មេថ្មី Twitter លើកឡើងបែបនេះ ក្រោយមេធំ Facebook ប្រកាសលក់ សញ្ញាគ្រីសខៀវ
បុគ្គលជោគជ័យ February 21, 2023 Khmernote

មហាសេដ្ឋី Elon Musk បាននិយាយថា វាជារឿងដែលមិនអាចហាមឃាត់បាន ដែលមេធំហ្វេសប៊ុកលោក Mark Zuckerberg ប្រកាសដាក់លក់សញ្ញា “គ្រីសខៀវ” ឬ “Meta Verified” តាមក្រុមហ៊ុន Twitter។ លោក Musk បាននិយាយបែបនេះ បន្ទាប់ពីលោក Zuckerberg បានប្រកាសពីសេវាកម្មជាវ “Meta Verified” ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយការនិយាយនោះ គឺឆ្លើយតបទៅនឹង tweet មួយ ដែលបាននិយាយថា CEO Meta គឺ Mark Zuckerberg បានចម្លង Twitter លើការលក់សញ្ញា Verified។

គួរបញ្ជាក់ផងដែរថា លោក Elon Musk បានបើកដំណើរការលក់ “Twitter Blue” ជាលើកដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ។ ជាមួយគ្នានេះដែរ ថ្មីៗនេះ លោក Mark Zuckerberg បានប្រកាស ដាក់លក់សាកល្បងសេវាកម្មជាវប្រចាំខែដែលមានឈ្មោះថា “Meta Verified” សម្រាប់ Instagram និង Facebook ដែលមានតម្លៃចាប់ពី ១១.៩៩ដុល្លារក្នុងមួយខែសម្រាប់គេហទំព័រ និងតម្លៃ ១១.៩៩ដុល្លារ សម្រាប់ប្រព័ន្ធ iOS និងAndroid៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo