេរកម្មសិទ្ធិរបស់ពួកគេនៅ Patagonia ដែលមានតម្លៃប្រហែល ៣ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុន trust និងអង្គការមិនរកប្រាក់ចំណេញ។ ក្រុមហ៊ុន និងអង្គការទាំងនោះ ត្រូវបានបង្កើតឡើង ដើម្បីការពារឯករាជ្យភាពរបស់ក្រុមហ៊ុន និងធានាថាប្រាក់ចំណេញទាំងអស់របស់ក្រុមហ៊ុន Patagoni
- បុគ្គលជោគជ័យSeptember 13, 2022 Khmernote
Jack Ma ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន Alibaba និងជាបុរសមានបំផុតរប់សប្រទេសចិនឧស្សាហ៍លើកឡើងនូវទស្សនៈអប់រំល្អៗ និងពីគំនិតនៃការធ្វើអាជីវកម្មជាច្រើន ជាពិសេសគឺចក្ខុវិស័យនាពេលអានាគត។ ក្នុងចំណោមការលើកឡើងរបស់គាត់ អ្នកជំនួយមាឌល្អិតចិត្តធំ រូបនេះធ្លាប់បាននិយាយថា៖ “ក្នុងរយៈពេល ៣០ឆ្នាំទៀត មនុស្សនឹងធ្វើការត្រឹមតែ ៤ម៉ោងក្នុងមួយថ្ងៃ”។ មហាសេដ្ឋីរូបនេះ បានថ្លែងពីក្រៅសន្និសីទ Gateway ’17 របស់ Alibaba នៅទីក្រុង Detroit ដល់ស្ថានីយទូរទស្សន៍ CNBC កាលពីឆ្នាំ២០១៧ ថា៖ “ក្នុងរយៈពេលបីទសវត្សរ៍ខាងមុខ មនុស្សនឹងធ្វើការត្រឹមតែ ៤ម៉ោងក្នុងមួយថ្ងៃ ហើយប្រហែលជា៤ថ្ងៃក្នុងមួយសប្តាហ៍”។ លោកបានបន្តថា៖ “ជីតារបស់ខ្ញុំធ្វើការ ១៦ម៉ោងក្នុងមួយថ្ងៃនៅឯដីស្រែ ហើយគិតថាគាត់រវល់ខ្លាំងណាស់។
- បុគ្គលជោគជ័យSeptember 12, 2022 Khmernote
លោក Tim Cook ដែលបច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហើបឱ្យដឹងថា គាត់ធ្លាប់មានជម្លោះដ៏ធំបំផុតមួយជាមួយនឹងស្ថាបនិក Apple គឺលោក Steve Jobs។ លោក Tim Cook បាននិយាយនៅក្នុងសន្និសិទកូដប្រចាំឆ្នាំកាលពីថ្ងៃពុធថា ការជជែកគ្នាដ៏តឺងតែងបំផុតរបស់គាត់ជាមួយ Steve Jobs គឺជុំវិញការលក់ iPhone ។ នៅក្នុងសន្និសិទ នាយកប្រតិបត្តិរូបនេះ បានឆ្លើយទៅកាន់អ្នកកាសែតនៅពេលសួរអំពីតើអ្វីជាជម្លោះដ៏ធំបំផុតរបស់គាត់ជាមួយលោក Steve Jobs ថា គឺជាយុទ្ធសាស្ត្រលក់ iPhone របស់ក្រុមហ៊ុនមុនការបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០៧។ លោក Tim Cook រៀបរាប់ថា