Marie Kondo ស្រ្តីជនជាតិជប៉ុនដែលពូកែខាងរៀបចំផ្ទះអោយមានសណ្ដាប់ធ្នាប់ កេរ្តិ៍ឈ្មោះល្បីខ្លាំងពាសពេញពិភពលោក
បុគ្គលជោគជ័យ January 31, 2023 Khmernote

លោកស្រី Marie Kondo ដែលត្រូវបានគេស្គាល់ផងដែរថាជា Konmari គឺជាអ្នកប្រឹក្សាផ្នែករៀបចំផ្ទះ អ្នកនិពន្ធ និងជាពិធីករទូរទស្សន៍ជនជាតិជប៉ុនដ៏ល្បីម្នាក់។ គាត់ល្បីខ្លាំងនៅលើបណ្ដាញសង្គម និងក្នុងកម្មវិធី “Tidying Up with Marie Kondo” របស់ Netflix។

 

ស្រ្តីជនជាតិជប៉ុនរូបនេះ បានសរសេរសៀវភៅចំនួន ៤ក្បាលស្តីពីការរៀបចំផ្ទះ ដែលលក់អស់រាប់លានច្បាប់នៅជុំវិញពិភពលោក។ សៀវភៅរបស់នាងត្រូវបានបកប្រែពីភាសាជប៉ុនទៅជាភាសាជាច្រើន ហើយសៀវភៅដែលមានចំណងជើងថា “The Life-Changing Magic of Tidying Up (2011)” ត្រូវបានបោះពុម្ពនៅក្នុងប្រទេសជាង ៣០ ដែលនេះគឺជាការលក់ដាច់បំផុតនៅក្នុងប្រទេសជប៉ុន និងនៅអឺរ៉ុប។

លើសពីនេះទៅទៀត នាងក៏ជាស្ថាបនិក KonMari Media និងបានបើកហាងអនឡាញមួយដែលមានឈ្មោះថា KonMari ក្នុងឆ្នាំ ២០១៩។ ជាមួយគ្នា Marie បានចាប់ផ្តើមអាជីវកម្មប្រឹក្សាយោបល់ប្រកបដោយការរៀបចំខ្លួនជានិស្សិតសាកលវិទ្យាល័យអាយុ ១៩ឆ្នាំនៅទីក្រុងតូក្យូ។

បើទោះបីជាយ៉ាងនេះក្ដី នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ស្រ្តីវ័យ ៣៨ឆ្នាំរូបនេះ បានប្រកាសថា នាងបានបោះបង់ចោលការរៀបចំផ្ទះអោយរៀបរយជាប្រចាំហើយតាំងពីនាងមានកូន ៣មក ដោយសារតែនាងចង់ទុកអោយកូនរីករាយនឹងកុមារភាពជាមួយសេរីភាពក្នុងការលេង ហើយនាងយល់ថា អ្វីដែលសំខាន់សម្រាប់នាង នោះគឺជាការរីករាយជាមួយពេលវេលារបស់នាងជាមួយកូនរបស់នាង៕

អត្ថបទ៖ លីនី
ប្រភព៖ wsj, cnn, instyle