- បុគ្គលជោគជ័យMay 5, 2022 Khmernote
ជាទូទៅមនុស្សភាគច្រើនធ្វើការយ៉ាងហោចណាស់ចាប់ពីពីរកន្លែងឡើងទៅនៅក្នុងអាជីពរបស់ពួកគេ ប៉ុន្តែសម្រាប់លោក Walter Orthmann វិញខុសពីគេ គឺលោកចំណាយពេលដ៏យូរធ្វើការនៅក្រុមហ៊ុនតែមួយ រហូតអាចអាចបំបែកឯតទគ្គកម្មពិភពលោក Guinness ក្នុងនាមជាអ្នកដែលធ្វើការនៅក្រុមហ៊ុនតែមួយក្នុងរយៈពេលយូរបំផុត។ យោងតាមការចេញផ្សាយរបស់ Guinness World Records កាលពីសប្ដាហ៍មុន លោក Walter Orthmann ដែលមានអាយុ ១០០ឆ្នាំ បានធ្វើការនៅក្រុមហ៊ុនមួយអស់រយៈពេល ៨៤ឆ្នាំ និង ៩ថ្ងៃ គិតត្រឹមថ្ងៃទី០៦ ខែមករា។ បុរសវ័យចំណាស់ជនជាតិប្រេស៊ីលរូបនេះបានចាប់ផ្តើមធ្វើការជាជំនួយការផ្នែកដឹកជញ្ជូននៅក្រុមហ៊ុនវាយនភណ្ឌ Industrias Renaux S.A. ដែលឥឡូវត្រូវបានគេស្គាល់ថា ReneauxView ក្នុងខែមករា ឆ្នាំ១៩៣៨។ កាលនោះគាត់មានអាយុ
- បុគ្គលជោគជ័យMay 3, 2022 Khmernote
ជាធម្មតានៅពេលដែលយើងកាន់តំណែងកាន់តែធំ ការងារកាន់តែច្រើន ប្រាក់ខែក៏ច្រើនដែរ តែផ្ទុយពីយើងគ្រប់គ្នាមហាសេដ្ឋី ៤រូប មានតំណែងសុទ្ធតែជានាយកប្រតិបត្តិនៃក្រុមហ៊ុនដែលបង្កើតឡើងដោយខ្លួនឯង តែបែរជាធ្វើការយកប្រាក់ខែតែ ១ដុល្លារក្នុងមួយខែទៅវិញ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន kalkinemedia មហាសេដ្ឋី ៤រូបនោះមានដូចជា៖ Mark Zuckerberg, Michael Bloomberg, Larry Page និង Sergey Brin។ -លោក Mark Zuckerberg ជាស្ថាបនិក Meta Platforms (ពីមុនជា Facebook) និងជាសហគ្រិនបច្ចេកវិទ្យាដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។ ទោះបីជាបានបង្កើត Meta Platforms ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតក៏ដោយ
- បុគ្គលជោគជ័យMay 2, 2022 Khmernote
កាលពីពេលកន្លងទៅនេះ មហាសេដ្ឋី Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft បានលើកឡើងថា គាត់មិនវិនិយោគលើ bitcoin ដូចមហាសេដ្ឋី និងបុគ្គល្បីៗនោះឡើយ ហើយថែមទាំងប្រាប់ឱ្យអ្នកដែលចង់ចូលវិនិយោគលើវិស័យឌីជីថលថ្មីនេះមានការប្រុងប្រយ័ត្នទៀតផង។ យ៉ាងណាមិញ មកទល់ពេលនេះ មិនមែនមានតែគាត់មួយនោះទេ សូម្បីតែបិតាវិនិយោគ Warren Buffett ក៏បាននិយាយដែរថា គាត់មិនវិនិយោគលើ bitcoin ឡើយ។ ក្នុងអំឡុងពេលកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ Berkshire Hathaway កាលពីថ្ងៃសៅរ៍ មហាសេដ្ឋី Warren Buffett បានរិះគន់ទៅលើ bitcoin និងឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ យ៉ាងខ្លាំង ហើយបានលើកឡើងថា៖
- បុគ្គលជោគជ័យMay 2, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា មហាសេដ្ឋីទី២ លើពិភពលោក Jeff Bezos បានបាត់បង់ទ្រព្យសម្បត្តិចំនួន ២០.៥ពាន់លានដុល្លារ ក្នុងរយៈ ២៤ម៉ោង។ ការបាត់បង់ទ្រព្យដ៏ច្រើនសម្បើមនេះ គឺបណ្ដាលមកពីការធ្លាក់ចុះភាគហ៊ុននៅក្នុងការជួញដូរ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ ក្រុមហ៊ុន Amazon បាននិយាយនៅថ្ងៃទី២៨ ខែមេសា ថា ខ្លួនបានកត់ត្រាការខាតបង់ចំនួន ៣.៨ ពាន់លានដុល្លារក្នុងអំឡុងត្រីមាសមុន ឬស្មើនឹង ៧.៥៦ ដុល្លារក្នុងមួយហ៊ុន ធៀបនឹងប្រាក់ចំណេញ ៨.១ ពាន់លានដុល្លារកាលពីឆ្នាំមុន ឬប្រាក់ចំណេញ ១៥.៧៩ ដុល្លារក្នុងមួយហ៊ុន។ ជាមួយគ្នានេះ
- បុគ្គលជោគជ័យApril 29, 2022 Khmernote
លោក Jack Ma ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន Alibaba បានមើលឃើញពីការផ្លាស់ប្ដូរយ៉ាងខ្លាំងនៅយុគ្គសម័យថ្មីនេះ។ មហាសេដ្ឋីរូបនេះបានប្រាប់ CNBC ថា ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ បញ្ញាសិប្បនិម្មិតនឹងខ្លាំង ហើយត្រូវប៉ាន់ជាងចំណេះដឹងរបស់មនុស្ស ហេតុដូច្នេះនឹងនាំឱ្យបាត់បង់ការងារ ប៉ុន្តែប្រសិនបើមនុស្សមួយចំនួនចេះចាប់យកឱកាសនេះ នឹងក្លាយជាអ្នកមានហើយទទួលបានជោគជ័យថែមទៀត។ កំពូលអ្នកជំនួញចិនរូបនេះ បានបន្ថែមទៀតថា៖ ” ចំណុចស្នូលនៃយុគសម័យថ្មីនៃបច្ចេកវិទ្យាដែលឈានចូលមកដល់យ៉ាងឆាប់រហ័ស គឺទិន្នន័យ។ ហើយការព្យាករណ៍របស់គាត់សម្រាប់ទីផ្សារការងារនាពេលអនាគត ជំនាញដែលភ្ជាប់ជាមួយនឹងទិន្នន័យ និងការវិភាគរបស់វានឹងមានតម្លៃយ៉ាងខ្លាំង។ ពិភពលោកនឹងក្លាយជាទិន្នន័យ ហើយទិន្នន័យនឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្សនាពេលអនាគត”។ គួរឱ្យដឹងថា លោក Jack Ma មិនមែនជាមនុស្សតែម្នាក់ទេដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃទិន្នន័យ សូម្បីតែស្ថាបនិក និងនាយកក្រុមហ៊ុនធំៗដូចជា៖ លោក
- បុគ្គលជោគជ័យApril 29, 2022 Khmernote
លោក Gautam Adani គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Adani Group ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍ដំណើរការអាជីវកម្មលើវិស័យថាមពល ការជីកយករ៉ែ ការគ្រប់គ្រងកំពង់ផែ និងប្រតិបត្តិការព្រលានយន្តហោះ។ ក្រៅពីនេះ Adani Group កាន់កាប់កំពង់ផែពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា និងមានភាគហ៊ុន ៧៤% នៅក្នុងព្រលានយន្តហោះអន្តរជាតិ Mumbai។ នាពេលថ្មីៗនេះទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌារូបនេះបានកើនឡើងដល់ ១២២ពាន់លានដុល្លារ ដែលធ្វើឱ្យគាត់ វ៉ាដាច់លោក Warren Buffett និង Larry Page ក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកទី៥ និងជាអ្នកមានជាងគេបំផុតនៅឥណ្ឌា នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg។ មុនពេលក្លាយជាអ្នកជំនួញ ហើយទទួលបានងារជាមហាសេដ្ឋីលំដាប់ពិភពលោកនាបច្ចុប្បន្ននេះ
- បុគ្គលជោគជ័យApril 28, 2022 Khmernote
បន្ទាប់ពីជោគជ័យក្នុងការទិញយកក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ នៅថ្ងៃពុធ ទី២៧ ខែមេសា ម្សិលមិញនេះ មហាសេដ្ឋីលេខ១ លោក Elon Musk បានប្រកាសថា គាត់ចង់ទិញក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោក Coca-Cola ហើយព្រមទាំងលើកឡើងថា ចង់ដាក់សារធាតុកូកាអ៉ីនចូលក្នុងភេសជ្ជៈថែមទៀតផង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider។ យ៉ាងណាមិញការបង្ហោះរបស់មហាសេដ្ឋីរូបនេះ មិនទាន់ត្រូវបានបញ្ជាក់ថា ជាការពិត ឬគ្រាន់តែជាការលេងសើចនោះឡើយ ខណៈតំណាងក្រុមហ៊ុន Coca-Cola មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Insider។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារ មហាសេដ្ឋី Elon Musk បានទិញយក Twitter
- បុគ្គលជោគជ័យApril 27, 2022 Khmernote
កាលពីថ្ងៃអង្គារ ទី២៦ ខែមេសា ម្សិលមិញនេះ មហាសេដ្ឋី Elon Musk បានទិញយក Twitter ជាផ្លូវការ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។ ទោះបីជាមហាសេដ្ឋីលេខ១ លើលោករូបនេះ ជោគជ័យក្នុងការទិញបានក្រុមហ៊ុនបណ្ដាញសង្គមយក្ស Twitter ក៏ពិតមែន ប៉ុន្តែគាត់បានរបូតទ្រព្យសម្បត្តិរហូតដល់ទៅ ៤០ពាន់លានដុល្លារត្រឹមពេលតែ ១ថ្ងៃ ដោយសារភាគហ៊ុនក្រុមហ៊ុន Tesla បានធ្លាក់ចុះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ១២% កាលពីថ្ងៃអង្គារ នាំឱ្យមានការខាតបង់ប្រមាណ ១២៦ពាន់លានដុល្លារ ត្រឹមពេលតែមួយថ្ងៃ បន្ទាប់ពីលោក Elon Musk
- បុគ្គលជោគជ័យApril 25, 2022 Khmernote
ប្រសិនបើយើងនិយាយដល់បុគ្គលដែលពូកែ និងយល់ច្បាស់ពីរបៀបក្នុងការណែនាំកូនៗរបស់ពួកគេដើម្បីគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ គឺមហាសេដ្ឋី Warren Buffett។ រូបគាត់ ត្រូវបានគេស្គាល់ថាជាបុរសដែលមានទ្រព្យសម្បតិ្តច្រើនជាងគេបំផុតលើពិភពលោកលំដាប់ទី ៣។ មុនពេលដែលលោកក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway លោកបានចាប់ផ្ដើមពីការធ្វើអាជីវកម្ម ខ្នាតតូចមួយ ដោយនៅក្នុងវ័យ ៦ឆ្នាំលោកបានទិញកូកាកូឡា ៦យួរក្នុងតម្លៃ ២៥សេន ហើយបានលក់រាយជាមួយកំប៉ុងវិញ មិនតែប៉ុណ្ណោះគាត់ក៏បានលក់ទស្សនាវត្តី និងស្ករកៅស៊ូនៅតាមផ្ទះផងដែរ។ លោក Warren Buffett ចាត់ទុកថា ឪពុករបស់គាត់ គឺជាអ្នកជំរុញទឹកចិត្តដ៏អស្ចារ្យ ដោយអ្វីដែលគាត់បានរៀនតាំងពីក្មេងមក គឺត្រូវមានទម្លាប់ត្រឹមត្រូវ ហើយការសន្សំលុយ គឺជាមេរៀនសំខាន់បំផុតដែលឪពុករបស់គាត់បានបង្រៀន ដែលអាចធ្វើឲ្យគាត់មានដូចសព្វថ្ងៃ និងធ្វើជាគំរូក្នុងការណែនាំកូនៗរបស់គាត់។ ដូច្នេះហើយទើបមហាសេដ្ឋីរូបនេះបានយល់ឃើញថា កំហុសតែមួយគត់របស់ឪពុកម្ដាយគ្រប់រូបដែលធ្វើខុសនៅពេលបង្រៀនកូនៗរបស់ពួកគេអំពីលុយ
- បុគ្គលជោគជ័យApril 23, 2022 Khmernote
បើនិយាយពីមហាសេដ្ឋី យើងគ្រប់គ្នាប្រាកដជាដឹងហើយថា មហាសេដ្ឋីជាអ្នកដែលមានទ្រព្យស្តុកស្តម្ភ មិនខ្វះចាយ ការរស់នៅ និងសម្ភារៈប្រើប្រាស់សុទ្ធតែល្អប្រណិត ហើយជាពិសេសនោះគឺមានផ្ទះធំៗ សឹងតែដូចទៅនឹងវិមានទៅហើយ។ ប៉ុន្តែសម្រាប់មហាសេដ្ឋីដ៏ល្បីល្បាញ និងជាអ្នកមានជាងគេលើពិភពលោក Elon Musk បែរជានិយាយថា គាត់មិនមានផ្ទះសម្រាប់រស់នៅទៅវិញ។ នៅក្នុងបទសម្ភាសន៍លើវេទិកាដ៏ល្បី មហាសេដ្ឋីបច្ចេកវិទ្យាដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២៧០ពាន់លានដុល្លារ បានសារភាពថា៖ “គាត់មិនមានផ្ទះផ្ទាល់ខ្លួនឡើយ ហើយប្រសិនបើគាត់ធ្វើដំណើរទៅកាន់ Bay Area ដែលជាកន្លែងវិស្វកម្ម Tesla ភាគច្រើនគាត់ស្នាក់នៅផ្ទះរបស់មិត្តភក្តិ”។ ក្រៅពីនេះលោកបានបន្ថែមថា មិនត្រឹមតែមិនមានផ្ទះ លោកក៏មិនមានកាប៉ាល់ ឬនាវាកម្សាន្តផ្ទាល់ខ្លួនឡើយ តែលោកមានយន្តហោះផ្ទាល់ខ្លួនទុកសម្រាប់ធ្វើដំណើរផ្លូវឆ្ងាយ ព្រោះប្រសិនបើលោកមិនប្រើយន្តហោះទេ លោកនឹងមិនមានពេលធ្វើការងារច្រើនឡើយ។ គួររម្លឹកថា កាលពីខែឧសភា